កុំចូលចិត្តដុតខ្លួនឯង


បច្ចុប្បន្នគេ​នាំ​គ្នា​ពពាក់ពពូន​ជំពាក់ជំពិន​ទៅ​លើ​អំពើ​ដុត​កម្ដៅ​ខ្លួនឯង គឺ​នាំ​គ្នា​ថ្ងូរ នាំ​គ្នា​ជូរ​ចត់​ក្នុង​ជីវិត​របស់​ខ្លួន នាំ​គ្នា​បង្កើន​កិលេស​របស់​ខ្លួន ខ្លះ​ទៀត​ប្រាថ្នា​ធំធេង​ណាស់​រហូត​ដល់​ទៅ​លើក​ខ្លួនឯង​ជា​ម្ចាស់​ពិភព​លោ​ក​តែ​ម្តង ។

លើស​ពី​នេះ​ទៅ​ទៀត គំនិត​របស់​សត្វលោក​ម្នាក់​ៗ តែង​មានការ​ប្រកាន់​យក​នូវ​របស់​មិន​ទៀង ជា​ទុក្ខ ជា​អន​ត្តា​ថា​ជា​របស់​ទៀង ជា​សុខ ជា​អត្តា​។ ប៉ុន្តែ​ការ​ប្រកាន់ និង​គំហើញ​ទាំងនេះ លទ្ធផល​ចុង​ក្រោយ គឺ​សំណើច​លាយ​ទំនួញ សម្អប់​លាយ​សំឡាញ់ សម្លូត​លាយ​កំណាច​ជាដើម​ដែល​ផ្លាស់​ប្ដូរ​គ្នា​ទៅ​វិញ​ទៅ​មក​ឥត​ឈប់​ឈរ ស្ថិត​ក្រោម​លក្ខណៈ​ដុត​បំផ្លាញ​ជីវិត​ខ្លួនឯង​ដោយ​វិធី​ផ្សេង​ៗ​យ៉ាង​គួរ​ឲ្យ​សង្វេគ​បំផុត ។

ក្នុង​លោក​នេះ មិន​មាន​ទីណា​មួយ ដែល​មាន​សភាព​សុខ​ត្រជាក់​ពិតប្រាកដ​សម្រាប់​សត្វលោក ដែល​នៅ​មាន​កិលេស​ឡើយ ទោះបី​សត្វលោក​ខំ​គេច​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ​យ៉ាងណា​ក៏​ដោយ ឲ្យ​តែ​នៅ​មាន​កិលេស ជីវិត​នៅ​តែ​ក្ដៅ​ជា​និច្ច ។

ដូច្នេះ​ជីវិត​ដែល​ត្រូវ​ភ្លើង​ឆេះ គឺ​មាន​ចំពោះតែ​ជីវិត​ដែល​នៅ​មាន​កិលេស​ជា​គ្រឿង​ដុត​រោល បើ​កិលេស​មិន​មាន​ហើយ ភាព​ក្ដៅក្រហាយ​នៃ​ជីវិត​ក៏​រមែង​មិន​មាន គឺ​មាន​តែ​សភាព​ត្រជាក់ ទាំង​ពេល​ដែល​នៅ​មានជីវិត និង​ពេល​ដែល​លាចាក​លោក​នេះ​ទៅ ។

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ