ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិញ្ចឹម​មេ​គោ​ប្រវាស់គ្នា…​តើ​គេ​ដាក់​វេន​ចែក​​កូន​គ្នាដូច​ម្តេច?

4 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ គោ​គឺជា​សត្វចតុប្បាទ​មួយ​ប្រភេទ​ ដែល​អាច​ជួយ​ដល់​ការ​ធ្វើស្រែ​ចំការ​របស់​ប្រជា​កសិ​ករបាន​មួយ​ចំណែក​ធំ ព្រោះ​គោ​គឺជា​កម្លាំង​អូស​ទាញ​ដ៏​សំខាន់​ក្នុង​ការ​ភ្ជួរ​រាស់​ដីស្រែ​ចំការ​ទៅ​តាម​រដូវ​កាល ។ ដោយ​បច្ចុប្បន្ន​ការ​ធ្វើ​កសិកម្ម​បាន​វិ​វ​ឌ្ឍ​ទៅ​រក​ភាព​ជឿនលឿន និង​ទាន់សម័យ​ដោយ​ការ​ប្រើ​គ្រឿងចក្រ ធ្វើ​ឱ្យការ​ចិញ្ចឹម​គោ​ហាក់​មានការ​ថមថយ ដោយគ្រួសារ​ខ្លះ​បាន​ប្រវាស់…

ខេត្តកំពង់ស្ពឺ ៖ គោ​គឺជា​សត្វចតុប្បាទ​មួយ​ប្រភេទ​ ដែល​អាច​ជួយ​ដល់​ការ​ធ្វើស្រែ​ចំការ​របស់​ប្រជា​កសិ​ករបាន​មួយ​ចំណែក​ធំ ព្រោះ​គោ​គឺជា​កម្លាំង​អូស​ទាញ​ដ៏​សំខាន់​ក្នុង​ការ​ភ្ជួរ​រាស់​ដីស្រែ​ចំការ​ទៅ​តាម​រដូវ​កាល ។ ដោយ​បច្ចុប្បន្ន​ការ​ធ្វើ​កសិកម្ម​បាន​វិ​វ​ឌ្ឍ​ទៅ​រក​ភាព​ជឿនលឿន និង​ទាន់សម័យ​ដោយ​ការ​ប្រើ​គ្រឿងចក្រ ធ្វើ​ឱ្យការ​ចិញ្ចឹម​គោ​ហាក់​មានការ​ថមថយ ដោយគ្រួសារ​ខ្លះ​បាន​ប្រវាស់ ពី​អ្នក​ដែល​មាន​គោ​ច្រើន យក​មក​ចិញ្ចឹម​ដើម្បី​យក​កូន​ចែក​គ្នា ។

ជាក់ស្តែង​ នៅ​ភូមិ​ត្រពាំង​ឈូក ឃុំ​ពោធិ​អង្គ្រង ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ ដែល​ជា​ភូមិ​មួយ​ស្ថិត​ជាប់​ស្ទឹង​ស្លា​គូ មាន​ខណ្ឌសីមា​ជាប់​ស្រុក​ត្រាំកក់​នៃ​ខេត្តតាកែវ មាន​ប្រជាពលរដ្ឋ​៣១៤​គ្រួសារ​ប្រកប​របរ​កសិកម្ម ។ ចំណែក​សត្វ​គោ​ចិញ្ចឹម​វិញ​មាន​ត្រឹមតែ​២០០​ក្បាល​ប៉ុណ្ណោះ ។​

ជួប​ជាមួយ​អ្នក​យក​ព័ត៌មាន​យើង កសិករ​ម្នាក់​ឈ្មោះ​រ៉ា​បាន​ប្រាប់​ថា គ្រួសារ​របស់​គាត់​មិន​មាន​សត្វ​គោ​សម្រាប់​ចិញ្ចឹម​ទេ រាល់ថ្ងៃ​គោ​ដែល​គាត់​មើលថែ គឺជា​គោ​ប្រវាស់​ពី​បងប្អូន​ដើម្បី​បានកូន​យក​មក​ចិញ្ចឹម ព្រោះ​គាត់​មិន​មាន​ប្រាក់​សម្រាប់​ទិញ​គោ​នោះ​ទេ ។ គាត់​រៀបរាប់​ថា ការ​ប្រវាស់​គោ​នេះ បើសិនជា​មេ​ក្រមុំ​
គឺ​កូន​ដំបូង​ត្រូវ​បាន​មក​លើ​អ្នក​មើលថែ​(​អ្នក​ចិញ្ចឹម​)​។ ចំណែក​កូន​ក្រោយ​ត្រូវ​បាន​ទៅ​លើ​ម្ចាស់​ដើម ។ បើសិនជា​មេគោ​យក​មក​ចិញ្ចឹម​ប្រវាស់​ហើយ​មាន​ផ្ទៃពោះ​ស្រាប់​នោះ កូន​កើតមក​ត្រូវ​បាន​ទៅ​លើ​ម្ចាស់​ដើម​មុន ហើយ​កូន​ក្រោយមក​ទៀត​បាន​មក​លើ​អ្នក​មើលថែ ។ ករណី​នេះ​អាស្រ័យ​ទៅ​លើ​ម្ចាស់​ដើម និង​អ្នក​ប្រវាស់​និយាយ​ព្រមព្រៀង​គ្នា​ពី​ដំបូង​មក ។

លោក​សេក អុ​ិ​ម មេ​ភូមិ​ត្រពាំង​ឈូក​បាន​ប្រាប់​ផង​ដែរ​ថា សព្វ​ថ្ហៃ​នេះ​ទោះបីជា​ការ​ធ្វើស្រែ​ចម្ការ​មានកា​រវិ​វ​ឌ្ឍ និង​ឈាន​ទៅ​រក​ភាព​ជឿនលឿន ដោយ​ការ​ប្រើ​គ្រឿងចក្រ​ភាគច្រើន​យ៉ាងណា​ក្តី​ក៏​ក្រុម​គ្រួសារ​ខ្លះ ដែល​មិន​មាន​លទ្ធភាព​នៅ​តែ​ប្រើ​កម្លាំង​សត្វ​គោ​អូស​ទាញ​ដដែល ។ លោក​បន្ត​ថា សព្វថ្ងៃ​ក្នុង​ចំណោម​ទាំង​៣១៤​គ្រួសារ​គឺ​គ្រួសារ​ណា​ដែល​មាន​គោ​ច្រើន បាន​ប្រវាស់​ទៅ​ឱ្យ​អ្នក​ដែល​មិន​មាន​សត្វ​គោ ដើម្បី​សម្រាល​ការ​មើលថែ ។

គាត់​ថា ពេល​បានកូន​មក​ត្រូវ​ចែក​គ្នា​ម្នាក់​ម្តង ទៅ​តាម​ការ​និយាយ​ព្រមព្រៀង​គ្នា រវាង​ម្ចាស់​គោ​និង​អ្នក​ចិញ្ចឹម​មើលថែ ។ បើ​និយាយ​ពី​តម្លៃ​វិញ គឺ​ក្នុង​គោមួយ​នឹម​ហាក់​មាន​តម្លៃ​ថ្លៃ​គួរសម​គោ​ឈ្មោល​សម្រាប់​ទឹម​មាន​តម្លៃ​ចាប់ពី​៣០០០​ទៅ​៥០០០​ដុល្លារ​ក៏​មាន ហេតុ​ដូច្នេះ​ហើយ​អ្នកមាន​លទ្ធភាព​ល្មម​ៗ មិន​អាច​មាន​គោ​ចិញ្ចឹម​ដូច​អ្នកមាន​ជីវភាព​ធូរធា​បាន​ឡើយ ។

លោក​ថា សម័យនេះ​ថ្វី​ត្បិត​តែ​ការ​ធ្វើ​កសិកម្ម​ស្រែ​ចម្ការ​មានការ​ជឿនលឿន​ស្រប​ទៅ​តាម​ការ​អភិវឌ្ឍ​របស់​ប្រទេស​ជាតិ​យ៉ាងណា​ក្តី ក៏​បងប្អូន​មួយ​ចំនួន​នៅ​តែ​ចិញ្ចឹម​គោ​ដដែល​ព្រោះ​សត្វ​គោ​បាន​ផ្តល់​ផលប្រយោជន៍​ជា​ច្រើន​ដល់​ប្រជា​កសិករ​យើង ជា​ពិសេស​គឺ​កម្លាំង​អូស​ទាញ​តែ​ម្តង ។ គាត់​ថា លើស​ពី​នេះ​ទៅ​ទៀត​គឺ​គេ​ត្រូវការ​លាមក​របស់​វា​ដើម្បី​យក​មក​ទុក​ធ្វើ​ជីធម្មជាតិ ចៀសវាង​ការ​ប្រើប្រាស់​ជីគីមី​បរទេស ៕​

អត្ថបទសរសេរ ដោយ