ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ​លុប​ចោល ​ហើយ​ទណ្ឌកម្ម​ប្រឆាំង​តួ​ក​គី

4 ឆ្នាំ មុន

ប្រទេស​ស៊ី​រី ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ ប្រកាស​កាលពី​ថ្ងៃ​ទី​២៣​តុលា​ពី​ការ​លុប​ចោល​ទណ្ឌកម្ម ប្រឆាំង​តួ​ក​គី​ព្រោះតែ​ការ​វាយលុក​របស់​ខ្លួន ប្រឆាំង​ពួក​ឃើ​ត​នៅ​ភាគ​ខាងជើង​ស៊ី​រី ខណៈ​កងទ័ព​រុ​ស្ស៊ី​បាន​លើក​មក​បំពេញ​ការ​ល្បាត​ជា​លើក​ដំបូង​ក្នុង​តំបន់​ព្រំដែន ដែល​អា​មេ​រិ​ក​ទើប​ដក​កងទ័ព​ខ្លួន​ចេញ​។ លោក​ត្រាំ​អះអាង​ថា​វា​ជា​ជោគជ័យ​មួយ​ដ៏​ធំ​ដែល​ទទួល​បាន​នៅ​ស៊ី​រី ជាមួយ​ការ​បង្កើត​តំបន់​សន្តិសុខ​នៅ​តាម​ព្រំដែន​ជាមួយ​តួ​ក​គី​។…

ប្រទេស​ស៊ី​រី ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ ប្រកាស​កាលពី​ថ្ងៃ​ទី​២៣​តុលា​ពី​ការ​លុប​ចោល​ទណ្ឌកម្ម ប្រឆាំង​តួ​ក​គី​ព្រោះតែ​ការ​វាយលុក​របស់​ខ្លួន ប្រឆាំង​ពួក​ឃើ​ត​នៅ​ភាគ​ខាងជើង​ស៊ី​រី ខណៈ​កងទ័ព​រុ​ស្ស៊ី​បាន​លើក​មក​បំពេញ​ការ​ល្បាត​ជា​លើក​ដំបូង​ក្នុង​តំបន់​ព្រំដែន ដែល​អា​មេ​រិ​ក​ទើប​ដក​កងទ័ព​ខ្លួន​ចេញ​។

លោក​ត្រាំ​អះអាង​ថា​វា​ជា​ជោគជ័យ​មួយ​ដ៏​ធំ​ដែល​ទទួល​បាន​នៅ​ស៊ី​រី ជាមួយ​ការ​បង្កើត​តំបន់​សន្តិសុខ​នៅ​តាម​ព្រំដែន​ជាមួយ​តួ​ក​គី​។ លោក​ថា​ខ្ញុំ​បាន​ស្នើ​ដល់​រដ្ឋមន្ត្រី​រតនាគារ ឲ្យ​លុប​ចោល​រាល់​ទណ្ឌកម្ម​ដែល​បាន​ដាក់​កាលពី​ថ្ងៃ​ទី​១៤​តុលា ជា​ការ​ឆ្លើយ​តប​ចំពោះ​ការ​វាយលុក​របស់​តួ​ក​គី​។ ក្រុង​វ៉ា​ស៊ិន​តោន​បាន​ផ្អឹប​ទុកទ្រព្យ​សម្បត្តិ របស់​រដ្ឋមន្ត្រី​តួ​ក​គី​៣​រូប ក្រោយ​ការ​វាយលុក​របស់​ក្រុង​អង់កា​រ៉ា ប្រឆាំង​ពួក​យុទ្ធ​ជន​ឃើ​ត​ដែល​ជា​សម្ព័ន្ធមិត្ត​តាំងពី​យូរ​មក​ហើយ​របស់​ពួក​លោក​ខាងលិច ក្នុង​ការ​តស៊ូ​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​។ លោក​ត្រាំ​បន្ត​ថា​ទាហាន​អា​មេ​រិ​ក​ក្នុង​ចំនួន​តិច​នឹង​បន្ត​ស្ថិត​នៅ​ស៊ី​រី​ក្នុង​តំបន់​ដែល​មាន​ប្រេងកាត​។

ចំណែក​កងទ័ព​រុ​ស្ស៊ី​វិញ​កាលពី​ថ្ងៃ​ទី​២៣​តុលា​បាន​លើក​ទៅ​កាន់​ភាគ​ឦសាន​ស៊ីរី ដើម្បី​ធានា​ដល់​ការ​ចាកចេញ​របស់​កងកម្លាំង​ឃើ​ត​ទាំង​អស់ពី​បណ្ដោយ​ព្រំដែន​ជាមួយ​តួ​ក​គី ជា​ការ​អនុវត្ត​កិច្ចព្រមព្រៀង​មួយ​ដែល​ចុះហត្ថលេខា​រវាង​ក្រុង​អង់កា​រ៉ា​និង​ក្រុង​មូ​ស្គូ​។

កាលពី​ថ្ងៃ​ទី​២៣​តុលា​មាន​បាតុកម្ម​សម្ដែង​កំហឹង​និង​ក្ដី​អស់សង្ឃឹម​របស់​ពួក​ឃើ​ត​នៅ​ទីក្រុង​QAMICHLI ជាទី​ក្រុង​មួយ​នៅ​ចុង​ខាងជើង​ស៊ី​រី​ចាត់ទុកជា​រដ្ឋធានី​របស់​ពួក​ឃើ​ត ហើយ​ពុំ​ជាប់​ទាក់ទិន​នឹង​កិច្ចព្រមព្រៀង​ពី​តំបន់​សន្តិសុខ​។

ប្រជាជន​ច្រើន​រយ​នាក់​បាន​ធ្វើ​បាតុកម្ម​នៅ​ទីនោះ​ដោយ​ស្រែក​ពាក្យ​នានា​ប្រឆាំង​រដ្ឋអំណាច​តួ​ក​គី​។ ពួក​បាតុករ​និយាយ​ថា​កិច្ចព្រមព្រៀង​នោះ​បម្រើ​តែ​បណ្ដា​រដ្ឋអំណាច​បរទេស ហើយ​ពុំ​បម្រើ​ប្រជាជន​យើង​ឡើយ​។ ពួក​គេ​អះអាង​ថា​ទិស​ដៅ​របស់​តួ​ក​គី គឺ​សម្លាប់​និង​បណ្ដេញ​ប្រជាជន​ឃើ​ត ហើយ​ដាក់​ប្រជាជន​នោះ​ឲ្យ​ស្ថិត​ក្រោម​ការ​កាន់កាប់​របស់​ខ្លួន​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ