ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុខរបរ​ជាង​ម៉ាស៊ីនត្រជាក់​ហត់នឿយ​មែន​តែ​រក​កម្រៃ​បាន​គួរសម

4 ឆ្នាំ មុន

អាកាសធាតុ​ក្តៅ​ធ្វើ​ឱ្យ​តម្រូវការ​ម៉ាស៊ីនត្រជាក់​កើនឡើង​មិន​ថា​តែ​នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​នានា​ដែល​ប្រជាជន​មាន​ជីវភាព​ធូរធា​បំពាក់​តាម​គេហដ្ឋាន ឬកន្លែងនានា ។ តម្រូវការ​នេះ​ក៏​ផ្តល់​ការងារ​ដល់​មនុស្ស​ជា​ច្រើន​ដែល​ធ្វើ​ការងារ​ជា​ជាង​ជួសជុល​ម៉ាស៊ីនត្រជាក់ ។ ការ​ជួសជុល​លាង​សម្អាត និង​តម្លើង​បាន​ក្លាយជា​ការងារ​ដែល​អាច​ផ្តល់​កម្រៃ​គ្រប់​គ្រាន់បើ​ទោះបីជា​មានការ​លំបាក​ខ្លះ​ក្តី ។ អ្នក​ប្រកប​របរ​លក់…

អាកាសធាតុ​ក្តៅ​ធ្វើ​ឱ្យ​តម្រូវការ​ម៉ាស៊ីនត្រជាក់​កើនឡើង​មិន​ថា​តែ​នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​នានា​ដែល​ប្រជាជន​មាន​ជីវភាព​ធូរធា​បំពាក់​តាម​គេហដ្ឋាន ឬកន្លែងនានា ។ តម្រូវការ​នេះ​ក៏​ផ្តល់​ការងារ​ដល់​មនុស្ស​ជា​ច្រើន​ដែល​ធ្វើ​ការងារ​ជា​ជាង​ជួសជុល​ម៉ាស៊ីនត្រជាក់ ។

ការ​ជួសជុល​លាង​សម្អាត និង​តម្លើង​បាន​ក្លាយជា​ការងារ​ដែល​អាច​ផ្តល់​កម្រៃ​គ្រប់​គ្រាន់បើ​ទោះបីជា​មានការ​លំបាក​ខ្លះ​ក្តី ។ អ្នក​ប្រកប​របរ​លក់ និង​ជួសជុល​ម៉ាស៊ីនត្រជាក់​បានឱ្យ​ដឹង​ថា ការងារ​គឺ​មាន​សឹង​រាល់ថ្ងៃ​គ្មាន​លស់​ថ្ងៃ​ទេ​ដោយ​ជា​មធ្យម​អាច​រកបាន​ពី​៥០​ទៅ​១០០​ដុល្លារ​ក្នុង​មួយ​ថ្ងៃ ។

ជាមួយនឹង​ដៃ​កាន់​ទុ​លឺ​វ៉េ​សលោក ប៉ូ​វ៉ា​ន់​ដា អាយុ​៤០​ឆ្នាំ ដែល​ជួសជុល​ម៉ាស៊ីនត្រជាក់​ជាង​១០​ឆ្នាំ​មក​ហើយ​បាន​និយាយ​ថា ភាគច្រើន​ភ្ញៀវ​ហៅ​លោក​ទៅ​លាង​ម៉ាស៊ីនត្រជាក់ និង​ជួសជុល​ដល់​គេហដ្ឋាន​ផ្ទាល់​តែ​ម្តង ហើយ​ចំពោះ​ការ​តម្កើង​គឺ​ពិបាក​បន្តិច​ព្រោះ​ត្រូវ​ចំណាយ​កម្លាំង​មនុស្ស​២​ទៅ​៣​នាក់​តាម​ស្ថានភាព​ជាក់ស្តែង​ដោយសារ​កន្លែង​ខ្លះ​ពិបាក​ដូច​ជា​នៅ​កន្លែង​ខ្ពស់​ៗ ។ លោក​និយាយ​ថា តម្លៃ​លាង​សម្អាត និង​តម្លើង គឺ​ពី​១០​ទៅ​១៥​ដុល្លារ​ដោយ​អាស្រ័យ​តាម​ទីតាំង និង​កន្លែង ។

ចំណែក​លោក ហ្វី​ឡុ​ង ស្រេង អ្នកលក់ និង​ជា​អ្នក​ជួសជុល​ម៉ាស៊ីនត្រជាក់​បាន​ឲ្យ​ដឹង​ថា មួយ​ថ្ងៃ​ៗ​លោក​សឹងតែ​គ្មាន​ពេលវេលា​ហូប​បាយ​ទេ​ដោយសារ​តែ​រវល់​នឹង​ការងារ​មួយ​នេះ ព្រោះ​លោក​ត្រូវ​ទទួល​តម្លើង​ម៉ាស៊ីនត្រជាក់​ឲ្យ​គេ​ជា​ច្រើន​កន្លែង​ជា​ពិសេស​គឺ​អគារ​ធំ​ៗ ។

ពាក់ព័ន្ធ​នឹង​ផល​លំបាក​នៃ​ការ​ជួសជុល​លាង​សម្អាត និង​តម្លើង​ម៉ាស៊ីនត្រជាក់​លោក ហ្វី​ឡុ​ង ស្រេង បាន​បញ្ជាក់​ថា អ្នកខ្លះ​គេ​តែង​និយាយ​ថា គ្រាន់តែ​តម្លើង​គ្មាន​អី​ពិបាក​ទេ​ហើយ​លាង​សម្អាត​វិញ​ក៏​គ្មាន​អ្វី​ពិបាក​ដែរ​ប៉ុន្តែ​ទាល់តែ​ដែល​ជា​អ្នក​ធ្វើ​ទើប​ពិបាក​ព្រោះ​ទីតាំង​ខ្លះ​មាន​កន្លែង​ខ្ពស់​សូ​ម្បី​ដាក់​ជណ្តើរ​ឡើង​ក៏​មិន​ដល់​ផង ។ លោក​និយាយ​ថា ដូច្នេះ​លោក​ត្រូវ​ប្រើប្រាស់​ខ្សែ​ក្រ​វ៉ា​ត់​ដើម្បី​ចៀសវាង​ហានិភ័យ​កើតឡើង​ជាយ​ហេតុ ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ