តើ​គួរ​ទិញ​នាឡិកា​ថ្លៃ​ៗ​យក​មក​ពាក់​ទេ?


តើ​អ្នក​កំពុង​តែ​ជួប​ការ​លំបាក​ក្នុង​ការ​សម្រេចចិត្ត​ថា គួរ​ទិញ​នាឡិកា​ថ្លៃ​ៗ​សម្រាប់​ខ្លួនឯង​មែន​ទេ ? មិន​ថា អ្នកមាន​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ ឬ​អត់​ទេ ការ​សម្រេចចិត្ត​ក្នុង​ការ​ទិញ​អ្វី​ដែល​មាន​តម្លៃ​ខ្ពស់​ដូចនេះ គួរតែ​ឆ្លងកាត់​ការ​ពិចារណា​ឲ្យ​បាន​គ្រប់គ្រាន់ ដើម្បី​ដឹង​ឲ្យ​ច្បាស់​ថា វា​ពិតជា​សាក​សម​នឹង​តម្លៃ​ដ៏​ថ្លៃ​ពិតមែន​ទេ ។ ខាងក្រោម​នេះ គឺជា​កត្តា​មួយ​ចំនួន​ដែល​អ្នក​គួរ​ពិចារណា​ជា​មុន​សិន​ពេលធ្វើការ​សម្រេចចិត្ត ៖

១. តើ​វា​មានគុណ​ភាព​ស័​ក្កិ​សម​នឹង​តម្លៃ​ទេ?
ជា​ទូទៅ នាឡិកា​ថ្លៃ​ៗ​ត្រូវ​បាន​ផលិត​ឡើង​ដោយ​មានការ​យកចិត្តទុកដាក់​លើ​គ្រប់​ផ្នែក ។ ដូច​ជា​នាឡិកា​ស្វី​ស​ជាដើម​ដែល​មាន​ផ្នែក​ជា​ច្រើន​ត្រូវ​បាន​ផលិត​ឡើង​ដោយ​ដៃ​ផ្ទាល់ និង​មានគុណ​ភាព​ខ្ពស់​ដែល​នរណា​ៗ​ក៏​កោតសរសើរ ។

២. តើ​វា​ធ្វើ​ឲ្យ​អ្នក​នឹង​ឃើញ​ដល់​អ្វី?
នាឡិកា​របស់​អ្នក​អាច​ជា​រង្វាន់​លើកទឹកចិត្ត​ដល់​អ្នក​ដែល​រំលឹក​អ្នក​ពី​ការ​ខិតខំ​ប្រឹងប្រែង​ដែល​ជួយ​ឲ្យ​អ្នករក​ចំណូល​ដើម្បី​ទិញ​វា​បាន ។ វា​មិន​ត្រឹមតែ​ប្រាប់​អ្នក​ថា​ពេល​នេះ​ម៉ោង​ប៉ុន្មាន​ហើយ​ទេ តែ​គួរតែ​រំលឹក​អ្នក​ដល់​អ្វី​ដែល​អ្នក​បាន​សម្រេច ដែល​អាច​ជួយ​ជំរុញ​ទឹកចិត្ត​អ្នក​ឲ្យ​ខិតខំ​បន្ត​ថែម​ទៀត ។ ឬ​មួយ​វា​ជា​អំណោយ​ដែល​រំលឹក​ដល់​ពិធី​ពិសេស​នៃ​ជីវិត​របស់​អ្នក​ដូច​ជា​ថ្ងៃ​គំរប់​ខួបអាពាហ៍ពិពាហ៍ និង​ថ្ងៃកំណើត​កូន​របស់​អ្នក​ជាដើម ។ ហើយ​ប្រាកដ​ណាស់​ចំណុច​នេះ​គឺ​ទាក់ទិន​នឹង​សមត្ថភាព​ក្នុង​ការ​ទិញ​របស់​អ្នក ។ ប្រសិនបើ​អ្នក​ត្រូវ​បង់​រំ​លួស ឬ​ខ្ចី​លុយ​អ្នក​ដទៃ​ដើម្បី​ទិញ​វា​ទេវា​មាន​តែ​រំលឹក​អ្នក​ដល់​បំណុល​ដែល​អ្នក​ត្រូវ​សង​ប៉ុណ្ណោះ ។

៣. តើ​វា​អាច​ក្លាយជា​ការ​វិនិយោគ​មួយ​ទេ ?
នាឡិកា​របស់​ប្រេ​ន​ល្បី​ៗ​មួយ​ចំនួន​ដូច​ជា Rolex និង Patek Philippe រក្សា​តម្លៃ​របស់​ពួក​គេ​បាន​យូរអង្វែង ហើយ​មាន​នាឡិកា​មួយ​ចំនួន​ឡើងថ្លៃ​វិញ​ថែម​ទៀត​ដូច​ជា Pepsi GMT-Master របស់ Rolex ជាដើម​ដែល​កំពុង​មាន​តម្រូវការ​ខ្ពស់​ព្រោះតែ​មានការ​ផ្គត់ផ្គង់​តិច ។

ដូច្នេះ​បើ​នាឡិកា​ដែល​អ្នក​ចង់​ទិញ​មិន​មាន​អត្ថន័យ​ជ្រៅ​សម្រាប់​អ្នក​ឡើយ អ្នក​គួរ​ជ្រើសរើស​នាឡិកា​ដែល​អាច​រក្សា​តម្លៃ​បាន​យូរ ដូច្នេះ​ពេល​ដែល​អ្នក​សម្រេចចិត្ត​លក់​វា​ចេញ​វិញ អ្នក​មិន​ខាត​ថ្លៃ​ច្រើន ហើយ​ថែម​ទាំង​អាច​រក​ប្រាក់​ចំណេញ​ពី​វា​ថែម​ទៀត​ប្រសិនបើ​អ្នកមាន​សំណាង ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

គួរ​យល់​ដឹង

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ