គ្រាន់តែ​អង្គុយ​រៀន​ក៏​អាច​រក​លុយ​បាន​ដែរ !


និន្នាការ​ថ្មី​មួយ​កំពុង​តែ​កើត​មាន​ឡើង​លើ​ប្រព័ន្ធ YouTube ដែល​កំពុង​រក​លុយ​ឲ្យ​មនុស្ស​បានជា​ច្រើន ដោយ​គ្រាន់តែ​ថត​ខ្លួន​អង្គុយ​រៀន​អស់​រាប់​ម៉ោង ។ វី​ដេ​អូ​ទាំងនេះ​ត្រូវ​បាន​ដាក់​ឈ្មោះ​ថា Gongbang ដែល​មាន​ប្រភព​មក​ពី​កូរ៉េ​ខាងត្បូង​ដែល​មាន​ន័យ​ថា ថត​ការ​សិក្សា ។

វា​មិន​ទាន់​ច្បាស់​នៅឡើយ​ទេ​ថា វី​ដេ​អូ​ទាំងនេះ​ត្រូវ​បាន​ចាប់ផ្តើម​មាន​ពី​ពេល​ណា​មក ប៉ុន្តែ​វា​បាន​ជួយ​ឲ្យ​អ្នក​មើល​អាច​រក្សា​ការ​ផ្តោត​ស្មារតី​លើ​ការ​សិក្សា​របស់​ខ្លួន​ខណៈ​ដែល​មើលឃើញ​មនុស្ស​ម្នាក់​ទៀត​កំពុង​តែ​រៀន​ជាមួយ​ខ្លួន​ដែរ ។

កាលពី​ខែមិថុនា ឆ្នាំ​២០១៨ លោក បត ណូ​ចាំ (Bot No Jam) ដែល​ជា​បុរស​ម្នាក់​កំពុង​រៀន​ត្រៀមប្រលង​ធ្វើ​ជា​ប៉ូ​លី​ស​នៅ​កូរ៉េ​ខាងត្បូង​ទទួល​បាន Subscriber ដល់​ទៅ​៣៣ ម៉ឺន​នាក់ បន្ទាប់​ពី​ធ្វើការ​ថត​បែប Live ជា​ប្រចាំ ។ មក​ដល់​ពេល​នេះ​លោក​មាន Subscriber លើស​៤០ ម៉ឺន​នាក់​ទៅ​ទៀត ។ ក្រៅពី YouTube ហើយ វី​ដេ​អូ​ទាំងនេះ​ក៏​មាន​ប្រជាប្រិយភាព​ខ្លាំង​លើ Afreeca TV នៅ​កូរ៉េ​ខាងត្បូង​ដែរ ។

YouTuber ម្នាក់​ដែល​មានឈ្មោះ​ថា The Man Sitting Next to Me លើ YouTube បាន​បក​ស្រា​ថា​វី​ដេ​អូ​របស់​លោក​ជួយ​កាត់​បន្ថយ​អារម្មណ៍​ឯការ​របស់​អ្នក​មើល​ពេល​ដែល​ពួក​គេ​មើល​មេរៀន​ម្នាក់ឯង ។

YouTuber ម្នាក់​ទៀត​ដែល​កំពុង​រៀន​ត្រៀម​ធ្វើ​បុគ្គលិក​ផ្នែក​ពន្ធដារ​ធ្វើការ Live ដល់​ទៅ ១៥ ម៉ោង​ម្តង​ៗ និង​បាន​ចែករំលែក​ថា​ក្រៅពី​កាត់​បន្ថយ​អារម្មណ៍​ឯកា​រហើយ លោក​គិត​ថា​ការ​ធ្វើ​ដូច្នេះ​ជួយ​ជំរុញ​ទឹកចិត្ត​ដល់​លោក និង​អ្នក​តាមដាន​វិ​ឌី​អូ​របស់​លោក​ជាដើម ។

វី​ដេ​អូ​ទាំងនេះ​មាន​លក្ខណៈ​ខុស​គ្នា​ទៅ​តាម​អ្នក​ថត ប៉ុន្តែ​ភាគច្រើន​វា​រួម​មានការ​ដាក់​ម៉ោង​បង្ហាញ ។ លោក យូ​ន មីន​យ៉ុ​ង (Yoon Min-young) ដែល​ជា​និស្សិត​អាយុ ២៣ ឆ្នាំ​បាន​ប្រាប់​ដល់​សារព័ត៌មាន​កូរ៉េ​ថា លោក​មាន​អារម្មណ៍​ប្រកួតប្រជែង​ពេល​ដែល​មើលឃើញ​អ្នក​ដទៃ​កំពុង​អង្គុយ​ចុះ និង​អាន​សៀវភៅ​បាន​យូរ ហើយ​លោក​តែងតែ​មើល​វិ​ឌី​អូ​ទាំងនោះ​មើល​រាល់ពេល​ដែល​លោក​មាន​អារម្មណ៍​ថា​ចង់​សម្រាក ឬ​បោះបង់ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

គួរ​យល់​ដឹង

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ