ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់បានទៀត…ករណីដឹកជញ្ជូនឈើ

4 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី​៖ ​រថយន្ត​កាម​រី​បា​ឡែ​ន​មួយ​គ្រឿង​លួច​ដឹក​ជញ្ជូន​ឈើ​ខុសច្បាប់​ ហើយ​ក៏​ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​ចម្រុះ​ចុះ​ស្ទាក់​បង្ក្រាប​ យក​មក​រក្សារ​ទុក​នៅ​រដ្ឋបាល​ព្រៃឈើ​។ ប្រតិបត្តិការ​ចុះ​ស្ទាក់​ចាប់​រថយន្ត​មួយ​គ្រឿនេះ ​​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង០៤ និង៣០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​២១ តុលា ត្រង់​ចំណុច​ក្បែរ​ចម្ការ​ស្វាយចន្ទី​មួយ​កន្លែង ​​ក្នុងភូមិ​ថា​រ៉​ង​ស្វាយ…

ខេត្តរតនគិរី​៖ ​រថយន្ត​កាម​រី​បា​ឡែ​ន​មួយ​គ្រឿង​លួច​ដឹក​ជញ្ជូន​ឈើ​ខុសច្បាប់​ ហើយ​ក៏​ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​ចម្រុះ​ចុះ​ស្ទាក់​បង្ក្រាប​ យក​មក​រក្សារ​ទុក​នៅ​រដ្ឋបាល​ព្រៃឈើ​។ ប្រតិបត្តិការ​ចុះ​ស្ទាក់​ចាប់​រថយន្ត​មួយ​គ្រឿនេះ ​​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង០៤ និង៣០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​២១ តុលា ត្រង់​ចំណុច​ក្បែរ​ចម្ការ​ស្វាយចន្ទី​មួយ​កន្លែង ​​ក្នុងភូមិ​ថា​រ៉​ង​ស្វាយ ឃុំ​អូរ​ជុំ ស្រុក​អូរ​ជុំ ខេត្តរតនគិរី​ ។

សមត្ថកិច្ច​​ឱ្យ​ដឹង​ថា ក្នុង​នោះ ​មាន​កម្លាំង​នគរបាល​ស្រុក​អូរ​ជុំ សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​អូរ​ជុំ និង​កម្លាំង​សមត្ថកិច្ច​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ស្រុក​អូរ​ជុំ បាន​ធ្វើការ​ចុះ​ប​ង្គ្រា​ប​រថយន្ត​លួច​ដឹក​ជញ្ជូន​ឈើ​មួយ​គ្រឿង​ ម៉ាក​កាម​រី​បា​ឡែ​ន ពណ៌​ស្លែ អត់​ស្លាក​លេខ ផ្ទុក​ឈើ​ប្រណីត​ចំនួន​៨​កំណាត់​ ជា​ប្រភេទ​ឈើ​កកោះ មុខកាត់​២០​គុណ​២០​ប្រវែង​១,២​សង់ទីម៉ែត្រ ស្មើ​និង​០,៥​ម៉ែត្រគូប​។

ក្នុង​ពេល​​សមត្ថកិច្ច​ចុះ​ប្រតិបត្តិការ​បង្ក្រាប​រថយន្ត​ដឹកឈើ​ប្រណីត​ខាងលើ​ ​អ្នកបើកបរ​រថយន្ត​បាន​ចុះ​រត់​គេច​ខ្លួន​បាត់​ភ្លាម​ៗ​ដែរ​។ ​រថយន្ត​និង​ឈើ​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ ​យក​ទៅ​ប្រគល់​ឲ្យ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​រក្សា​ទុក ​និង​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​ព្រៃឈើ​ ។

អត្ថបទសរសេរ ដោយ