ការ​ពិត​អំពីបបេរ​​ទ្វារមាស… នៅ​ពេល​ដឹង​ហើយ​នឹង​ភ្ញាក់ផ្អើល​មិន​ខាន (18+)


ថ្វីបើ​ការ​ពិត ដែល​ប​បេ​រ​ទ្វារមាស​របស់​ស្ត្រី​គឺជា​ផ្នែក​មួយ​ដែល​មើលឃើញ​បំផុត​នោះ​ក៏ តែ​មាន​មនុស្ស​តិច​ណាស់​ដែល​បានដឹង​ច្បាស់​អំពី​វា​។ ជាតិ​ជា​មនុស្ស​ស្រី យក​ល្អ​គួរតែ​ដឹង​ថា ប​បេ​រ​ទ្វារមាស គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​ណាស់​ដែរ​សម្រាប់​ប្រដាប់​ភេទ​របស់​ស្ត្រី​។ ខាងក្រោម​នេះ​ខ្ញុំ​នឹង​បង្ហាញ​អំពី​ការ​ពិត​មួយ​ចំនួន​អំពី​ប​បេ​រ​ទ្វារមាស​ដែល​ស្ត្រី​គ្រ​ប់​រូប​គួរតែ​ដឹង​។

១-ប​បេ​រ​ទ្វារមាស​ព័ទ្ធ​ជុំវិញ និង​ការពារ​តំបន់​សេរ (Clitoris) ដែល​វា​ផ្នែក​ខាងក្រៅ​នៃ​ទ្វារមាស ហើយ​ក៏​ជា​កន្លែង​សម្រាប់​បង្ហួរនោម​ដែរ​។ មុខងារ​ចំបង​របស់​វា​គឺ​គ្របដណ្តប់​លើ​ទ្វារមាស​ស្ត្រី​ទាំងមូល ឬ​អាច​និយាយ​ថា ជា​ដំបូល​របស់​ទ្វារមាស​តែ​ម្តង​។

២-ប​បេ​រ​ទ្វារមាស​មាន​ផ្នែក​តូច​ៗ​ជា​ច្រើន​ខុស​គ្នា ដែល​អាច​ហៅ​ថា Labia Majora ឬ​ប​បេ​រ​ខាងក្រៅ និង Labia Minora ដែល​ជាប​បេ​រ​ខាងក្នុង​។ Labia Majora មាន​ខ្លាញ់​ច្រើន​ជាង និង​ធំ​ជាង Minora​។

៣-ប​បេ​រ​ទ្វារមាស​អាច​នឹង​ធំ​ជាង​ធម្មតា​នៅ​ពេល​ស្ត្រី​មាន​សម្រើប​ផ្លូវភេទ​ក្នុង​ពេល​រួម​ភេទ ព្រោះតែ​ប​បេ​រ​នឹង​មានការ​ហូរ​ឈាម​ចូល​កាន់តែ​ច្រើន​ដើម្បី​បង្កើន​លំហូរ​ឈាម​ក្នុង​ទ្វារមាស​ក្នុង​ពេល​មាន​សម្រើប​។

៤-ស្ត្រី​ខ្លះ​ត្រូវការ​ឲ្យ​គ្រូពេទ្យ​វះកាត់​ដើម្បី​កែរ​សម្រួល​រូបរាង​ប​បេ​រ​ទ្វារមាស​តែ​ម្តង​។ ការ​វះកាត់​នេះ​ហៅ​ថា Labiaplasty​។ ការ​វះកាត់​កែ​រូបរាង​ប​បេ​រ​ទ្វារមាស​នេះ​មួយទៀត​គេ​ហៅ​ថា Labia Puffing ឬ Plumping ដែល​វា​ជា​វិធី​មួយ​ដោយ​គ្មាន​ការ​វះកាត់​ទាំងអស់ តែ​ជា​ការ​ចាក់​ថ្នាំ​ចូល​ទៅ​ក្នុង​ក្រោម​ស្បែក​របស់​ប​បេ​រ​ទ្វារមាស Labia Majora តែ​ម្តង​។

៥-ប​បេ​រ​ទ្វារមាស​អាច​នឹង​រហែក និង​ហើម​បាន​ដោយសារ​តែ​ការ​សម្រាលកូន និង​ដោយសារ​តែ​សកម្មភាព​រួម​ភេទ​ខ្លាំង​ៗ​មួយ​ចំនួន​ដែរ​។ យ៉ាងណាមិញ សកម្មភាព​ផ្លូវ​កាយ​ផ្សេង​ៗ​ទៀត​ដូច​ជា ការ​ជិះ​កង់​ខ្លាំង​ពេក​ក៏​អាច​បណ្តាល​ឲ្យ​ហើម និង​ឈឺ ឬ​រហែក​ដល់​ប​បេ​រ​ទ្វារមាស​នេះ​ដែរ​។ ស្ត្រី​មួយ​ចំនួន​តែង​ប្រាប់​ថា ពួក​គេ​មានការ​ឈឺចាប់ និង​ហូរ​ឈាម​ដោយសារ​តែ​ការ​រហែ​កប​បេ​រ​ទ្វារមាស​តែ​ម្តង​ក្រោយ​ពី​រួម​ភេទ​ខ្លាំង​ៗ​ពេក​។

ជា​ចុង​ក្រោយ យក​ល្អ​គួរតែ​ចាំ​ថា ប​បេ​រ​ទ្វារមាស​របស់​ស្ត្រី​គ្រប់​គ្នា​គឺ​មាន​លក្ខណៈ​ខុស​ៗ​គ្នា​ទាំងអស់​។ ដូច្នេះ​សូមកុំ​ធ្វើការ​ប្រៀបធៀប​ពួក​គេ​ជាមួយនឹង​តារា​សិច​ឲ្យ​សោះ​ (​ប្រភព​ពី​៖ Health.com.kh) ៕ (​កែសម្រួល​ដោយ  ៖ បុប្ផា​)

Facebook Google Twitter Email

សុខភាព

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ