ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គភាព​ប្រឆាំង​​អំពើពុក​រលួយ​​ចាប់​ខ្លួន​​ប្រធាន​​មន្ទីរ​​សង្គមកិច្ច​​ខេត្ត​​តាកែវ រឿង​កិប​កេង​​លុយ​រដ្ឋ​​ជាង​​៤៤០លាន​រៀល​​

11 ឆ្នាំ មុន

ខេត្ត​តាកែវ ៖ លោក សោម អ៊ុំ​​មុនី​​រ៉ា ប្រធាន​មន្ទីរ​​សង្គមកិច្ច​​ អតី​​ត​​យុ​ទ្ធ​​ជន​ និង​​យុ​វនីតិ​សម្បទា​​ខេត្ត​​ ត្រូវ​​អង្គ​​ភាព​ប្រឆាំង​​អំ​ពើ​ពុក​រលួយ​​នាំ​ទៅ​សាកសួរ​​ពី​​រឿង​​កិបកេង​​ថវិកា​​របស់​មន្ទីរ​​ នៅ​ក្នុង​អំ​ឡុង​​ពេល​​ដែល​គាត់​​កាន់​តំណែង​ជា​ប្រធាន​មន្ទីរ​​យក​ទៅ​ចាយ​វាយ​​​​​ហ៊ឺ​ហារ​​ សប្បាយ​​ ដោយ​មិនបាន​គិត​​ពី​ផលលំបាក​នានា​​របស់​មន្ត្រី​ក្រោម​​ឱវាទ​​របស់​​ខ្លួន​ឡើយ​​ តែក្រោមការ​ស្រាវជ្រាវ​​យ៉ាង​ច្បាស់​​លាស់​​របស់​អង្គភាព​ប្រឆាំង​អំពើពុក​​រលួយ​​នោះ

ខេត្ត​តាកែវ ៖ លោក សោម អ៊ុំ​​មុនី​​រ៉ា ប្រធាន​មន្ទីរ​​សង្គមកិច្ច​​ អតី​​ត​​យុ​ទ្ធ​​ជន​ និង​​យុ​វនីតិ​សម្បទា​​ខេត្ត​​ ត្រូវ​​អង្គ​​ភាព​ប្រឆាំង​​អំ​ពើ​ពុក​រលួយ​​នាំ​ទៅ​សាកសួរ​​ពី​​រឿង​​កិបកេង​​ថវិកា​​របស់​មន្ទីរ​​ នៅ​ក្នុង​អំ​ឡុង​​ពេល​​ដែល​គាត់​​កាន់​តំណែង​ជា​ប្រធាន​មន្ទីរ​​យក​ទៅ​ចាយ​វាយ​​​​​ហ៊ឺ​ហារ​​ សប្បាយ​​ ដោយ​មិនបាន​គិត​​ពី​ផលលំបាក​នានា​​របស់​មន្ត្រី​ក្រោម​​ឱវាទ​​របស់​​ខ្លួន​ឡើយ​​ តែក្រោមការ​ស្រាវជ្រាវ​​យ៉ាង​ច្បាស់​​លាស់​​របស់​អង្គភាព​ប្រឆាំង​អំពើពុក​​រលួយ​​នោះ លោក​​ត្រូវ​បាន​​ឃាត់ខ្លួន​​និង​បាន​បញ្ជូន​​មកសួរ​នាំ​​​បន្ថែម​​នៅ​សាលាដំបូង​​ខេត្ត​​តាកែវ​​បន្ត​​ទៀត ។

ករណី​​អង្គភាព​ប្រឆាំង​​អំពើពុក​រលួយ​​ ឃាត់ខ្លួន​​​ប្រធាន​មន្ទីរ​​សង្គមកិច្ច​​ធ្វើ​ឡើង​កាល​ពី​​ថ្ងៃទី​​៣០ មេសា និង​បាន​បញ្ជូន​ទៅ​សាលា​ដំបូង​​ខេត្ត​​ចាត់ការ​​បន្ត​​ នៅ​វេលា​ម៉ោង​​៧​​យប់​​ថ្ងៃដដែល ។

ប្រភព​ពី​មន្ត្រី​​នៃ​​មន្ទីរ​​សង្គមកិច្ច​​ខេត្ត បាន​ឱ្យដឹង​ថា លោក សោម អ៊ុំ​​មុនី​រ៉ា គាត់​បាន​ធ្វើជា​​ប្រធាន​មន្ទីរ​​សង្គម​​កិច្ច​​២អាណត្តិ​​មក​ហើយ​​ ។ នៅ​ក្នុង​ការ​​ងារ​​របស់​គាត់​​ដឹក​នាំ​មន្ទីរ​​នោះ​​មាន​ការ​បែង​ចែក​​ការ​ងារ​​ដល់​មន្ត្រី​ក្រោម​ឱវាទ​​ធ្វើបាន​ល្អប្រសើរ​​ តែចំពោះ​​ការ​ចំណាយ​នានា​​នៅ​ក្នុង​មន្ទីរ​ពុំមាន​ភាព​ច្បាស់​លាស់​​ ។

ព័ត៌​​មាន​លម្អិតនឹង​មាន​ផ្សាយ​ជូន​នៅលើទំព័រ​កាសែត​កោះសន្តិភាព​​