ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម័យកាល​ប្រែប្រួល​! ពីមុខ​ខ្ពើម​សាច់​ក្របី​តែ​ឥឡូវ​តម្រូវការ​សាច់​ក្របី​កើនឡើង​ខ្ពស់​ស្រប​នឹង​កំណើន​អ្នក​បរិភោគ​ហក់​ឡើង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ពេល​និយាយ​ដល់​សាច់​ក្របី គឺ​ពី​មុន​ៗ​មក​ប្រជាពលរដ្ឋ​ខ្មែរ​មិន​ទទួលទាន​សាច់​ក្របី​នោះ​ទេ រហូត​ពេល​ខ្លះទៅ​ទិញ​សាច់​គោ​នៅ​ទីផ្សារ​ក៏​មានការ​ខ្លាចរអា​រថា​អ្នកលក់​បន្លំ​សាច់​ក្របី​ថា​ជា​សាច់​គោ​ទៀត​ផង ។ ​ តែ​និន្នាការ​នៃ​ការ​ទ​ទូល​សាច់​ក្របី​បាន​ប្រែប្រួល​ព្រោះ​សម័យកាល​បច្ចុប្បន្ន​នេះ ការ​ទទួលទាន​សាច់​ក្របី​បាន​នឹង​កំពុង​ពេញ​និយម​យ៉ាង​ខ្លាំង​ក្នុង​រយៈពេល​ប្រហែល​៤ ឬ…

រាជធានី​ភ្នំពេញ ៖ នៅ​ពេល​និយាយ​ដល់​សាច់​ក្របី គឺ​ពី​មុន​ៗ​មក​ប្រជាពលរដ្ឋ​ខ្មែរ​មិន​ទទួលទាន​សាច់​ក្របី​នោះ​ទេ រហូត​ពេល​ខ្លះទៅ​ទិញ​សាច់​គោ​នៅ​ទីផ្សារ​ក៏​មានការ​ខ្លាចរអា​រថា​អ្នកលក់​បន្លំ​សាច់​ក្របី​ថា​ជា​សាច់​គោ​ទៀត​ផង ។

តែ​និន្នាការ​នៃ​ការ​ទ​ទូល​សាច់​ក្របី​បាន​ប្រែប្រួល​ព្រោះ​សម័យកាល​បច្ចុប្បន្ន​នេះ ការ​ទទួលទាន​សាច់​ក្របី​បាន​នឹង​កំពុង​ពេញ​និយម​យ៉ាង​ខ្លាំង​ក្នុង​រយៈពេល​ប្រហែល​៤ ឬ ៥​ឆ្នាំ​ចុង​ក្រោយ​នេះ ។ ជាក់ស្តែង​តម្លៃ​ដាច់​ក្របី​បាន​ហក់​ឡើង​ខ្ពស់ វារ​ដាច់​តម្លៃ​ដាច់​គោ​តែ​ម្តង​នៅ​លើ​ទីផ្សារ ព្រោះ​សាច់​ក្របី បាន​ក្លាយជា​គ្រឿងក្លែម​មួយ​ដ៏​ពេញ​និយម​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន​នេះ ។ ការ​ទទួលទាន​សាច់​ក្របី​គឺ​កំពុង​សាយភាយ​ពេញ​ប្រទេស​កម្ពុជា​តែ​ម្តង ដោយ​គេ​សង្កេត​ឃើញ​ការ​លក់​សាច់​ក្របី​តាម​បណ្ដា​ខេត្ត​និង​តាម​ភោជនីយដ្ឋាន បៀ​ហ្កា​ដិ​ន​ក្នុង​រាជធានី​ភ្នំពេញ ជាដើម​មាន​ចំនួន​ច្រើន​ឡើង ដែល​ធ្វើ​អោយ​អ្នក​ផ្គត់ផ្គង់​សាច់​ក្របី បាន​ពង្រីក​ការ​ផ្គត់ផ្គង់​បន្ថែម​ស្រប​នឹង​តម្រូវការ​អ្នក​បរិភោគ​ក៏​ហក់​ខ្ពស់​នោះ ។

បើ​តាម​លោក សួង សុ​វី​រៈ អ្នក​ផ្គត់ផ្គង់​សាច់​ក្របី​ងៀត មួយ​រូប​នៅ​ស្រុក​អង្គរ​ជ័យ ខេត្តកំពត បាន​និយាយ​ថា កាលពី​លោក​អាជីវកម្ម​ដំបូង ការ​លក់ដូរ​មិនសូវ​ជា​ដាច់​ប៉ុន្មាន​ទេ ហើយ​ពេល​ខ្លះ​ក៏​ស្ទើរ​បញ្ឈប់​វា​ដែរ ដោយសារ​តែ​គ្មាន​អ្នកគាំទ្រ និង​បរិភោគ​សាច់​ក្របី តែ​ពីរ​បី​ខែ​ក្រោយមក ស្រាប់តែ ប្រជាពលរដ្ឋ​ជា​ច្រើន​ក្នុង​តំបន់​នោះ យក​ងៀត​ក្របី ធ្វើ​ជា​គ្រឿងក្លែម​កាន់តែ​ច្រើន ដែល​ធ្វើ​អោយ​លោក​ត្រូវ​ព​ង្រី​ការ​ផ្គត់ផ្គង់​បន្ថែម​ទៀត ដោយ​បាន​សហការ​ជាមួយ​អ្នកលក់​សាច់​ក្របី​ស្រស់​ពី​ទីតាំង​បី​ខុស​គ្នា ។

​លោក​បាន​បន្ត​ថា បច្ចុប្បន្ន​នេះ លោក​ទិញ​សាច់​ក្របី​ស្រស់​ពី​តំបន់​បី រួម​មាន ខេត្ត​ព្រះ​សីហ​នុ ខេត្តបាត់ដំបង និង​ផ្សារ​តូច​នៅ​រាជធានី​ភ្នំពេញ ហើយ​យក​សាច់​ក្របី​ស្រស់​នោះ មក​ប្រឡាក់​ធ្វើ​ងៀត ហាល​វា​អោយ​ស្ងួត​ដើម្បី​ផ្គត់ផ្គង់​បន្ត​ទៅ​ភ្ញៀវ​ដែល​មាន​តម្រូវការ ទាំង​នៅ​ក្នុង​តំបន់​ក្នុង​ខេត្ត​និង​តំបន់​ក្រៅ​ខេត្ត ព្រោះ​មាន​អ្នកខ្លះ​គាត់​កុម្ម​ង់​តាម​អន​ឡាញ តាម​រយៈ​ការ​ផុស​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ករប​ស់លោក ។

លោក សួង សុ​វី​រៈ បាន​បន្ត​ទៀត​ថា «​មូលហេតុ​ដែល​យើង​ត្រូវ​សហការ​ជាមួយ​អ្នក​ផ្គត់ផ្គង់​សាច់​ក្របី​ស្រស់​ទាំង​បី​តំបន់ ដោយសារ​តែ​ពេល​ខ្លះ អ្នក​នៅ​កំពង់សោម​មិន​មាន​សាច់​ក្របី​សម្រាប់​អោយ​យើង អ​ញ្ចឹ​ង​យើង​អាច​យក​ពី​បាត់ដំបង ឬ​ពី​ភ្នំពេញ មក​ប្រឡាក់ ដើម្បី​អោយទាន់​នូវ​ការ​កុម្ម​ង់​ងៀត​ក្របី​ពី​ភ្ញៀវ​របស់​យើង ។ តែ​បើសិនជា​យើង​មិន​ធ្វើ​ដូច្នេះ​ទេ យើង​ប្រាកដជា​ដាច់​ស្តុក​មិន​មាន​ងៀត​ក្របី​សម្រាប់​ផ្គត់ផ្គង់​ជូន​ភ្ញៀវ​ឡើយ » ។

លោក​បាន​បន្ថែម​ថា តាំងពី​ចាប់ផ្ដើម​អាជីវកម្ម​ដំបូង រហូត​មក​ដល់​ពេល​នេះ កំណើន​នៃ​អ្នក​បរិភោគ​ឃើញ​ថា​មាន​កាន់តែ​ច្រើន ដែល​ក្នុង​មួយ​ថ្ងៃ អាច​លក់​បាន​ដល់​២០​គីឡូក្រាម​ឯណោះ ជា​ពិសេស​នៅ​ថ្ងៃ​បុណ្យ​ទាន ដែល​មានការ​ជួបជុំ​ច្រើន ដូច្នេះ​គេ​ត្រូវការ​គ្រឿងក្លែម​ណា​ដែល​ពេញ​និយម​សម្រាប់​ពួក​គេ​ដែរ ។ ​លោក​បាន​បន្ថែម​ថា «​សម្រាប់​តម្លៃ​សាច់​ក្របី​វិញ ពេល​ទិញ​ចូល​ជា​សាច់​ស្រស់ មាន​តម្លៃ ៣៥,០០០​រៀល ក្នុង​មួយ​គីឡូក្រាម ហើយ​ពេល​ធ្វើ​ជា​ងៀត​ហើយ តម្លៃ​វា​ឡើង​ដល់​៩០,០០០​រៀល​ក្នុង​មួយ​គីឡូក្រាម ដោយសារ​តែ​សាច់​ងៀត ត្រូវការ​ដាក់​គ្រឿង​បន្ថែម និង​ពេល​យក​ទៅ​ហាក់ សាច់​ស្រស់​មួយ​គីឡូក្រាម នៅ​សល់​មិន​ដល់​កន្លះ​គីឡូក្រាមផង » ។

​បើ​តាម​ម្ចាស់​ហាង​លក់​ងៀត​ក្របី ៩៩៩ ក្នុង​បុរី​ពិភព​ថ្មី ក៏​បានអោយ​ដឹងផង​ដែរ​ថា ងៀត​ក្របី ភាគច្រើន​គេ​មិន​យក​ទៅ​បរិភោគ​ជាមួយ​បាយ​នោះ​ទេ គឺ​គេ​យក​វា​ធ្វើ​ជា​គ្រឿងក្លែម គ្រាន់តែ​ពិសារ​លេង​ៗ​ពេល​ជុំ​គ្នា ចំពោះ​អ្នក​មិន​ចេះ​ទទួលទាន​គ្រឿង​ស្រវឹង ។ ក្នុង​មួយ​ថ្ងៃ​ៗ គេ​ទិញ​ងៀត​ក្របី​អាំង​យក​ទៅ​ពិសារ​ធ្វើ​ជា​គ្រឿងក្លែម​ច្រើន​មែន ហើយ​ភាគច្រើន​គឺ​គេ​ខ្ចប់​យក​ទៅ​ផ្ទះ ជា​ជាង​នៅ​ញ៉ាំ​នឹង​កន្លែង ដោយសារ​តែ​វា​ជា​ប្រភេទ​អាហារ ដែល​ងាយស្រួល​ខ្ចប់​និង​កាន់ វា​មិន​មាន​ភាព​សាំញ៉ាំ​ច្រើន​នោះ​ទេ ។

ម្ចាស់​ហាង​រូប​នេះ និយាយ​ថា​កាលពី​មុនគេ​មិនសូវ​ទទួលទាន​ប៉ុន្មាន​ទេ គេ​គិត​ថា អ​ញ្ចេះ​អ​ញ្ចុះ តែ​ក្រោយមក​ស្រាប់តែ​មានការ​ពេញ​និយម​ទទួលទាន ដោយ​យក​វា​ធ្វើ​ជា​គ្រឿងក្លែម​ច្រើន និង​ស្ទើ​តែ​ពេញ​និយម​ជាង​សាច់​គោ​ទៅ​ទៀត​នា​ពេល​បច្ចុប្បន្ន​នេះ ។

បើ​តាម​មតិ​មួយ​ចំនួន​បាន​និយាយ​ថា មិន​គួរ​យក​សាច់​ក្របី ធ្វើ​ជា​អាហារ​ពេញ​និយម​នោះ​ទេ ព្រោះ​វា​ជា​ប្រភេទ​សត្វ​ដែល​ផ្ដល់​ប្រយោជន៍​ដល់​មនុស្ស សម្រាប់​ការងារ​កសិកម្ម ជា​កំលាំង​អូស​ទាញ​ដ៏​សំខាន់ ។ តែ​យ៉ាងណា​ក៏​ដោយ មិន​មានច្បាប់​ហាមឃាត់​ក្នុង​ការ​បរិភោគ​សាច់សត្វ​ដែល​ប្រើ​កំលាំង​អូស​ទាញ​នោះ​ទេ ដូច​ជា​គោ​សេះ ក្របី និង​សត្វ​ចិញ្ចឹម​ជា​ច្រើន​ទៀត ៕ កែសម្រួលដោយ ៖សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ