ខេត្តកំពង់ស្ពឺ ៖ ជនដៃដល់ចំនួន០២នាក់ ត្រូវបាននគរបាលស្រុកបសេដ្ឋធ្វើការស្រាវជ្រាវឃាត់ខ្លួនបាន ខណៈដែលព្រួតវាយជនរងគ្រោះបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ គ្រាន់តែរឿងជិះម៉ូតូមើលមុខសោះ ស្ទុះទៅវា.យតែម្តង ។ ការឃាត់ខ្លួនក្រុមជនដៃដល់បាន កាលពីព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ នៅក្នុងភូមិតានក ឃុំភក្តី ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។

លោក ចន សុភិត អធិការនគរបាលស្រុកបសេដ្ឋ បាននិយាយឱ្យដឹងថា ក្រុមជនដៃដល់ដែលឃាត់ខ្លួនបានមាន ឈ្មោះទី១ ឈ្មោះ ឆុំ កាណា ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅក្នុងឃុំភក្តី ស្រុកបសេដ្ឋ និងទី២ ឈ្មោះ ងី ចិក ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅក្នុងភូមិឃុំជាមួយគ្នា ។
ចំណែកជនរងគ្រោះមានឈ្មោះ ហ៊ឹម នឿន ភេទប្រុស អាយុ២៧ឆ្នាំ និងឈ្មោះ អិន ថុល ភេទប្រុស អាយុ៣៦ឆ្នាំ ជាបងថ្លៃ រស់នៅភូមិតានក ឃុំភក្តី ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។

លោក ចន សុភិត អធិការនគរបាលស្រុកបសេដ្ឋបានបន្តថា ៖សមត្ថកិច្ចនគរបាលឃាត់ខ្លួនបានហើយជនដៃដល់ដែលវា.យជនរងគ្រោះចំនួន០២នាក់ បណ្តាលឱ្យរងគ្រោះដេកពេទ្យនៅចំថៃ្ងភ្ជុំបិណ្ឌ ដោយអនុវត្ដតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ លោកវរសេនីយ៍ឯក ចន សុភីត អធិការនគរបាលស្រុកបសេដ្ឋ បានដឹកនាំកំលាំងនគរបាលចុះធ្វើការស្រាវជ្រាវលើករណីបង្កហិ.ង្សាដោយចេតនា ដែលបង្កឡើង ដោយជនល្មើសពីនាក់ កាលពីវេលាម៉ោង៦និ១០នាទី ព្រលប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥ នៅចំណុចលើផ្លូវលំស្ថិតក្នុងភូមិប្លុកបី ឃុំកាត់ភ្លុក ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ រួចនាំគ្នាបក្ខពួកគេចខ្លួនបាត់ស្រមោល ។
ជនសង្ស័យចំនួន០២នាក់ រួមមានឈ្មោះ ងី ចិក ភេទប្រុស អាយុប្រហែល៣០ឆ្នាំ រស់នៅភូមិប្លុកបី ឃុំកាត់ភ្លុក ស្រុកបសេដ្ឋ និងបក្ខពួកម្នាក់ទៀតមិនស្គាល់អត្តសញ្ញាណបានធ្វើសកម្មភាពជិះម៉ូតូ០២គ្រឿងម៉ាកហុងដា សេ១២៥ ដេញតាមពីក្រោយ និងបានកាក់ពីមុខម៉ូតូជនរងគ្រោះឈ្មោះ ហ៊ឹម នឿន ភេទប្រុស អាយុ២៧ឆ្នាំ និងឈ្មោះ អិន ថុល ភេទប្រុស អាយុ៣៦ឆ្នាំ ជាបងថ្លៃ រួចបានចុះមកធ្វើសកម្មភាពវា.យលើជនរងគ្រោះឈ្មោះ ហ៊ឹម នឿន ជាច្រើនដៃបណ្តាលឱ្យរងរបួសបែកមុខជាំភ្នែកខាងឆ្វេង និងហូរឈាមស្រោចខ្លួន ចំណែកជនរងគ្រោះ ឈ្មោះ អិន ថុល ត្រូវបានជនល្មើសវា.យជាច្រើនដៃ និងចាប់បោកបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរត្រូវក្បាល និងភ្នែករួចត្រូវបានក្រុមគ្រួសារបញ្ជូនទៅកាន់មន្ទីរពេទ្យព្រះកុសុមៈ ហៅពេទ្យ(លោកសង្ឃ)នៅឯរាជធានីភ្នំពេញ ដើម្បីព្យាបាល និងសង្គ្រោះ ។

តាមការបញ្ជាក់ពីលោក ចន សុភិត អធិការនគរបាលស្រុកបានអោយដឹងថានៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ កម្លាំងផ្នែកព្រហ្មទណ្ឌស្រុកបានធ្វើការសហការឃាត់ខ្លួនជនល្មើសនឹងបក្ខពួករួមជាមួយម៉ូតូ១គ្រឿងម៉ាកLET ពណ៌សលាយក្រហមពាក់ផ្លាកលេខកំពង់ស្ពឺ1Q-6779 មានឈ្មោះ ឆុំ កាណា ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិតានក ឃុំភក្តី ស្រុកបសេដ្ឋ និងឈ្មោះ ងី ចិក ភេទប្រុស អាយុ៣០ឆ្នាំ រួចបានបញ្ជូនមកកាន់អធិការដ្ឋានស្រុកនគរបាលស្រុកបសេដ្ឋ ដើម្បីសាកសួរ និងចំណាត់ការតាមនីតិវិធី ។

ក្រោយឃាត់ខ្លួនក្រុមជនសង្ស័យបានឆ្លើយ និងទទួលស្គាល់ថា ក្រុមខ្លួន និងបក្ខពួកពិតជាបានធ្វើសកម្មភាពវា.យប្រហារទៅលើជនរងគ្រោះទាំង០២នាក់ពិតប្រាកដមែន ។
មូលហេតុ គឺ ជនរងគ្រោះជិះម៉ូតូមើលមុខពួកខ្លួន ឌឺដង ក៏កើតចេញជាហិ.ង្សាស្ទុះទៅវា.យតែម្ដង ដើម្បីឱ្យរៀងមិនមែនជាករណីគំនុំអ្វីនោះទេ ។
បច្ចុប្បន្នសមត្ថកិច្ចនគរបាលស្រុកបានធ្វើការកសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំង០២ រួមជាមួយ និងវត្ថុតាងម៉ូតូទៅកាន់ការិយាល័យព្រហ្មទណ្ឌខេត្ដកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ