ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​សង្កាត់​កោះ​ទ្រង់​អំពាវនាវ​ឱ្យ​ជួយ​រក​លទ្ធភាព​ស្តារ​ដំណាំ​ក្រូចថ្លុង​ឡើង​វិញ

4 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ​ ៖ អ្នក​ភូមិ​កោះ​ទ្រង់ដែល​និយម​ការ​ដាំ​ដំណាំ​ក្រូចថ្លុង​និយាយ​ថា ទឹកជំនន់ឆ្នាំ​នេះ​ដែល​មាន​ស​ន្ឋឹ​ក​ជន់​ឡើង​ខ្លាំង​ បណ្តាល​ឱ្យដី​កោះ​ជួប​ការ​លិចលង់​ធ្ងន់ធ្ងរ ក្នុង​នោះ​បង្ក​ឲ្យដំណាំ​ក្រូច​ដែល​ទើបតែ​បាន​ដាំ​ដុះ​របស់​អ្នក​ភូមិ​ប្រមាណ​ជាង​២​ពាន់​ដើម​ត្រូវ​បាន​ស្វិត​រលួយ​ ។ តំណាង​ពលរដ្ឋ​នៅ​សង្កាត់​កោះ​ទ្រង់ ក្រុង​ក្រចេះ និង​ជា​ប្រធាន​សហគមន៍​ទេសចរណ៍…

ខេត្តក្រចេះ​ ៖ អ្នក​ភូមិ​កោះ​ទ្រង់ដែល​និយម​ការ​ដាំ​ដំណាំ​ក្រូចថ្លុង​និយាយ​ថា ទឹកជំនន់ឆ្នាំ​នេះ​ដែល​មាន
​ស​ន្ឋឹ​ក​ជន់​ឡើង​ខ្លាំង​ បណ្តាល​ឱ្យដី​កោះ​ជួប​ការ​លិចលង់​ធ្ងន់ធ្ងរ ក្នុង​នោះ​បង្ក​ឲ្យដំណាំ​ក្រូច​ដែល​ទើបតែ​បាន​ដាំ​ដុះ​របស់​អ្នក​ភូមិ​ប្រមាណ​ជាង​២​ពាន់​ដើម​ត្រូវ​បាន​ស្វិត​រលួយ​ ។

តំណាង​ពលរដ្ឋ​នៅ​សង្កាត់​កោះ​ទ្រង់ ក្រុង​ក្រចេះ និង​ជា​ប្រធាន​សហគមន៍​ទេសចរណ៍ លោកប៊ុត បាន បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២២ តុលា នេះ ​ដោយ​លោក​​​ចាត់​ទុក​ថា ទឹកជំនន់​ឆ្នាំនេះ​ ជា​មហន្តរាយ​ធ្ងន់ធ្ងរ​មួយ​ដល់​ពលរដ្ឋ​នៅ​ក្នុង​សហ​គម​ន៍របស់​លោក ដែល​រក​ចំណូល​ប្រចាំ​ថ្ងៃ​ពី​ដំណាំ​ក្រូចថ្លុង​មាន​ចំនួន​៤២៦​គ្រួសារ​ ។ ដំណាំ​ក្រូច​​ចំនួន​ជាង​២​ពាន់​ដើម ដែល​រង​ការ​ជន់​លិច​ពី​ទឹកជំនន់ ​និង​ត្រូវ​ស្វិត​រលួយ​ឬ​ស​ងាប់​ទាំងនេះ ជា​ការ​ដាំ​ដុះ​របស់​ពលរដ្ឋ​ទាំង​២ ភូមិ​ក្នុង​សង្កាត់ មាន​ភូមិ​ក្បាលកោះ និង​ភូមិចុង​កោះ​ ដែល​ត្រូវ​បាន​ពួក​គាត់​ចាប់ផ្តើម​ការ​ដាំ​ដុះ​កាលពី​រដូវប្រាំង​ដើមឆ្នាំ​។

ពលរដ្ឋ​ថា ពួក​គាត់​ក​ំពុង​តែរ​កល​ទ្ធភាព​ស្តារ​ឡើង​វិញ​នូវ​ដំណាំ​ក្រូចថ្លុង​ទាំងនេះ​និង​អំពាវ អំពាវនាវ​ឲ្យ​អាជ្ញា​ធរ​ជួយ​គាំទ្រ ដូច​ជា​ផ្តល់​ជី និង​ថ្នាំ​វ៉ាក់សាំង​។ លោក ប៊ុត បាន បាន​ប្រៀបធៀប​ថា កាលពី​ឆ្នាំ​មុន​ការ​ជន់​លិច​ទឹកជំនន់​មិន​បានជះ​ឥ​ទ្ធិពល​ធ្ងន់ធ្ងរ​ដល់​ដំណាំ​ក្រូចថ្លុង​ដូច​ឆ្នាំ​នេះនោះ​ទេ ​។ ក្រោយ​ពី​ការ​ជន់​លិច​បង្ក​ជា​មហន្តរាយ​ដល់​ដំណាំ​ក្រូច បន្ទាប់​ពី​ទឹកបាន​ស្រក ពលរដ្ឋ​នៅ​លើ​កោះ​ដែល​ប្រកប​របរ​ធ្វើ​ចម្ការ​ក៏​កំពុង​តែ​មាន ការ​ព្រួយបារម្ភ​ពី​ជំងឺដង្កូវ​ពី​ក្នុង​ដី ដែល​កំពុង​តែ​បំផ្លាញ​ដំណាំ​រួម​ផ្សំ​របស់​ពួក​គាត់​។

បើ​តាម​លោក ប៊ុត បាន ប្រធាន​សហ​គម​ទេសចរណ៍​កោះ​ទ្រង់​រូប​នេះ​បាន​ប៉ាន់​ប្រមាណ​ថា​ ប្រជាពលរដ្ឋ​នៅ​កោះ​ទ្រង់​ ដែល​និយម​ដាំ​ដំណាំ​ក្រូចថ្លុង អាច​រក​កំរៃ​បាន​ពី​ការ​លក់​ផ្លែក្រូច ក្នុង​ក្រូច​១​ដើម​អាច​ផ្តល់​កម្រៃ​ឲ្យ​ពួក​គាត់​ក្នុង​ចន្លោះ​ពី​៥០​ម៉ឺន​ ទៅ​១​លាន​រៀល​ក្នុង​១​ឆ្នាំ​ ។ កោះ​ទ្រង់ ជា​កោះ​មួយ​មា​នទី​តាំងនៅ​កណ្តាលទន្លេ​មេគង្គ​ ទល់មុខ​ក្រុង​ក្រចេះ ​។

កោះ​នេះ ត្រូវ​បាន​កាត់​ចូល​ជា​សង្កាត់ ក្នុង​ក្រុង​ក្រចេះ និង​បាន​ចែក​ចេញ​ជា​២​ភូមិ គឺ​ភូមិ​ចុង​កោះ​និង​ភូមិ ក្បាល​កោះ​ ។ អត្រា​ពលរដ្ឋ​រស់នៅ​លើ​ដី​កោះ មាន​ចំនួន​៤២៦​គ្រួសារ ស្មើ​និង​១៨៨៣​នាក់ ​។

មិន​ត្រឹមតែ​បាន​ផ្តល់​នូវ​សក្តានុពល​អេកូ​ទេសចរណ៍​ដ៏​សម្បូរ​បែប​នោះ​ទេ នៅ​លើ​ដី​កោះ​ដ៏​តូច​មួយ​នេះ ក៏​មាន​ដី​ដែល​សម្បូ​រទៅ​ដោយ​ជីជាតិ សម្រាប់​បង្កបង្កើន​ផលដំណាំ​កសិកម្ម​គ្រប់ប្រភេទលើ​ផ្ទៃដី​ទំហំ​ជាង​២២៣​ហិ​កតាដូច​ជា​បន្លែ​ធម្មជាតិ ពិសេស​នោះ ​គឺ​ដំណាំ​ក្រូចថ្លុង ដែល​កំពុង​តែ​មានឈ្មោះ​បោះ​សំឡេង​ជា​ខ្លាំង ធ្វើ​ឲ្យ​មានការ​ទាក់ទាញ​លើ​រសជាតិ និង​ក៏​មានតម្លៃ​ថ្លៃ​គួរសម​ផង​ដែរ​ ។

អត្ថបទសរសេរ ដោយ