ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រួសារ​ក្រីក្រ​គ្មាន​លុយ​ទិញ​ដី​សង់ផ្ទះ​នៅ​នាំ​គ្នា​មក​ជ្រក​រស់នៅ​ក្រោម​ស្ពាន​គៀន​ជ្រៃ

4 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ សមាជិក​ក្រុម​គ្រួសារ​មួយ​មាន​គ្នា​សរុប​ចំនួន​០៥​នាក់ រួម​ទាំង​កូន​នៅ​ក្នុង​ផ្ទៃ​បាន​សម្រេច​នាំ​គ្នា​មក​សង់ផ្ទះ​ធ្វើ​ពី​ឫស្សី​ជញ្ជាំង មើលឃើញ​ពី​ម្ខាង​ទៅ​ម្ខាង ដោយសារ​តែ​មាន​ជីវភាព​ក្រីក្រ​បាន​រុញច្រាន​ឲ្យ​ធ្វើ​ដូច្នេះ ។ ផ្ទះ​ដ៏​តូច​រាង​ចង្អៀត​ជណ្តើរ និង​ឫស្សី​ទំហំ​ប្រហែល​៣​ម៉ែត្រ​បួន​ជ្រុង គឺ​ស្ថិត​នៅ​ក្រោម​គល់​ស្ពានបេតុង​គៀន​ជ្រៃ…

ខេត្តកំពង់ចាម ៖ សមាជិក​ក្រុម​គ្រួសារ​មួយ​មាន​គ្នា​សរុប​ចំនួន​០៥​នាក់ រួម​ទាំង​កូន​នៅ​ក្នុង​ផ្ទៃ​បាន​សម្រេច​នាំ​គ្នា​មក​សង់ផ្ទះ​ធ្វើ​ពី​ឫស្សី​ជញ្ជាំង មើលឃើញ​ពី​ម្ខាង​ទៅ​ម្ខាង ដោយសារ​តែ​មាន​ជីវភាព​ក្រីក្រ​បាន​រុញច្រាន​ឲ្យ​ធ្វើ​ដូច្នេះ ។ ផ្ទះ​ដ៏​តូច​រាង​ចង្អៀត​ជណ្តើរ និង​ឫស្សី​ទំហំ​ប្រហែល​៣​ម៉ែត្រ​បួន​ជ្រុង គឺ​ស្ថិត​នៅ​ក្រោម​គល់​ស្ពានបេតុង​គៀន​ជ្រៃ ឃុំ​គៀន​ជ្រៃ ស្រុក​កំពង់សៀម ជាមួយ​នោះ​ក្រុម​គ្រួសារ​ក្រីក្រ​នេះ​ក៏​មាន​បំណង​ចង់បាន​ផ្ទះ​តូច​ល្មម​សម្រាប់​រស់នៅ​ដូច​គេឯង​ដែរ ។

ស្ត្រី​ឈ្មោះ ជូ ស្រី​មុំ វ័យ​៣១​ឆ្នាំ ប្រាប់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២២ តុលា ២០១៩​ថា គាត់​បាន​រស់នៅ​លើ​ផ្ទះ​ឈើ​តូច​ជាមួយនឹង​ម្តាយ​ចំណាស់​ជា​ស្ត្រី​មេម៉ាយ​ដែល​នៅ​ជាប់​នឹង​មាត់​ព្រែក​ក្នុង​អតីត​ឡូត៍​នេសាទ​លេខ​១ ផ្ទះ​តូច​ចង្អៀត​ពេក​ពិបាក និង​រស់នៅ​ក៏​បាន​សម្រេចចិត្ត​ឲ្យ​ប្តី​មក​ធ្វើ​ផ្ទះ​នៅ​ក្រោម​ស្ពាន​គៀន​ជ្រៃ ធ្វើ​ពី​ឫស្សី​ទាំងអស់ ដោយ​បាន​រស់នៅ​ជិត​២​ឆ្នាំ​ហើយ ព្រោះតែ​ក្រ​មិន​មាន​លុយ​ទិញ​ដី​នៅ ។

ស្ត្រី​ក្រីក្រ​រូប​នេះ​បាន​ប្រាប់​បន្ត​ថា គាត់​មានកូន​ប្រុស​ចំនួន​២​នាក់ រួម និង​កូន​ក្នុង​ផ្ទៃ​២​ខែ​ម្នាក់​ទៀត​ឡើង​ដល់​ទៅ​៣​នាក់ ក្នុង​នោះ​កូន​បង​អាយុ​៥​ឆ្នាំ រៀន​ថ្នាក់​ម​ត្តេ​យ្យ ប្តី​វិញ​នៅ​ព្រឹក​ថ្ងៃ​ទី​២២ តុលា បាន​ចេញ​ទៅ​ពត់​ដែ​ត​អេ​ត​ចាយ​ឲ្យ​គេ​ក្នុង​១​ថ្ងៃ​បាន​ថវិកា​ចំនួន​២​ម៉ឺន​រៀល នៅ​កន្លែង​ទិញ​អេ​ត​ចាយ​មួយ​កន្លែង នៅ​ក្រុង​កំពង់ចាម កំរៃ​បាន​មក​ដោះស្រាយ​ជីវភាព​ទាំង​លំបាក ។

មូលហេតុ​ដែល​បាន​នាំ​គ្នា​មក​សង់ផ្ទះ​នៅ​ក្រោម​ស្ពាន​ដោយសារ​តែ​មិន​មាន​ដី​នៅ ហើយ​ច្រាំង​ចេះ​តែ​បន្ត​បាក់​រាល់​ឆ្នាំ​ជាមួយ​នោះ​គាត់​ចង់បាន​ផ្ទះ​តូច​ល្មម​សម្រាប់​ជា​កន្លែង​ជ្រកកោន ប្រសិនបើ​មាន​សប្បុរសជន​ជួយ​ដល់​គាត់​សប្បាយចិត្ត ហើយ​មក​នៅ​ក្រោម​ស្ពាន​មិន​ចង់​នៅ​ប៉ុន្មាន​ទេ ព្រោះ​ក្នុង​រដូវ​ទឹកសម្រក​បាន​ហូរ​ច្រោះ​ដី​ដល់​សរសរ​ស្ពាន ធ្វើ​ឲ្យ​អ្នក​គៀន​ជ្រៃ​មាន​ក្តី​កង្វល់​ស្ទើរ​គ្រប់​ៗ​គ្នា ។

អ្នកស្រី អ៊ា ចាន់​ថុ​ល មេឃុំ​គៀន​ជ្រៃ ប្រាប់​ថា ស្ត្រី​ជា​ម្តាយ​របស់​ស្រី្ត​ឈ្មោះ មុំ ដោយ​មានផ្ទះ​រស់នៅ​ជាប់​នឹង​គល់​ស្ពាន​គៀន​ជ្រៃ ដោយសារ​ច្រាំង​ទន្លេ​បាន​បន្ត​បាក់​កន្លង​មក ពេល​រុះរើ​ផ្ទះ ត្រូវ​បាន​ក្រុមការងារ​មូលដ្ឋាន​ចុះ​មក​ជួយ​រុះរើ ហើយ​ថែម​ទាំង​ជូន​លុយ​បន្ថែម​ទៀត​ដាក់​មក​នៅ​កៀក និង​គល់​ស្ពាន ។ ហើយ​ស្ត្រី​ដែល​រស់នៅ​ក្រោម​ស្ពាន​គៀន​ជ្រៃ​នេះ ពិតជា​មាន​ជីវភាព​ក្រីក្រ​មែន ។

ដោយ​ឃើញ​ការ​លំបាក​នេះ​គាត់​បាន​សុំ​ដី​វត្ត​គៀន​ជ្រៃ​ក្រៅ​បាន​១​កន្លែង​ហើយ ក៏​នឹង​សុំ​ឈើ​ចាស់​ៗ​នៅ​វត្ត ដើម្បី​សង់ផ្ទះ​ជូន​គ្រួសារ​ក្រីក្រ​នេះ មួយទៀត​ក៏​មាន​បំណង​ស្នើ​សុំ​ដល់​លោក វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ស្រុក​កំពង់សៀម ស្នើ​សុំ​ឲ្យ​ជួយ​សង់ផ្ទះ​ឲ្យ​តែ​មិន​ទាន់​ដឹង​ថា យ៉ាងណា​ទេ ។ ហើយ​ក៏​បាន​ឲ្យ​គ្រួសារ​នេះ​ចាកចេញ​ពីក្រោម​ស្ពាន​គៀន​ជ្រៃ ដោយ​មិន​អនុញ្ញាត​ឲ្យ​រស់នៅ​ក្នុង​សភាព ដូច្នេះ​ទេ កន្លង​មក​ឲ្យ​តែ​មាន​ចែក​អំណោយ​ដល់​ជន​ក្រីក្រ​គ្រួសារ​នេះ តែងតែបាន​ទទួល​រាល់​លើក​មិន​ដែល​អាកខាន​ម្តងណា​ទេ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ