ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ថៃ​មិន​ឱ្យ​លោកស្រី មូ​ូ​រ សុខ​ហួរ ចុះ​ពី​យន្តហោះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នគរបាល​អន្តោប្រវេសន៍​ថៃ កាលពី​រសៀល​ថ្ងៃ​ទី​២០ ខែតុលា​កន្លង​មក​ បាន​បិទ​មិន​ឱ្យ​លោកស្រី មូរ សុខ​ហួរ ហោះ​ចូល​ទៅ​កាន់​ប្រទេស​របស់​ខ្លួន​ទេ ដោយសារ​តែ​លោកស្រី​មានឈ្មោះ​នៅ​ក្នុង​បញ្ជីខ្មៅ…

រាជធានី​ភ្នំពេញ ៖ នគរបាល​អន្តោប្រវេសន៍​ថៃ កាលពី​រសៀល​ថ្ងៃ​ទី​២០ ខែតុលា​កន្លង​មក​ បាន​បិទ​មិន​ឱ្យ​លោកស្រី មូរ សុខ​ហួរ ហោះ​ចូល​ទៅ​កាន់​ប្រទេស​របស់​ខ្លួន​ទេ ដោយសារ​តែ​លោកស្រី​មានឈ្មោះ​នៅ​ក្នុង​បញ្ជីខ្មៅ ដែល​សមត្ថកិច្ចកម្ពុជា​ស្នើ​ឲ្យ​ហាមឃាត់​ជាមួយ​ឈ្មោះ សម រ​ង្ស៊ី ។

តាម​ព័ត៌មាន​ដែល​ផ្តល់​ឱ្យ​ដោយ​ក្រសួង​ការបរទេស បានឱ្យ​ដឹង​ថា នៅ​ថ្ងៃ​២០ ខែតុលា ឈ្មោះមូរ សុខ​ហួរ បាន​ចេញដំណើរ​ពី​ទីក្រុង​គូ​ឡា​ឡាំ​ពួរប្រទេស​ម៉ា​ឡេ​ស៊ី កាលពី​ម៉ោង ៣​និង​៤​នាទីរសៀល តាម​ជើង​យន្តហោះ MH782 ហើយ​បានមក​ដល់ទី​ក្រុង​បាងកក ប្រទេស​ថៃ នៅ​ម៉ោង​៤ និង​៣៤​នាទី​រសៀល ។

លោក កេ​ត សោ​ផា​ន់ បាន​បញ្ជា​ក់់ថា «​ពេលមក​ដល់​ប៉ុស្តិ៍​ត្រួតពិនិត្យ នគរបាល​អន្តោប្រវេសន៍​ថៃ បាន​ហាមឃាត់​មិន​ឲ្យ​ចូល​ដោយសារ​មានឈ្មោះ​ក្នុង​បញ្ជីខ្មៅ ដែល​សមត្ថកិច្ច​កម្ពុជា​ស្នើ​ឲ្យហាមឃាត់ ​។

សមត្ថកិច្ច​ថៃ​ក៏​បាន​ចារ​ពាក្យ​ហាមឃាត់​មិន​ឲ្យ​ចូល​លើ​លិខិតឆ្លងដែន​របស់​ឈ្មោះ មូរ សុខ​ហួរ ។ ឈ្មោះ មូរ សុខ​ហួរ បាន​ចាក​ចេញពី​ថៃ​ទៅ​ម៉ា​ឡេ​ស៊ី​វិញ នៅ​ម៉ោង​៨​និង​១០​នាទី​យប់ តាម​ជើងហោះហើរMH781» ៕

អត្ថបទសរសេរ ដោយ