មហាសេដ្ឋីដែលចាត់ទុកជាអ្នកដែលរកលុយបានច្រើនជាងគេ លើលោកមានប្រមាណតែ២២០០នាក់ប៉ុណ្ណោះ ឬប្រមាណជា ០.០០០០៣% នៃចំនួនមនុស្សទូទាំងពិភពលោក ។ ប៉ុន្តែទ្រព្យសម្បត្តិរបស់ពួកគេនេះ ក៏បង្ខំឲ្យពួកគេត្រូវចាយវាយច្រើនដែរ ដូចជា ទៅលើសន្តិសុខ ការស្នាក់នៅ និងថ្លៃមេធាវីជាដើម ។
ឧទាហរណ៍ដូចជា លោក ម៉ាក ហ្សាក់កាបឺក (Mark Zuckerberg) ដែលចំណាយប្រមាណ១០ លានដុល្លារក្នុងមួយឆ្នាំលើសន្តិសុខរបស់ក្រុមគ្រួសារ ឬប្រមាណ១០ម៉ឺនដុល្លារក្នុងមួយថ្ងៃ ។ យ៉ាងណាក្តីក្រៅពីការចាយវាយលើកត្តាដែលចាំបាច់នេះហើយមហាសេដ្ឋីខាងលើក៏ចាយវាយលើអ្វីផ្សេងដែរ ដូចដែលមាននៅខាងក្រោមនេះ ៖
១. រថយន្ត ៖
មហាក្សត្ររបស់ប្រទេសព្រុយនេដែលមានទ្រព្យសម្បត្តិប្រមាណ២០ ប៊ីលានដុល្លារត្រូវបានគេរាយការណ៍ថា ទិញរថយន្តដល់ទៅ២៥០០ គ្រឿង ព្រោះទ្រង់ចូលចិត្តការបើកបរ ។ ជាមួយគ្នានេះដែរ រាជ្យបុត្រ អាល់វ៉ាលីដ ប៊ីន តាឡា (Al-Waleed bin Talal) របស់ប្រទេសអារ៉ាប៊ីសាអូឌីតវិញបានទិញរថយន្ត Mercedes ដែលដាំពេជ្រតម្លៃដល់ទៅ ៤.៨ លានដុល្លារ ដែលជារថយន្តមានតម្លៃថ្លៃជាងគេលើលោកដែលមានពេជ្យដល់ទៅ ៣០ ម៉ឺនគ្រាប់ ។
២. ផ្ទះ៖
អាជីវករជនជាតិម៉ាឡេស៊ីដែលមិនត្រូវបានបញ្ចេញឈ្មោះម្នាក់ធ្លាប់បានទិញនាវា The History Supreme ដែលជានាវាតម្លៃថ្លៃជាងគេលើលោកមានតម្លៃប្រមាណ ៤.៨ ប៊ីលានដុល្លារ ។ នៅផ្នែកខាងក្រៅរបស់នាវានេះគឺត្រូវបានស្រោបមាស ។ នាវានេះអាចអនុញ្ញាតឲ្យមនុស្សស្នាក់នៅដោយងាយស្រួលបាន ។ លើសពីនេះទៅទៀត លោកមហាសេដ្ឋី មូគេស អាមបានី (Mukesh Ambani) ដែលជាជនជាតិឥណ្ឌាវិញបានទិញអគារ Skyscaper ប្រមាណ ២៧ ជាន់តម្លៃ ១ ប៊ីលានដុល្លារ ដែលមានកម្ពស់ស្មើអគារ ៤០ជាន់ ។
៣. សប្បុរសធម៌៖
ក្រៅពីការចាយវាយខាងលើហើយ មហាសេដ្ឋីមួយចំនួនក៏ប្តេជ្ញាក្នុងផ្នែកសប្បុរសធម៌ដែរដូចជាលោក ប៊ីល ហ្គេតស៍ (Bill Gates) ដែលបរិច្ចាគទ្រព្យសម្បត្តិប្រមាណ ២៧ ប៊ីលានដុល្លារដើម្បីសប្បុរសធម៌ជាដើម ។ ក្នុងពេលថ្មីៗនេះ លោកបានបរិច្ចាគ ៤.៦ ប៊ីលានដុល្លារដើម្បីប្រឆាំងនឹងជម្ងឺគ្រុនចាញ់ទៀតផង ។
លោក វ៉ារេន បាហ្វេ (Warren Buffett) ដែលមានទ្រព្យសម្បត្តិសរុប ៨៤ ប៊ីលានដុល្លារវិញ បានបរិច្ចាគប្រមាណ ២១ ប៊ីលានដុល្លារមកហើយ ហើយក្នុងពេលថ្មីនេះនេះបានបរិច្ចាគ ៣ ប៊ីលានដុល្លារឲ្យទៅមូលនិធិ Bill and Melinda Gates Foundation ដើម្បីដោះស្រាយបញ្ហាសុខភាព ការអភិវឌ្ឍន៍ និងការអប់រំ ៕ កែសម្រួលដោយ ៖ សុឃាក់
ខេត្តកណ្ដាល ៖ ជនសង្ស័យចំនួន៥នាក់ប្រដាប់ដោយខ្សែក្រវាត់ និងមួកសុវត្ថិភាពបានជិះម៉ូតូ២គ្រឿងដេញតាមវាយប្លន់យកម៉ូតូ១គ្រឿងពីយុវជន២នាក់ ប៉ុន្តែមិនបានសម្រេច...
ខេត្តព្រះសីហនុ ៖ ព្រឹកថ្ងៃទី៦ ខែធ្នូ លោកគួច ចំរើន អភិបាលខេត្តុ បានដឹកនាំមន្ត្រីជំនាញចុះត្រួតពិនិត្យការដ្ឋានសំណង់ចំនួន៣កន្លែងនៅខាងក្រោយសណ្ឋាគារសុខា ក្នុងភូមិ...
រាជធានីភ្នំពេញ ៖ ថ្មីៗនេះ បន្ទាប់ពីផលិតផលរូបរាងថ្មីរបស់ស្រាបៀរកម្ពុជា ទទួលបានការគាំទ្រខ្លាំងពីអតិថិជនទូទាំងប្រទេស ក្រុមហ៊ុនក៏ចាប់ផ្តើមផ្តល់នូវបទពិសោធន៍...
ការសម្រេចចិត្តជ្រើសរើសយកមនុស្សប្រុសឬស្រីម្នាក់មកធ្វើជាស្វាមី ឬភរិយាពិតជារឿងសំខាន់ណាស់នៅក្នុងជីវិតជាគ្រហស្ថ បើជ្រើសរើសខុស បុគ្គលនោះនឹងជួបប្រទះនូវ...
ខេត្តព្រះសីហនុ ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន៤ឃុំ នៅជាយភ្នំកំចាយបូកគោ ស្ថិតក្នុងស្រុកព្រៃនប់មានចំនួន...
ឥទ្ធិពលដែលបង្កពីបម្រែបម្រួលបរិស្ថានកំពុងតែអាចមើលឃើញកាន់តែច្បាស់ឡើងពីមួយថ្ងៃទៅមួយថ្ងៃ ខណៈដែលម៉ាស៊ីនកាន់តែមានភាពឆ្លាតវៃទៅ និងការព្រួយបារម្ភពីសង្គ្រាម...
រាជធានីភ្នំពេញ ៖ គណៈបញ្ជាការដឹកនាំអនុវត្តផែនការសកម្មភាពបង្ការ ទប់ស្កាត់ បង្ក្រាបអំពើលួច ឆក់ នៅរាជធានីភ្នំពេញ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នាព្រឹកថ្ងទី៩ ខែធ្នូ...
រាជធានីភ្នំពេញ ៖ ទីភ្នាក់ងារសុខភាព និងសុវត្ថិភាពការងារកូរ៉េ (KOSHA) បានសម្រេចបន្តកិច្ចសហប្រតិបត្តិការជួយពង្រឹងសុខភាព និងសុវត្ថិភាពការងារជាមួយកម្ពុជាជាលើកទី៤...
សម្រាប់អនាគតកាល…លែងមានអ្នកនយោបាយ «ជើងខ្លាំង» ណាមួយហ៊ាន «ចូលហ៊ុន»…បង្កើតបក្សជាមួយលោកសម រង្ស៊ី ទៀតហើយ…ព្រោះលោកសម រង្ស៊ី ធ្វើនយោបាយរុញស៊ីក្លូចូលឡាន…ហើយ...
រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា មានករណីអគ្គិភ័យមួយបានកើតឡើងនៅជាន់ទី១៩ របស់អគារការដ្ឋានសំណង់យីហោ GIA TOWER បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់...
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា កីឡាករជើងខ្លាំងរបស់ក្លិបសេះបង្កង់ Cristiano Ronaldo និយាយជាមួយមិត្តភក្តិពីរឿងដែលរូបគេសោកស្តាយបំផុត ខណៈដែលពេលនេះអ្វីៗហាក់បីដូចជា...
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា អតីតគ្រូបង្វឹកក្រុមបិសាចក្រហម Manchester United លោក Jose Mourinho ត្រូវបានគេរាយការណ៍ថា កំពុងព្យាយាមពង្រឹងក្រុមរបស់គាត់នៅខែមករា ឆ្នាំ២០២០ខាងមុខ ។...
ខេត្តព្រះសីហនុ ៖ មួយរយៈនេះ មានរថយន្តតាក់សុីដឹកភ្ញៀវជនជាតិចិនក្នុងក្រុងព្រះសីហនុមួយចំនួន ត្រូវបានជនមិនស្គាល់មុខ ធ្វើការវាយប្រហារដោយគប់បំបែកកញ្ចក់ជា...
រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា រោងចក្រផលិតទឹកកកដើម និងអនាម័យចំនួន២កន្លែងខាងជើង និងខាងត្បូងក្បែរកំពង់ដព្រែកលៀប កោះដាច់ កំពុងតែបង្កសំឡេងរំ...
ខេត្តបន្ទាយមានជ័យ ៖ «មន្ត្រីជំនាញ មុននឹងអនុញ្ញាតឱ្យប្រជាពលរដ្ឋសាងសង់លំនៅដ្ឋានត្រូវពិនិត្យឱ្យបានច្បាស់លាស់ចៀសវាងប៉ះពាល់ចំណីផ្លូវ, ចំណីស្ទឹង-បឹងបួរ និងចំណី...
ប្រទេសស៊ីលី ៖ កងទ័ពអាកាសស៊ីលី ដែលដាក់ពង្រាយមធ្យោបាយសង្គ្រោះដ៏ច្រើនប្រកាសថា យន្តហោះយោធាស៊ីលី១គ្រឿងជាមួយមនុស្សជិះក្នុងនោះ៣៨នាក់ ដែលបាត់ដានពីរ៉ាដា កាលពី...
តាមគេហទំព័រហោរាសាស្ត្រចិនសែដែលល្បីឆុតបំផុតបានទស្សន៍ទាយថា ចាប់ពីព្រលប់ថ្ងៃនេះ (ថ្ងៃអង្គារ ទី១០ ខែធ្នូ) រហូតដល់ព្រឹកស្អែកឆ្នាំទាំង៧ត្រូវផ្លាស់ប្ដូរ...
ដំបូន្មានល្អៗដែលជួយឲ្យអ្នករកលុយបានច្រើនជាងមុនមានច្រើនណាស់ ហើយដំបូន្មានដែលអាក្រក់ៗក៏មានប្រហាក់ប្រហែលគ្នាដែរ ។ បើអ្នកចេះតែស្តាប់តាមដំបូន្មានរបស់អ្នក...
ខេត្តបន្ទាយមានជ័យ ៖ គ្រួសារមួយបានបង្អួតក្រវិលកំប៉ុងស្រាបៀរមួយថង់ មានទម្ងន់ជិត២០គីឡូក្រាម ស្មើនឹងរាប់ម៉ឺនក្រវិល ក្រោយពីផឹករយៈពេលជិត១០ឆ្នាំ ប៉ុន្តែសម្រាប់...
លោកប្រធានាធិបតី វ្លាឌីមា ពូទីន (Vladimir Putin) របស់ប្រទេសរុស្ស៊ីល្បីថាជាមនុស្សដែលមានរឿងសម្ងាត់ច្រើនជាពិសេសរឿងទាក់ទិននឹងលុយដែលមិនទាន់មាននរណាដឹងច្បាស់នៅឡើយថា...