រាជធានីភ្នំពេញ ៖ រថយន្ត០៣គ្រឿងបានបើកបុកបន្តកន្ទុយគ្នាបណ្តាលឱ្យរងការខូចខាតតិចតួចនិងមនុស្សពុំមានរងរបួសទេ។ ហេតុការណ៏នេះកើតឡើងកាលពីវេលាម៉ោង៨និង១០នាទីយប់ ថ្ងៃទី៣០ មេសា ២០១៤ នៅចំណុចជិតស្តុបទេពផនផ្លូវម៉ៅសេទុង ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក ។
ប្រភពព័ត៌មានបានឱ្យដឹងថានៅមុនពេលកើតហេតុ គេឃ់ើញរថយន្តម៉ាកRAV4 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2Z-2298 បើកក្នុងទិសដៅពីត្បូងទៅជើងតាមផ្លូវម៉ៅសេទុងមកដល់ចំណុចកើតហេតុ(ជិតស្តុបទេពផន) ក៏បានទៅបុកពីក្រោយរថយន្តម៉ាក អាតូស ពណ៌ស ពាក់ស្លាកលេខ ខេមរភូមិន្ទ01 2-3148ដែលជិះស្របទិសគ្នាហើយរថយន្តម៉ាកអាតូសបានជ្រុលទៅបុកពីក្រោយរថយន្តSPORT ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2Q-2225ដែលបើកស្របទិសគ្នាដែរបណ្តាលឱ្យធ្លាក់កាងរថយន្តSPORT។
ក្រោយពេលកើតហេតុម្ចាស់រថយន្តបង្កម៉ាកRAV4បានចេញថ្លៃខូតខាតឱ្យរថយន្តSPORT ចំនួន៥០ដុល្លារ ចំណែករថយន្តអាតូសមិនទាន់ចេញសំណងទេដោយចាំសាច់ញាត្តមកសិន។
ចែករំលែកព័តមាននេះ