យក​ឡា​ម​អារ​.​ដៃ​ឈាម​កក្លាក់​…​តែ​នាង​និយាយ​ថា​«​ឈឺ​កាយ​មិន​ស្មើ​ឈឺចិត្ត​ទេ​»


រាជធានី​ភ្នំពេញ ៖ ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​ទាំង​កណ្ដាល​យប់ ផ្អើល​ដល់ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​ព្យាយាម​អន្តរាគមន៍ ខណៈ​នារី​រូប​ស្រស់​ម្នាក់​យក​ផ្លែ​ឡា​ម​មក​អារ​ដៃខ្លួនឯង​រយះ​សាច់​ជា​ច្រើន​កន្លែង​ហូរ​ឈាម​ស្រោច ព្រោះតែ​តូចចិត្តតូចថ្លើម​នឹង​គូស្នេហ៍​ដែល​នាងស្រឡាញ់​ស្មើ​ជីវិត​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ បែរជា​ក្បត់ចិត្ត​លួច​មាន​ស្នេហ៍​ថ្មី ។ នាង​និយាយ​ថា «​ឈឺ​កាយ​មិន​ស្មើ​ឈឺចិត្ត​ទេ​» ។

ករណី​នេះ​ កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមា​ណ​១២​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២១ ខែ​តុលា នៅ​ទល់មុខ​ក្លិប​ហ្សូ​ក ផ្លូវ​លេខ​១៩៨៦ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។ នារី​រូប​នេះ​ត្រូវ​បាន​គេ​ស្គាល់​ថា ​ឈ្មោះ លី​ន អាយុ​២៦​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​នៅ​ផ្លូវ​លេខ​២០០២ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ មុខរបរ​លក់​ផលិតផល​តាម​អន​ឡាញ ។ ចំណែក​បុរស​ជា​សង្សារ​បណ្តូលចិត្ត​ត្រូវ​បាន​នាង​ប្រាប់​ថា ឈ្មោះ ឡឹ​ក បុរី អាយុ​២៨​ឆ្នាំ ជា​បុគ្គលិក​ក្លិប​ហ្សូ​ក ស្នាក់​នៅ​កន្លែងធ្វើការ ។

នាង លី​ន បាន​រៀបរាប់​ថា រូប​នាង​និង​បុរស​ខាងលើ​មិនមែន​ជា​ប្តី​ប្រពន្ធ​ស្របច្បាប់​ទេ តែ​លើស​ពី​ពាក្យ​សង្សារ គឺ​ពួក​នាង​រស់នៅ​ជាមួយគ្នា​ដូច​ប្តី​ប្រពន្ធ​មាន​រយៈពេល​៣​ឆ្នាំ​មក​ហើយ រហូត​ដល់​មានកូន​ប្រុស​ម្នាក់ ដែល​ទើបតែ​ស្លាប់​ដោយ​ជំងឺ​កាលពី​ប៉ុន្មាន​ថ្ងៃមុន ខណៈ​មាន​អាយុ​ទើបតែ​៣​ខែ ។ នាង​និយាយ​ថា​បាន​ស្រឡាញ់​សង្សារ​ស្មើនឹង​ជីវិត ហើយ​តែង​សង្ឃឹមថា បុរស​ជា​សង្សារ​នេះ នឹង​ធ្វើ​ជា​ប្តី​ដ៏​ល្អជា​អាណាព្យាបាល​មើលថែ​នាង​ទៅ​ថ្ងៃ​ខាង​មុខ​បាន ។ នាង​ថា​ប៉ុន្តែ​ក្តី​សង្ឃឹម​ទាំង​ប៉ុន្មាន​ប្រែជា​រលាយ​សូន្យឈឹង​ដូច​អំបិល​ត្រូវ​ទឹក ខណៈ​ដែល​កូន​កើតមក​ជា​ឈាម​របស់​ខ្លួន បែរជា​មិន​ទទួលស្គាល់​ហើយ​ស្លាប់​ដោយសារ​ជំងឺ​ទៀត ខណៈ​អាយុ​ទើបបាន​៣​ខែ ។

នាង​រៀបរាប់​ថា មិនតែប៉ុណ្ណោះ បុរស​ជា​សង្សារ​ដែល​នាង​ស្រឡាញ់​ស្មើ​កែវភ្នែក​នេះ បែរជា​លួចលាក់​បង្កើត​ស្នេហ៍​ថ្មី​ជាមួយ​នារី​ម្នាក់ ធ្វើការ​នៅ​ក្នុង​ក្លិប​ជាមួយ​គ្នា ដែល​នាង​តាម​ទាន់​ជា​ច្រើន​លើក​ច្រើន​សា​មក​ហើយតែ​បុរស​ជា​សង្សារ​តែង​និយាយ​ថា គ្រាន់តែ​រាប់អាន​គ្នា​ធម្មតា​ទេ ។ ផ្ទុយ​ពី​ពាក្យដោះសា​នេះ គឺនៅ​ពីក្រោយ​ខ្នង​ពួក​គេ​តែង​ណាត់ជួប​គ្នា​បង្កាត់ភ្លើង​ស្នេហ៍​ជា​ច្រើន​លើក​ច្រើន​សា​មក​ហើយ ។

នៅ​យប់​កើត​ហេតុ នាង​មក​រក​សង្សារ​ដល់​កន្លែងធ្វើការ​គឺ​គ្រាន់តែ​ចង់​សួរ​ឱ្យ​ច្បាស់​ថា តើ​គាត់​ទទួលខុសត្រូវ​ចំពោះ​នាង​បែប​ណា ឬ​ក៏​ចង់បញ្ចប់​ដោយ​គ្មាន​ចម្លើយ​បែប​នេះ ។ ប៉ុន្តែ​ពេល​មក​ដល់​ក្លិប​ត្រូវ​សន្តិសុខ​ឃាត់​មិន​ឲ្យ​ចូល នាង​ក៏​ឲ្យ​គេ​ហៅ​សង្សារ​ចេញ​មក​ក្រៅ​ជួប​និយាយ​គ្នា​ឲ្យដឹង​ស​ដឹង​ខ្មៅ​ម្តង ។ ផ្ទុយ​ទៅ​វិញ​សង្សារ​មិន​ព្រមចេញ​មក​ទេ ធ្វើ​ឲ្យ​នាង​ឈឺចិត្ត​យ៉ាង​ខ្លាំង​ទើប​សម្រេចចិត្ត​យក​ឡា​ម​មក​អារ​ដៃ​ខ្លួនឯង​ជា​ច្រើនកន្លែង​ហូរ​ឈាម​ស្រោច​បែប​នេះ ដើម្បី​ចង់​បញ្ជាក់ថា «​នាង​ឈឺ​កាយ​មិន​ស្មើនឹង​ឈឺចិត្ត​ឡើយ​» ។

នាង លី​ន និយាយ​ថា អ្នក​ដែល​ធ្លាប់​ជួប​អារម្ម​ណ៍​ដែល​មនុស្ស​យើង​ស្រឡាញ់ បែរជា​គេ​បោះ បង់​យើង​ចោល​ប្រាកដជា​យល់​ច្បាស់ ។ អ្នក​ផ្សេងអាច​មើល​មក​គិត​ថា​នាង​ឆ្កួត​ដែល​ធ្វើ​បែប​នេះ តែ​បើសិនជា​អ្នក​ជួប​រឿង​នេះ​ដូច​នាង ឬ​ក៏​អ្នកជា​រូប​នាង​ផ្ទាល់ អ្នក​នឹង​យល់​ច្បាស់ ។ ភ្លាម​ៗ​នោះ បន្ទាប់​ពី​មានការ​ភ្ញាក់ផ្អើល​ខ្លាំង​ពេក​ក៏​មាន​សមត្ថកិច្ច​មូលដ្ឋាន​មក​ជួយ​អន្តរាគមន៍ តែ​មិន​អាច​ហាមឃាត់​បាន​ទេ ដោយ​នាង​និយាយ​ថា ប្រសិនបើ​ចាប់ នាង​នឹង​ខាំ​អណ្តាត​សម្លាប់​ខ្លួន ហេតុ​ដូច្នេះ​មាន​តែ​បណ្តោយ​តាម​នាង​សិន​ទៅ ។ សមត្ថកិច្ច​ពេល​នេះ​ក៏​មិន​ហ៊ាន​រារាំង​ធ្វើ​អ្វី​នាង​បាន​ដែរ ។

ក្រោយ​កើតហេតុ មិនឃើញ​បុរស​ជា​សង្សារចេញ​មក​ជួប​នាង​ទេ មិនតែប៉ុណ្ណោះ​ថែម​ទាំង​ផ្តាំ​តាម​គេ​ឱ្យ​ប្រាប់​នាង​ឈប់​មក​រក​ជួប​ទៀត ព្រោះនេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ​ដែល​នាង​ធ្វើ​បែបនេះ ។ រីឯ​នារី​រូប​នេះ​បញ្ជាក់​ថា បើ​បុរស​ជា​សង្សារមិន​ព្រម​ចេញ​មក​ជួប​នាង​ទេ នាង​មិន​ទៅ​ណា​ឡើយ​គឺ​នៅ​អង្គុយ​ចាំ​ទល់​ភ្លឺ ។រឿង​ត​ភាគ​បែប​ណា​ទៀត យើង​ក៏​មិនដឹង​ដែរ ទុក​ឱ្យ​នាងរង​កម្ម​ស្នេហ៍​តែ​ម្នាក់ឯង​តទៅ​ទៀត​ចុះ ។ ចម្រៀង​​សម័យមួយ​ចែង​ថា «​ភ្លើង​ឆេះ​សន្ធោសន្ធៅ​អាច​រំលត់​បាន ចំណែក​ភ្លើង​ប្រច័ណ្ឌ​មិន​ងាយ​រំលត់​បាន​ភ្លាម​ៗ​ឡើយ​គឺ​ឆេះ​ងំ​យូរអង្វែង​» ៕ ​

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

០៨:៥០ | ក្នុងស្រុក

តើ​នឹង​មាន​អ្វី​កើតឡើង នៅ​ពេល​តារា​សម្តែង​ភាពយន្ត​ដ៏​ល្បី ទេព រិ​ន​ដា​រ៉ូ និង​តារា​ល្បី​ក្នុង​បណ្តាញ​សង្គម ហេង វិសាល ប្រឈម​មុខ​នឹង​សត្វព្រៃ​នៅ​ខេត្តបាត់ដំបង?

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ