ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើកបរ​​រ៉ឺម៉ក​ម៉ូតូ​កង់​បីច្នៃ​បែកក​ង់មុខ​បណ្តាល​ឱ្យក្រឡាប់​រងរបួសធ្ងន់​ស្រាល៨នាក់​នៅ​ប៉ៃលិន

11 ឆ្នាំ មុន

ខេត្ត​ប៉ៃ​លិន​ ៖ យ៉ាង​ហោច​ណាស់​មានក្មេង​ស្រីពីរ​នាក់រង​របួសធ្ងន់​និងមនុស្ស​ប្រុស​ស្រី ​ព្រមទាំង​ក្មេងៗ​ចំនួន៦​នាក់​ទៀត​រង របួស​ស្រាល​​ដោយសារ​បើកប​រម៉ូតូរ៉ឺ​ម៉ក​កង់​បីច្នៃ​បែក​កង់​មុខ​បណ្តាល​ឱ្យរេចង្កូត​ទៅ​ខាង​ស្តាំដៃ ​ បោក​ពេញ​ទំហឹង​ក្រឡាប់​នៅ​លើ​ចិញ្ចើម​ផ្លូវ​រង​របួស​តែ​ម្តង ។​ហេតុការណ៍​គ្រោះ​ថ្នាក់ចរាចរណ៍​នេះ​បាន​កើត​ឡើង​កាល​ពីវេលា​ម៉ោង៣​ និង​​៤០​នាទី​រសៀ​ល

 

ខេត្ត​ប៉ៃ​លិន​ ៖ យ៉ាង​ហោច​ណាស់​មានក្មេង​ស្រីពីរ​នាក់រង​របួសធ្ងន់​និងមនុស្ស​ប្រុស​ស្រី ​ព្រមទាំង​ក្មេងៗ​ចំនួន៦​នាក់​ទៀត​រង របួស​ស្រាល​​ដោយសារ​បើកប​រម៉ូតូរ៉ឺ​ម៉ក​កង់​បីច្នៃ​បែក​កង់​មុខ​បណ្តាល​ឱ្យរេចង្កូត​ទៅ​ខាង​ស្តាំដៃ ​ បោក​ពេញ​ទំហឹង​ក្រឡាប់​នៅ​លើ​ចិញ្ចើម​ផ្លូវ​រង​របួស​តែ​ម្តង ។​ហេតុការណ៍​គ្រោះ​ថ្នាក់ចរាចរណ៍​នេះ​បាន​កើត​ឡើង​កាល​ពីវេលា​ម៉ោង៣​ និង​​៤០​នាទី​រសៀ​ល​ថ្ងៃ​​ទី៣០ ខែ​មេសា ​២០១៤​ស្ថិតនៅ​តាមបណ្តោយ​ផ្លូវជាតិ​លេខ៥៩​ទល់មុខ​សាលា​ស្រុកសា​លាក្រៅ​ក្នុងភូមិភ្នំ​ស្ពង់ ឃុំសាលា​ក្រៅ ​ស្រុកសា​លាក្រៅ ​ខេត្តប៉ៃលិន ​។

ជន​រង​គ្រោះទី១. ឈ្មោះ​ ម៉ាត់​ សុកូត ភេទ​ប្រុស អាយុ២៤​ឆ្នាំ ជាខ្មែរ​អ៊ីស្លាម​និងជាអ្នក​​បើកប​រម៉ូតូរ៉ឺម៉​កកង់បី​ច្នៃ​រងរបួស​ស្រាល ទី២.ឈ្មោះ ធី ​ថេន ភេទ​ស្រី ​អាយុ២៣​ឆ្នាំ ត្រូវជាប្រ​ពន្ធ​រងរបួស​ស្រាល​ក្រេច​ជើង​ស្តាំ,​ទី៣.​ឈ្មោះ​ធី ចា​ន់ថន​ភេទ​ស្រី អាយុ​​១០ឆ្នាំ​ រងរបួស​ធ្ងន់​បែកក្បាល​ផ្នែកចំហៀង​ខាងឆ្វេង​និង​របួស​ចង្កេះ​​សន្លប់​នៅនឹង​កន្លែង,​ទី៤.​ឈ្មោះ ថេន ចាន់ថា ភេ​ទស្រី អាយុ​៤ឆ្នាំ​​រងរបួស​ជាំក្បាល​ផ្នែកខាង​ក្រោយ​ធ្ងន់ធ្ងរ​សន្លប់​នៅនឹង​កន្លែង, ​​ទី៥ ឈ្មោះ ធី ធឿ​ប ភេទ​ប្រុស អាយុ​៨ឆ្នាំ របួស​​បែកក្បាល​ផ្នែកខាង​ឆ្វេង​និងជាំ​ភ្នែក​ឆ្វេង​ស្រាល,​ទី៦.ឈ្មោះ សល់ ​វីសាល ​ភេទប្រុស​ អាយុ៩ឆ្នាំ​រងរបួសដៃ និងជើង​ឆ្វេង​ស្រាល​​,ទី៧ ឈ្មោះ យឹម ​សុភី ភេទ​ស្រី អាយុ១១​ឆ្នាំ​រងរបួស​បែក​ក្បាល​ឆ្វេង​ជាំភ្នែក​ចំហៀង​ខាង​ឆ្វេង​ស្រាលនិងទី៨ឈ្មោះម៉ៅ មឿង ភេទ​ប្រុស​ អាយុ១២ឆ្នាំ​រងរបួស​ស្រាល។

  គួរប​ញ្ជាក់ថារឺុ​ម៉ក​ម៉ូតូ​ច្នៃនេះ​​គឺ​បាន​ក្រ​ឡាប់​​នៅទល់មុ​ខនឹងអធិកា​រស្រុកសា​លាក្រៅ​និងមុខ​ស្រុកសា​លាក្រៅ​ប៉ុន្តែ​គេ​មិន​​មាន​ ឃើញ​​​មន្រ្តីសមត្ថកិ​ច្ចណាម្នាក់​ចេញមកអន្តរាគម៍​នោះទេ ។

ព័ត៌មាន​លម្អិតនិង​មាន​ផ្សាយ​ជូន​នៅ​លើ​កា​សែត​កោះ​សន្តិភាព​