ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ស្រុក​សំឡូត​ផ្ទុះ​កំហឹង​នឹង​មន្ត្រី​ឧទ្យាន​​នុ​រក្ស​…ដើរ​ដក​បំផ្លាញ​​ដំណាំ​គាត់

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ មន្ត្រី​ឧទ្យាន​នុ​រក្ស​មួយ​ក្រុ​មបាន​រង​ការ​ចោទប្រកាន់​ពី​ប្រជាពលរដ្ឋ​មួយ​ចំនួន ​នៅ​ក្នុង​ស្រុក​​សំឡូត​ថា បាន​និង​កំពុង​ដើរ​រា​ត្បា​ត​ដក​បំផ្លាញ​ផលដំណាំ​ប្រជា​កសិករ​ចោល​ពាសពេញ​ចំការ​ជា​បន្ត​បន្ទាប់ ដោយ​មិន​បាន​និយាយ​អំពី​មូលហេតុ ឬផ្ដល់​ព័​ត៌មាន​ដល់​ម្ចាស់​ចំការ​ឱ្យបានដឹង​ជា​មុន​ឡើយ​ ។ នេះ​បើ​តាម​ប្រភព​ព័​ត៌​មាន​ពី​មន្ត្រី​ស្រុក​សំឡូតដែល​បាន​ប្រាប់​កោះសន្តិភាព​ នៅ​ព្រឹក​ថ្ងៃ​ទី​២៣…

ខេត្តបាត់ដំបង ៖ មន្ត្រី​ឧទ្យាន​នុ​រក្ស​មួយ​ក្រុ​មបាន​រង​ការ​ចោទប្រកាន់​ពី​ប្រជាពលរដ្ឋ​មួយ​ចំនួន ​នៅ​ក្នុង​ស្រុក​​សំឡូត​ថា បាន​និង​កំពុង​ដើរ​រា​ត្បា​ត​ដក​បំផ្លាញ​ផលដំណាំ​ប្រជា​កសិករ​ចោល​ពាសពេញ​ចំការ​ជា​បន្ត​បន្ទាប់ ដោយ​មិន​បាន​និយាយ​អំពី​មូលហេតុ ឬផ្ដល់​ព័​ត៌មាន​ដល់​ម្ចាស់​ចំការ​ឱ្យបានដឹង​ជា​មុន​ឡើយ​ ។ នេះ​បើ​តាម​ប្រភព​ព័​ត៌​មាន​ពី​មន្ត្រី​ស្រុក​សំឡូតដែល​បាន​ប្រាប់​កោះសន្តិភាព​ នៅ​ព្រឹក​ថ្ងៃ​ទី​២៣ តុលា ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ខឹង​សម្បារ​​យ៉ាង​ខ្លាំង ហើយ​បាន​ស្នើ​សុំ​ឲ្យ​មានការ​ជួយ​អន្តរា​គម​៍​ពី​ថ្នាក់ដឹកនាំ​ទៀត
​ផង​។

ជាក់ស្ដែង នៅ​វេលា​ម៉ោង​ប្រមាណ​១០​ព្រឹក​ថ្ងៃ​ទី​២២ តុលា ក្រុម«​មន្ត្រី​ឧទ្យាន​នុ​រក្ស​តំបន់​ប្រើប្រាស់​ច្រើន​យ៉ាង​សំឡូត​»ដែល​មាន​សមាស​សភាព«​មន្ត្រី​បរិស្ថាន មន្ត្រី​កងរាជអាវុធហត្ថ និង មន្ត្រី​នគរបាល​» ប្រមាណ​ជិត​១០​នាក់​ ប្រដាប់​ដោយ​អាវុធ​ក្នុង​ដៃ​ផង បាន​លើកគ្នា​ទៅ​ដក​បំផ្លាញ​ដំណាំ​ស្វាយ​របស់​ពលរដ្ឋ​នៅ​ក្នុង​ចំការ​មួយ​កន្លែង ដែល​ស្ថិត​នៅ​ក្នុងភូមិ​ឆក​រកា ឃុំ​សំឡូត ស្រុក​សំឡូត ចម្ងាយ​ប្រហែល​១​គីឡូម៉ែត្រ ពី​ច្រក​ទ្វា​ព្រំដែន​តំបន់​«៤០០»​។

បើ​តាម​ព័​ត៌មាន​ពី​មន្ត្រី​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ក្រុម​មន្ត្រី​ឧទ្យាន​នុ​រក្ស​នោះ ដឹកនាំ​ដោយ​ឈ្មោះ​ម៉ៅ សុ​ភ័​ក្រ បាន​ដើ​រា​ត្បា​ត​ដក​បំផ្លាញ​ដំណាំ​ស្វាយ​របស់​កសិករ​អស់​ប្រ​ជិត​៥០០​ដើម ដែល​ម្ចាស់​ដំណាំ​នេះ​ទើប​ដាំ​បាន​រយៈពេល​ជិត​៣​ខែ​កន្លង​ទៅ​នេះ​។ អ្នក​ថែទាំ​ដំណាំ​ស្វាយ​នេះ​ ដែល​សុំ​មិន​បាន​ប្រាប់​ឈ្មោះ បាន​ប្រាប់​កោះ​សន្តិភាព តាម​ទូ​សរ​ស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ តុលា នេះ​ថា ដំណាំ​ស្វាយ​ទាំងនោះ ​បាន​ដាំ​លើ​ផ្ទៃដី​ជាង​១​ហិក​តា ជិត​៣​ខែ​កន្លង​មក​ហើយ តែ​ពេល​នេះ​ត្រូវ​បាន​ក្រុម​មន្ត្រី​ខាងលើ នាំ​គ្នា​ដើរ​ដក​បំផ្លាញ​ចោល​អស់​គ្មាន​សល់​ឡើយ​។

គាត់​និយាយ​ថា ដី​ដែល​គាត់​ដាំ​ស្វាយ​នេះ បាន​ដាំ​ដំណាំ​កសិកម្ម​ច្រើន​ឆ្នាំ​ហើយ ហើយ​ក៏​មាន​ប័ណ្ណ​កម្ម​សិទ្ធ​កាន់កាប់​ស្របច្បាប់​ទ​ទូល​ស្គាល​ពី​អាជ្ញាធរ​ឃុំ​ និង​ស្រុក​ត្រឹមត្រូវ​ដែរ ។ ម្ចាស់​ដំណាំ​រូប​នេះ​បាន​បញ្ជាក់​ថា កន្លង​មក ​មិន​ដែល​មាន​ក្រុម​មន្ត្រី​ឧទ្យាន​នុ​រក្ស​នេះ មក​សួរនាំ​ពី​រឿង​ដីធ្លី ហើយ​ពេល​ដែក​គាត់​ចាប់ផ្ដើម​ដាំ​កូន​ស្វាយ ​ក៏​មិន​ដែល​មាន​មន្ត្រី​នេះ ​ចេញ​មុខ​មក​សួរនាំ​ដែរ លុះ​ពេល​គាត់​ដាំ​កូន​ស្វាយ​បាន​រយៈ​ពេល​ជិត​៣​ខែ ស្រាប់តែ​ក្រុម​នេះ​ លើកគ្នា​មក​លួច​កាប់ និងដក​បំផ្លាញ​ចំណាំ​ស្វាយ​គាត់​ចោល​អស់​គ្មាន​សល់ ​។

ហើយ​ការ​លើកគ្នា​ ចូល​បំផ្លាញ​ដំណាំ​ក្នុង​ចំណាំ​គាត់​នេះ ក៏​មិន​បាន​ជួន​ដំណឹង​ដល់​គាត់​ជា​មុន ឬសួរនាំ​ពី​មូលហេតុ​អ្វី​ដែរ ស្រាប់តែ​ពួក​គេ​លួច​ចូល​ដក់​ដំណាំ​ស្វាយ រួច​ប្រមូល​ដឹក​យក​ទៅ​កាន់​ស្នាក់​ការ​ពួក​គេ​អស់​គ្មាន​សល់​។

កោះសន្តិភាព​ មិន​អាច​ស្វែងរក​សុំ​ការ​បំភ្លឺ​ពី​លោក​ម៉ៅ សុ​ភ័​ក្រ ដែល​រដ្ឋ​អះអាង​ថា ជា​អ្នកដឹកនាំ​ដក​បំផ្លាញ​ដំណាំ​ពលរដ្ឋ​នេះ បាន​ភ្លាម​ៗ​ទេ នៅ​រសៀល​ថ្ងៃ​ដដែល​នេះ ខណៈ​មន្ត្រី​ដទៃ​ទៀត ដែល​ចូលរួម​កិច្ច​ប្រតិ​បត្តិការ​នេះ ​ក៏​មិន​អាច​ទំនាក់ទំនង​បាន​ដូច​គ្នា​ដែរ​។ ប៉ុន្តែ​មន្ត្រី​មូលដ្ឋាន​បាន​ស្រង់​សំដី​ក្រុម​មន្ត្រី​ឧទ្យាន​នុ​រក្ស​ថា ពួ​គេ​បាន​ចោទប្រកាន់​ពលរដ្ឋ​ថា បាន​ដាំ​ដំណាំ​ប៉ះ​លើ​ដី​អភិរក្ស​របស់​ពួក​គេ ទើប​គេ​ដក​ដំណាំ​ចោល​ដូច្នេះ​។

ស្រប​ពេល​ដែល​ពលរដ្ឋ​កំពុង​ក្ដៅក្រហាយ​រឿង​ដក​ដំណាំ​ស្វាយ​បំផ្លាញ​ចោល​អស់​ជិត​៥០០​ដើម កោះ​សន្តិភាពក៏​បាន​ទ​ទូល​របាយ​ការ​ណ៍​មួយ​ច្បាប់​ទៀត ពាក់ព័ន្ធ​នឹង​ក្រុម​មន្ត្រី​ឧទ្យាន​នុ​រក្ស​ខាងលើ​នេះ ដក​បំផ្លាញ​ដំណាំ​ចេក​របស់​ពលរដ្ឋ​ដែរ ​។ របាយ​ការ​ណ៏​មួយ​ទំព័រ​នោះ ធ្វើ​ឡើង​ដោល​លោក​ធឹ​ម ព្រឿ​ង មេឃុំ​សំឡូត គោរព​ជូន​លោក​សើ សា​ម៉េ​ត អភិបាលស្រុក​សំឡូត កាលពី​ថ្ងៃ​ទី​១៤ តុលា ២០១៩ ស្ដី​ពី​ការ​ចំ​បំភ្លេច​បំផ្លាញ​ដំណាំ​ចេក​របស់​ប្រជាពលរដ្ឋ​ដែល​បង្ក​ឡើង​ដោយ​ក្រុម «​មន្ត្រី​ឧទ្យាន​នុ​រក្ស តំបន់​ប្រើប្រាស​ច្រើន​យ៉ាង​សំឡូត​»​។

លោក​ធឹ​ម ព្រឿ​ង បាន​សរសេរ​ក្នុង​របាយ​ការ​ណ៏​ថា កាលពី​ថ្ងៃ​ទី​១១ តុលា កន្លង​ទៅ​ថ្មី​ៗ​នេះ «​មន្ត្រី​ឧទ្យាន​នុ​រក្ស តំបន់​ប្រើប្រាស​ច្រើន​យ៉ាង​សំឡូត​» ចំនួន​០៨​នាក់ បាន​ចុះ​ទៅ​ដក​បំផ្លាញ​ដំណាំ​ចេកណាំវ៉ា​នៅ​ក្ន​ង​ចំការ​មួយ​កន្លែង របស់​ពលរដ្ឋ​ឈ្មោះ​ជុន សំអាត ប្រុស​អាយុ​៥៣​ឆ្នាំ រស់នៅ​ភូមិ​សំឡូត ឃុំ​សំឡូត អស់​ចំនួន​១៣០០​ដើម ហើយ​ថែម​ទាំង​ចាក់​ទម្លាយ​ថង់​ត្រងទឹក​សម្រាប់​បាញ់​ស្មៅ​អស់​មួយ​កន្លែង​ទៀត​ផង​។

លោក​មេឃុំ​បាន​ស្រង់​សំដី​ម្ចាស់​ចំការ​មក​សរសេរ​លើ​របាយ​ការ​ណ៏​ទៀត​ថា ម្ចាស់​ចំការ​ឈ្មោះ​ជុន សំអាត បាន​ចាប់ផ្ដើម​ដាំ​ចេញ​នោះ​តាំងពី​អំឡុង​ខែមិថុនា កន្លង​មកនេះ តែ​គាត់​បាន​អាស្រ័យ​ផល​លើ​ដីចំការ​នោះ​ចាប់តាំងពី​ឆ្នាំ​២០០៣មកម្ល៉េះ ​។ ប៉ុន្តែ​លោក​មេឃុំមិន​បាន​និយាយ​អំពី​មូលហេតុ​ដែល​ក្រុម​មន្ត្រី​ឧទ្យាន​នុ​រក្ស ចូលលុក​លុយ​បំផ្លាញ​ដំណាំ​របស់​ពលរដ្ឋ​ខ្លួន​នោះ​ទេ គ្រាន់តែ​ធ្វើ​របាយ​ការ​ណ៍​ជូន​លោក​អភិបាលស្រុក ដើម្បី​ជ្រាប​តែ​ប៉ុណ្ណោះ​។

ទោះ​យ៉ាងណា បើ​តាម​ពលរដ្ឋ​បាន​និយាយ​ថា សំណុះ​រឿង​ដក​បំផ្លាញ​ដំណាំ​ចេក​នេះ ក៏​ដូច​សំណុំរឿង​ដក​បំផ្លាញ​ដំណាំ​ស្វាយ​ដែរ គឺ​ខាង​មន្ត្រី​ឧទ្យាន​នុ​រក្ស សុទ្ធតែ​អះអាង​ថា មូលហេតុ​ដែល​ពួក​គេ​ដក​បំផ្លាញ​ដំណាំ​ចេក និង​ដំណាំ​ស្វាយ​របស់​ពលរដ្ឋ​នេះ គឺ​ដោយសារ​តែ​ពលរដ្ឋ​ទាំងនោះ ដាំ​ដំណាំ​ប៉ះពាល់​លើ​ដី​ឧទ្យាន​នុ​រក្ស តំបន់​ប្រើប្រាស​ច្រើន​យ៉ាង​សំឡូត ដែល​ពួក​គេ​គ្រប់គ្រង​ ។

ប៉ុន្តែ​ឆ្លើយ​តប​នឹង​ហេតុផល​របស់​មន្ត្រី​នេះ ពលរដ្ឋ​បាន​លើក​ឡើង​ដោយ​ច​ម្ង​ល់​ថា បើ​ពួក​គាត់​ធ្វើ​ចំការ​ប៉ះ​លើ​ដី​អភិរក្ស ចុះ​ដីចំការ​រាប់​សិប​ហិក​តា​របស់​អ្នកមាន​អំណាច​មួយ​ចំនួន ដែល​ពោរ​ពេញ​ទៅ​ដោយ​ដំណាំ​ស្អេកស្កះ នៅ​ជុំវិញ​ដី​របស់​ពួក​គាត់​សព្វ​ថ្ងៃនេះ ម្ដេច​មិន​សើរើ​ផង ? ចុះ​ហេតុ​អ្វី​មក​ទើស​តែ​ដី​ពួក​គាត់​ដែល​មាន​បន្តិច​ប​ន្ទូ​ច ?

ជាមួយនឹង​ការ​បំភ្លេច​បំផ្លាញ​ដំណាំ​កសិកម្ម​ខាងលើ​នេះ ពួក​គេ​គាត់​បាន​ដាក់​បណ្ដឹង​ទៅ​កាន់​អាជ្ញាធរ​មូលដ្ឋាន​ហើយ ដើម្បី​សុំ​ជួយ​អន្តរា​គម​ន៍​រក​ដំណោះស្រាយ ​។ ប៉ុន្តែ​បើ​តាម​ប្រភព​ព័​ត៌​មាន​ពី​មន្ត្រី​មូលដ្ឋាន​ថា រហូត​ដល់​ពេល​នេះ មិន​ទាន់​ឃើញ​មាន​អាជ្ញាធរ​ស្រុក​សំឡូត កំរើក​ដៃ​កំរើក​ជើង​ចុះ​សួរនាំ​ពលរដ្ឋ​រង​គ្រោះ ឬ ចុះ​ពិនិត្យ​ទីតាំង​កើតហេតុ​នៅឡើយ​ទេ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ