ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ស្នើ​តួ​ក​គី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​ផ្នែក​ម្ហូប​ហា​ឡា​ល់​ដល់​កម្ពុជា​និង​បើក​ការ​ហោះហើរ​ត្រង់​មក​កម្ពុជា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ខណៈ​ប្រទេស​កម្ពុជា​កំពុង​ស្ថិត​នៅ​ដំណាក់​ចាប់ផ្តើម​នៃ​ការ​អភិវឌ្ឍ​ម្ហូប​ហា​ឡា​ល់​ដើម្បី​ទាក់ទាញ​ទេសចរ​មូ​ស្លី​ម​ក៏​ដូច​ជា​ការ​ខិតខំ​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេភាគី​ជាមួយ​បណ្តា​ប្រទេស​ផ្សេង​ៗ​លើ​ពិភពលោក​ក្នុង​ការ​ពង្រីក​ទីផ្សារ​ក្រៅប្រទេស​និង​ជម្រុញ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​បន្ថែម​ទៀត​មក​កម្ពុជា ថ្នាក់ដឹកនាំ​ក្រសួងពាណិជ្ជកម្ម​កាលពី​ពេល​ថ្មី​ៗ​នេះ​បាន​ស្នើ​ទៅ​ថ្នាក់ដឹកនាំ​ប្រទេស​តួ​គី ក្នុង​ការ​ផ្តល់​ជំនួយ​បច្ចេកទេស​អនាម័យ និង​ការ​ចេញ​វិញ្ញាបនបត្រ ដើម្បី​លើកកម្ពស់​ម្ហូប​ហា​ឡា​ល់​នៅ​កម្ពុជា ។ ​ជាង​នេះ​ទៅ​ទៀត​កម្ពុជា​ក៏​បាន​ស្នើ​ទៅ​តូ​គី ក្នុង​ការ​បើក​ជើងហោះហើរ​ផ្ទាល់​ពី​តួ​គី​មក​កាន់​កម្ពុជា​ផង​ដែរ ។…

រាជធានី​ភ្នំពេញ​៖ ខណៈ​ប្រទេស​កម្ពុជា​កំពុង​ស្ថិត​នៅ​ដំណាក់​ចាប់ផ្តើម​នៃ​ការ​អភិវឌ្ឍ​ម្ហូប​ហា​ឡា​ល់​ដើម្បី​ទាក់ទាញ​ទេសចរ​មូ​ស្លី​ម​ក៏​ដូច​ជា​ការ​ខិតខំ​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេភាគី​ជាមួយ​បណ្តា​ប្រទេស​ផ្សេង​ៗ​លើ​ពិភពលោក​ក្នុង​ការ​ពង្រីក​ទីផ្សារ​ក្រៅប្រទេស​និង​ជម្រុញ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​បន្ថែម​ទៀត​មក​កម្ពុជា ថ្នាក់ដឹកនាំ​ក្រសួងពាណិជ្ជកម្ម​កាលពី​ពេល​ថ្មី​ៗ​នេះ​បាន​ស្នើ​ទៅ​ថ្នាក់ដឹកនាំ​ប្រទេស​តួ​គី ក្នុង​ការ​ផ្តល់​ជំនួយ​បច្ចេកទេស​អនាម័យ និង​ការ​ចេញ​វិញ្ញាបនបត្រ ដើម្បី​លើកកម្ពស់​ម្ហូប​ហា​ឡា​ល់​នៅ​កម្ពុជា ។

​ជាង​នេះ​ទៅ​ទៀត​កម្ពុជា​ក៏​បាន​ស្នើ​ទៅ​តូ​គី ក្នុង​ការ​បើក​ជើងហោះហើរ​ផ្ទាល់​ពី​តួ​គី​មក​កាន់​កម្ពុជា​ផង​ដែរ ។ ការ​ស្នើ​សុំ​ខាងលើ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ជំនួប​ពិភាក្សា​ការងារ​ទ្វេភាគី​របស់​ថ្នាក់ដឹកនាំ​ក្រសួងពាណិជ្ជកម្ម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ជាមួយ​លោក​ជំទាវ រូ​ស្សា ប៉េ​ខេន (Ruhsar Pekcan) រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​តួ​ក​គី កាល​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០១៩ នៅ​ក្រសួងពាណិជ្ជកម្ម​តួ​ក​គី ។

នៅ​ក្នុង​ជំនួប​នោះ​ផង​ដែរ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា បាន​លើក​ឡើង​ថា ទំហំ​ពាណិជ្ជកម្ម​ដែល​ភាគី​ទាំង​ពីរ​សម្រេច​បាន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ដែល​មាន​ទំហំ​តិចតួច​នៅឡើយ ។ ដូចនេះ​ស្នើ​ស្ថាប័ន​ពាក់ព័ន្ធ​របស់​ភាគី​ទាំង​ពីរ​កម្ពុជា​និង​តួ​ក​គី​ចូលរួម​ធ្វើការ​ជាមួយ​គ្នា ដើម្បី​ស្វែងរក​វិធានការ​នានា ដើម្បី​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​។

កម្ពុជា​-​តួ​គី ក៏​បាន​អះអាង​ក្នុង​ការ​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និង​វិស័យ​សក្តានុពល​ពាក់ព័ន្ធ​ដទៃ​ទៀត ក្នុង​គោលបំណង​បង្កើន​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​ឱ្យ​ឈាន​ដល់ ១.០០០ លាន​ដុល្លារ​អា​មេ​រិ​ក​នា​ពេល​ពេល​អនាគត និង​បម្រើ​ផលប្រយោជន៍​ទៅ​វិញ​ទៅ​មក ពោល​គឺ​ចាប់ពី​ឆ្នាំ​២០១៤ រហូត​ដល់​ឆ្នាំ​២០១៨ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​តួ​ក​គី មាន​ចំនួន​ប្រមាណ ៥១០ លាន​ដុល្លារ​អា​មេ​រិ​ក​ប៉ុណ្ណោះ​។ ក្នុង​នោះ​កម្ពុជា នាំ​ចេញ​ទៅ​តួ​ក​គី​មាន​ទឹកប្រាក់ ៤៣៧.៨៤ លាន​ដុល្លារ​អា​មេ​រិ​ក និង​នាំ​ចូល​ពី​តួ​ក​គី​មាន​ទឹកប្រាក់​ជាង ៧២.១៦ លាន​ដុល្លារ​អា​មេ​រិ​ក​។

បើ​តាម​ក្រសួងពាណិជ្ជកម្ម តាម​រយៈ​ជំនួប​នេះ ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​តួ​ក​គី បាន​ឯកភាព​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ «​ពាណិជ្ជកម្ម និង​វិនិយោគ​ទ្វេភាគី​ថែម​ទៀត ដើម្បី​បម្រើ​ការ​អភិវឌ្ឍ​កំណើនសេដ្ឋកិច្ច និង​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​។ លើស​ពី​នេះ​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​ក៏​បាន​ស្នើ​ឱ្យ​ក្រុមហ៊ុន​អាកាស​ចរ​តួ​ក​គី Turkish Airlines បើក​ការ​ហោះហើរ​ត្រង់​មក​កម្ពុជា និង​ស្នើ​ភាគី​តួ​ក​គី​ផ្តល់​ជំនួយ​បច្ចេកទេស​អនាម័យ និង​ការ​ចេញ​វិញ្ញាបនបត្រ ដើម្បី​លើកកម្ពស់​ម្ហូប​ហា​ឡា​ល់​នៅ​កម្ពុជា ខណៈ​បច្ចុប្បន្ន​កម្ពុជា​កំពុង​ស្ថិត​នៅ​ដំណាក់​ចាប់ផ្តើម​នៃ​ការ​អភិវឌ្ឍ​ម្ហូប​ហា​ឡា​ល់​នេះ​» ។

​លោក​ជំទាវ រូ​ស្សា ប៉េ​ខេន រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​តួ​ក​គី Ruhsar Pekcan បាន​គាំទ្រ និង​លើកទឹកចិត្ត​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​របស់​ភាគី​ទាំង​ពីរ ចូលរួម​សហការ​ជាមួយ​គ្នា​ដើម្បី​ស្វែងរក​វិធានការ​គន្លឹះ​ក្នុង​ការ​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី និង​ឯកភាព​លើ​ការ​បង្កើត​ក្រុមការងារ​រួម សំដៅ​ផ្តល់​ជំនួយ​បច្ចេកទេស​លើ​ម្ហូប​ហា​ឡា​ល់ ការ​ផ្លាស់​ប្តូរ​ដំណើរ​ទស្សនកិច្ច​ទៅ​វិញ​ទៅ​មក និង​ការ​ចែករំលែក​នូវ​បទ​ពិសោធន៍​ល្អ​ៗ​របស់​តួ​ក​គី​លើ​ម្ហូប​ហា​ឡា​ល់ ដើម្បី​ចូលរួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​ម្ហូប​ហា​ឡា​ល់​នៅ​កម្ពុជា​។

នៅ​ក្នុង​ជំនួប​ដាច់​ដោយឡែក​មួយទៀត​រវាង​លោក ប៉ាន សូរ​ស័ក្តិ ជាមួយ​ឯកឧត្តម បេ​គៀរ ប៉ាក​ដឺ​មៀលី (Bekir Pakdemirli) រដ្ឋមន្ត្រី​ក្រសួងកសិកម្ម និង​រុក្ខា​ប្រមាញ់ តួ​ក​គី នោះ កម្ពុជា​បាន​លើក​ឡើង​អំពី​ទំនិញ​ដែល​មាន​សក្តានុពល​ក្នុង​ការ​នាំ​ចេញ​ទៅ​កាន់​ប្រទេស​តួ​ក​គី រួ​មាន​៖ សំលៀក​បំពាក់ កង់ ស្វាយ មៀន កៅស៊ូ ដំឡូង​មី ពោត ម្រេច និង​អង្ករ ។​ល​។ ជា​ការ​ឆ្លើយ​តប ឯកឧត្តម​រដ្ឋមន្ត្រី​កសិកម្ម និង​រុក្ខា​ប្រមាញ់​តួ​គី បាន​មាន​ប្រសាសន៍​ថា តួ​ក​គី​មាន​តម្រូវការ​ចំពោះ​ផលិតផល កៅស៊ូ និង​អង្ករ និង​ស្វាគមន៍​ចំពោះ​ប្រទេស​កម្ពុជា​ដែល​មាន​បំណង​នាំ​ចេញ​នូវ​ផលិតផល​កសិកម្ម​ទាំងនោះ​ទៅ​កាន់​ប្រទេស​តួ​ក​គី ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ