ខេត្តកំពង់ឆ្នាំង ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ ដោយសារតែប្រជាពលរដ្ឋបានប្រទះឃើញសពបុរសម្នាក់បានស្លាប់នៅក្នុងទឹកស្រះមួយកន្លែង ត្រង់នៅចំណុចមុខវិទ្យាល័យជាស៊ីមកំពង់ត្រឡាច ស្ថិតក្នុងភូមិសំរោង ឃុំតាជេស ស្រុកកំពង់ត្រឡាច ។
ក្រោយពេលស្រង់សពឡើងមកលើគោក ទើបត្រូវបានគេស្គាល់ថាជនរងគ្រោះឈ្មោះ ហុយ ផាត ភេទប្រុស អាយុ៥៩ឆ្នាំ មានទីលំនៅភូមិឃុំកន្លែងកើតហេតុ ។
តាមប្រភពពីសមត្ថកិច្ចដែលបានចុះទៅពិនិត្យកន្លែងកើតហេតុ និងបានធ្វើកោសលវិច្ច័យបានឲ្យដឹងថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន មិនមានជាប់ពាក់ព័ន្ធនឹងករនីឃាតកម្មណាឡើយ ។ ចំណែកមូលហេតុគឺសង្ស័យបណ្ដាលមកពីជនរងគ្រោះស្រវឹងស្រា ហើយដើរធ្លាក់ចូលទឹកស្រះ ទើបបណ្តាលឱ្យលង់ស្លាប់បែបនេះ ព្រោះជនរងគ្រោះតែងតែផឹកស្រាស្រវឹងជារៀងរាល់ថ្ងៃផងដែរ ។
ក្រោយពីពិនិត្យរួច សមត្ថកិច្ចបានប្រគល់សពទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ