ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​កិច្ចព្រមព្រៀង​ក្រុងប៉ារីស 23 តុលា 1991​ មាន​ចែង​អំពី​អ្វីខ្លះ ?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០១៩ គឺជា​ថ្ងៃ​គម្រប់​ខួប​២៨​ឆ្នាំ​នៃ​កិច្ច​ព្រមព្រៀង​ក្រុងប៉ារីស​(២៣​តុលា​១៩៩១-២៣​តុលា​២០១៩) ដើម្បី​បញ្ចប់​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា​ដែល​មាន​អាយុ​១​ទសវត្សរ៍ ក្រោយ​ពី​របប​កម្ពុជា​ប្រជាធិបតេយ្យ​បាន​ដួលរ​លំនៅ​ថ្ងៃ​ទី​៧ ខែមករា ឆ្នាំ​១៩៧៩…

រាជធានី​ភ្នំពេញ ៖ ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០១៩ គឺជា​ថ្ងៃ​គម្រប់​ខួប​២៨​ឆ្នាំ​នៃ​កិច្ច​ព្រមព្រៀង​ក្រុងប៉ារីស​(២៣​តុលា​១៩៩១-២៣​តុលា​២០១៩) ដើម្បី​បញ្ចប់​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា​ដែល​មាន​អាយុ​១​ទសវត្សរ៍ ក្រោយ​ពី​របប​កម្ពុជា​ប្រជាធិបតេយ្យ​បាន​ដួលរ​លំនៅ​ថ្ងៃ​ទី​៧ ខែមករា ឆ្នាំ​១៩៧៩ ។

តើ​អ្នក​ណាខ្លះ​ជា​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​ក្រុងប៉ារីស ? ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​ក្រុងប៉ារីស មាន​១៨​ប្រទេស​+​កម្ពុជា ។ ប៉ុន្តែ នៅ​ពេល​នោះ កម្ពុជា​ត្រូវ​បែងចែក​ជា​៤​ភាគី គឺ​រដ្ឋ​កម្ពុជា ហ្វុ​៊​ន​ស៊ិ​ន​ប៉ិច រណសិរ្ស​ជាតិ​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ​របស់​លោកតា សឺ​ន សាន និង​ខ្មែរក្រហម ដែល​រួម​បញ្ចូល​គ្នា​បង្កើត​ជា «​ក្រុមប្រឹក្សា​ជាតិ​ជាន់ខ្ពស់​» ។

ប្រទេស​ជា​ហត្ថលេខី​១៨​ផ្សេង​ទៀត រួម​មាន​មាន ៖
-​សមាជិក​អចិន្ត្រៃយ៍​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ​(៥​ប្រទេស​)៖ អា​មេ​រិ​ក អង់គ្លេស បារាំង​(​សហ​ប្រធាន​សន្និសីទ​) ចិន និង​សហភាព​សូ​វៀត
-​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍​(៨​ប្រទេស​)៖ ឥណ្ឌូ​ណេ​ស៊ី (​សហ​ប្រធាន​សន្និសីទ​) វៀតណាម ឡាវ ថៃ សិង្ហ​បុរី ម៉ា​ឡេ​ស៊ី ហ្វ៊ី​លី​ពី​ន និង​ប្រ៊ុ​យណេ ពោល​គឺ​ប្រទេស​ក្នុង​អាស៊ាន​បច្ចុប្បន្ន លើកលែងតែ​ភូមា​ចេញ
-​ក្រុម​ប្រទេស​មិន​ចូលបក្ស​សម្ព័ន្ធ តំណាង​ដោយ​យូ​ហ្គោ​ស្លា​វី
-​ប្រទេស​៤​ផ្សេង​ទៀត​គឺ ឥណ្ឌា ជប៉ុន កា​ណា​ដា និង​អូស្ត្រាលី ។

តើ​កិច្ចព្រមព្រៀង​ក្រុងប៉ារីស ២៣ តុលា ១៩៩១ ចែង​អំពី​អ្វីខ្លះ ? កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស​ឆ្នាំ​១៩៩១ មិនមែន​ជា​កិច្ចព្រមព្រៀង​តែ​មួយ​ទេ គឺ​មាន​កិច្ចព្រមព្រៀង​២ និង​សេចក្តីថ្លែងការណ៍​មួយ ។
១-​កិច្ចព្រមព្រៀង​ទី​១ ស្តី​អំពី​ការ​ដោះស្រាយ​ជម្លោះ​នៅ​កម្ពុជាកិច្ចព្រមព្រៀង​នេះ មាន​សុពលភាព​ជា​ចម្បង​ទៅ​លើ​ភាគី​ទាំង​៤​នៅ​ក្នុង​សង្គ្រាមស៊ីវិល​ខ្មែរ (​រដ្ឋកម្ពុជា ហ្វុ​៊​ន​ស៊ិ​ន​ប៉ិច រណសិរ្ស​ជាតិ​រំដោះ​ប្រជា
ពលរដ្ឋ​ខ្មែរ​របស់​លោកតា សឺ​ន សាន និង​ខ្មែរក្រហម​) ។

ក៏​ប៉ុន្តែ មក​ដល់​ពេល​បច្ចុប្បន្ន​នេះ គូភាគី​ជម្លោះផ្ទៃក្នុង​កម្ពុជា​និង​ដែល​ជា​ហត្ថលេ​ខី​នៃ​កិច្ចព្រមព្រៀង​ក្រុងប៉ារីស ត្រូវ​បាន​រំលាយ​អស់​ទៅ​ហើយ ដោយ​ខ្លះ​បាន​រលាយ​បាត់រូប​ទាំងស្រុង (​ភាគី​កម្ពុជា​ប្រជាធិបតេយ្យឬ​ខ្មែរក្រហម​) ហើយ​ខ្លះ​ទៀត​ត្រូវ​រំលាយខ្លួន ហើយ​បង្កើត​ទៅ​ជា​គណបក្ស​នយោបាយ (​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​ហ្វុ​៊​ន​ស៊ិ​ន
ប៉ិច​) .

ខ្លឹមសារ​សំខាន់​ៗ​នៃ​កិច្ចព្រមព្រៀង​នេះ រួម​មាន ៖
-​ការ​ឈប់​បាញ់​រវាង​ភាគី​ជម្លោះ​ក្នុង​សង្គ្រាមស៊ី​វិល​ខ្មែរ
-​ការ​កាត់​រំសាយទ័ព
-​កា​រដក​កងទ័ព​បរទេស​ចេញពី​កម្ពុជា (​ដោយសារ​តែ​នៅ​ក្នុង​អំឡុង​សង្គ្រាមស៊ីវិល​នោះ វៀ​តាម​ដាក់​ទ័ព​នៅ ​កម្ពុជា ដើម្បី​ជួយ​រដ្ឋាភិបាល​សា​ធារណ​រដ្ឋ​ប្រជាមានិត​កម្ពុជា ក្នុង​ការ​ប្រយុទ្ធ​ជាមួយ​នឹង​ចលនា​តស៊ូ​នៅ​ជាយ​ដែន​)
-​ការ​រៀបចំ​ការ​បោះ​ឆ្នោត​តាម​បែប​ប្រជា​ធិ​បតេ​យ្យ
-​ការ​កំណត់​អាណត្តិ​របស់​អ៊ុ​ន​តាក់ ដើម្បី​មក​ពិនិត្យ​មើល​បទ​ឈប់​បាញ់ រក្សា​សន្តិភាព និង​រៀបចំ​ការ​បោះ​ឆ្នោត​ទៅ​តាម​អ្វី​ដែល​មាន​ចែង​ក្នុង​កិច្ចព្រមព្រៀង
-​ការ​ធ្វើ​មាតុភូមិនិវត្តន៍​របស់​ជនភៀសខ្លួន​ខ្មែរ ជា​ពិសេស​ពី​ជំរំ​ជនភៀសខ្លួន​នៅ​ជាយ​ដែន​ខ្មែរ​-​ថៃ ឲ្យ​វិល​ត្រឡប់​មក​ក្នុង​ប្រទេស​កម្ពុជា​វិញ
-​កំណត់​គោលការណ៍​នៃ​រដ្ឋធម្មនុញ្ញ​ថ្មី​របស់កម្ពុជា​(​រួម​មាន​ដូច​ជា គោលការណ៍​ប្រជា​ធិ​បតេ​យ្យ​សេរី​ពហុបក្ស ការ​គោរព​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ប្រជាជន និង​គោលការណ៍​នីតិរដ្ឋ ជាដើម​)
២-​កិច្ចព្រមព្រៀង​ទី​២ អំពី​ការ​គោរព​ឯករាជ្យអធិបតេយ្យ បូរណភាព និង​អព្យាក្រឹត​របស់​កម្ពុជា
តាម​រយៈ​កិច្ចព្រមព្រៀង​នេះ កម្ពុជា​និង​ប្រទេស​ជា​ហត្ថលេខី​ផ្សេង​ទៀត មាន​កាតព្វកិច្ច​គោរព​ឯករាជ្យ អធិបតេយ្យ បូរណភាព និង​អ​ព្យា ក្រឹ​ត​គ្នា​ទៅ​វិញ​ទៅ​មក ។

៣-​សេចក្តីថ្លែងការណ៍​ស្តី​អំពី​ការ​កសាង​ប
ទេស​កម្ពុជា​ឡើង​វិញ
តាម​រយៈ​សេចក្តីថ្លែងការណ៍​នេះ ប្រទេស​ហត្ថលេខី​សន្យា​ផ្តល់​ជំនួយ ដើម្បី​ជួយ​ស្តារ​និង​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ឡើង​វិញ ។
ក្នុង​ករណី​មានការ​រំលោភ​លើ​កិច្ចព្រមព្រៀង​ក្រុងប៉ារីស តើ​កិច្ចព្រមព្រៀង​នេះ​មាន​ចែង​អំពី​វិធានការ​អ្វីខ្លះ ? នៅ​ក្នុង​ករណី​មានការ​រំលោភ​លើ​កិច្ច​ព្រម ព្រៀង​ក្រុងប៉ារីស គេ​អាច​កោះ​ប្រជុំ​ប្រទេស​ហត្ថលេខី​ឡើង​វិញ​បាន ដើម្បី​ស្វែងរក​វិធានការ​សម​ស្រប ។

យោង​តាម​មាត្រា​២៩​នៃ​កិច្ចព្រមព្រៀង​ទី​១ (​ស្តី​ពី​ការ​ដោះស្រាយ​ជម្លោះផ្ទៃក្នុង​កម្ពុជា​) អ្នក
ដែល​អាច​កោះ​ប្រជុំ​បាន គឺ​សហ​ប្រធាន​នៃ​ស​ន្និ សី​ទ​ក្រុងប៉ារីស (​បារាំង និង​ឥណ្ឌូ​ណេ​ស៊ី​) ក៏​ប៉ុន្តែ ការ​កោះ​ប្រជុំ​នេះ​អាច​ធ្វើ​ទៅ​បាន​លុះត្រាតែ​មាន​សំណើ​ពី​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ (​អ​.​ស​.​ប​)​។
ចំណែក​នៅ​ក្នុង​កិច្ចព្រមព្រៀង​ទី​២​វិញ​(​ស្តី​ពី​ឯករាជ្យ អធិបតេយ្យ បូរណភាព និង​អព្យាក្រឹត​របស់​កម្ពុជា​)

ត្រង់​មាត្រា​៥​ចែង​ថា ៖
១-​នៅ​ក្នុង​ករណី​មានការ​រំលោភ ឬ​គំរាម​រំលោភ​អធិបតេយ្យ ឯករាជ្យ បូរណភាព (…) ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​ត្រូវ​ធ្វើការ​ប្រជុំ​ជា​បន្ទាន់ ដើម្បី​ចាត់វិធានការ​សម​ស្រប (…)​។
២-​វិធានការ​សម​ស្រប​ទាំងនេះ​អាច​ជាការ​ប្តឹង​ទៅ​ក្រុមប្រឹក្សាសន្តិសុខ អ​.​ស​.​ប ឬវិធានការ​ផ្សេង​ទៀត ដែល​មាន​ចែង​ក្នុង​មាត្រា​៣៣​នៃ​ធម្មនុញ្ញ​សហប្រជាជាតិ (​ចរចា ស៊ើបអង្កេត សម្របសម្រួល ផ្សះផ្សា ម​ជ្ឈ​ត្ត​កម្ម ដំណោះស្រាយ​តាម​ផ្លូវ​តុលាការ​…) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ