ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច ស ខេ​ង ៖ លោក សម រ​ង្ស៊ី ចូល​ស្រុក​លើក​នេះ ​មិន​ដូច​ឆ្នាំ​២០១៣

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជា​ថ្មី​ម្តងទៀត សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​អះអាង​ការ​ប្រកាស​ចូល​ស្រុក​របស់​លោក សម រ​ង្ស៊ី…

រាជធានី​ភ្នំពេញ ៖ ជា​ថ្មី​ម្តងទៀត សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​អះអាង​ការ​ប្រកាស​ចូល​ស្រុក​របស់​លោក សម រ​ង្ស៊ី នៅ​ថ្ងៃ​ទី​០៩ វិច្ឆិកា ខាង​មុខ​នេះ គឺ​ដើម្បី​បំផ្លាញ​សន្តិភាព មិនមែន​ដូច​ជា ការ​ចូល​ស្រុក​ឆ្នាំ​២០១៣ ដែល​ត្រូវ​បាន លើកលែងទោស​នោះ​ទេ ។

ផ្តល់​កិច្ច​សម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌មាន ក្រោយ​បញ្ចប់​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​យុទ្ធសាស្ត្រ​ជាតិ ២០១៩-២០២៣ ស្ដី​ពី​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​នៅ​ថ្ងៃ​ទី​២៤ ខែតុលា​នេះ សម្ដេច ស ខេ​ង បាន​លើក​ឡើង​ថា សមត្ថកិច្ច​មិន​ចេះ​តែ​ចាប់​ឡើយ ចំពោះ​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ។ សម្ដេច​ថា សមត្ថកិច្ច​ចាប់​តែ​មុខសញ្ញា​ណា​ដែល​ខុសច្បាប់ និង​មាន​គម្រោង​បំផ្លាញ​សន្ដិភាព ព្រមទាំង​គាំទ្រ​ការ​វិល​ត្រឡប់​របស់​លោក សម រ​ង្ស៊ី ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច ស ខេ​ង ក៏​បាន​លើក​ឡើង​ថា ការ​ចាប់ខ្លួន​អតីត​សកម្មជន​ជា​បន្តបន្ទាប់​នេះ គឺជា​ការ​ចាប់ខ្លួន​ដោយ​មានមុខ​សញ្ញា​ច្បាស់លាស់ ហើយ​បណ្តាល​ឲ្យ​ប្រទេស​មាន គ្រោះថ្នាក់​ធំ ដោយសារ​ពួក​គេ​បាន​តាំង​ក្នុង​ការ​គាំទ្រ​ចូលរួម​នៅ​ការ​វិល​ត្រឡប់​របស់​លោក សម រ​ង្ស៊ី មក​វិញ ។ ករណី​នេះ​នឹង​ធ្វើ​ឲ្យ​កើត​មាន​ចលាចល​នៅ​ក្នុង​ប្រទេស បើ​មិន​ចាត់វិធានការ ។ សម្តេច​ស ខេ​ង បញ្ជាក់​ថា «​បញ្ហា​នៅ​ត្រង់នេះ គឺ​រឿង​នយោបាយ ទាំង​បក្ស​ប្រឆាំង ឬ​អ្នក​មិន​ពេញចិត្ត​រាជរដ្ឋាភិបាល តាម​ផ្លូវច្បាប់​គេ​អាច​ធ្វើ​បានជា​សិទ្ធិ​សេរីភាព ប៉ុន្តែ​បញ្ហា​ទាក់ទង​នឹង​ព្រះមហាក្សត្រ​មិន​អាច​ធ្វើ​បាន​ទេ ព្រោះថា ព្រះមហាក្សត្រ លោក​មិន​កាន់ អំណាច​ទេ ។ អី​ញ្ចឹ​ង​ការ​ប្រកួតប្រជែង​តតាំង​រិះគន់​ជាមួយ​រដ្ឋាភិបាល​ជា​រឿង​ត្រឹមត្រូវ​មិន​ខុសច្បាប់​» ។

សម្តេច ស ខេ​ង ក៏​បាន​លើក​ឡើង​ថា ការ​ប្រមាថ​ព្រះមហាក្សត្រ គឺ​ហួស ឬ​ល្មើសច្បាប់​ហើយ​មួយទៀត​ការ​តស៊ូ​មតិ​ជាមួយ​រាជរដ្ឋាភិបាល​មិន​ខុសច្បាប់​ទេ ប៉ុន្តែ​ការ​បង្កើត​កងទ័ព ដើម្បី​ប្រឆាំង​រាជរដ្ឋាភិបាល និង​ប្រឆាំង​កងទ័ព​ជាតិ គឺ​អំពើ​ខុសច្បាប់ ។

សម្តេច​ក្រឡាហោម ស ខេ​ង ក៏​បាន​អះអាង​ក្រុម​លោក សម រ​ង្ស៊ី មកនេះ គឺ​មិន​មក ដើម្បី​នាំ​មក​នូវ​សន្តិភាព​នោះ​ទេ គឺ​ក្រុម​គាត់​មក​ដើម្បី​បំផ្លាញ​សន្តិភាព​ព្រោះថា សន្តិភាព​នៅ​កម្ពុជា​មាន​រួច​ហើយ ។ ឆ្នាំ​២០១៣ គាត់​មក (​សម រ​ង្ស៊ី​) គឺ​មានការ​លើកលែងទោស ហើយ​មក​ចូលរួម​ការ​បោះ​ឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ អី​ញ្ចឹ​ង​ប្រជាជន​គាត់​មក​ទៅ​ទទួល​គ្មាន​អ្វី​ខុស​នោះ​ទេ ប៉ុន្តែ​លើក​នេះ​គាត់​មក​មិនមែន​ក្នុង​ន័យ​នេះ​ទេ គឺ​ខុស​គ្នា​ស្រឡះ ហើយ​មក​មិន​ចង់បាន​សន្តិភាព​ទេ​» ។ សម្តេច​ស ខេ​ង ក៏​បាន​សង្កត់ធ្ងន់​យ៉ាង​ដូច្នេះ​ថា ៖«​អី​ញ្ចឹ​ង​ហើយ​អ្នក​ណា​ក៏​ដោយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​នៃ​សន្តិភាព និង​ស្ថេ​រ​ភាព​នៃ​រដ្ឋ​យើង​នឹង​ចាត់វិធានការ​» ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ