ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

និស្សិត​ម្នាក់​មក​ដាក់​ពាក្យបំរើ​កា​រងារ​​​កង​រាជ​អាវុធ​ហត្ថ​ត្រូវ​រថយន្ត​កៀរ​ម៉ូតូ​ដួល​​បោក​ក្បាល​សន្លប់​នៅ​ក្រុង​ស្វាយ​រៀង​

11 ឆ្នាំ មុន

ខេត្ត​ស្វាយ​រៀង​ ៖ និស្សិត​ប្រុស​ម្នាក់​រួម​និង​បង​ស្រី​ត្រូវ​បាន​រថយន្ត​កៀ​រ​​ម៉ូតូ​ដួល​​បោក​ក្បាល​ទៅ​និង​ថ្នល់​​រមៀល​ជា​ច្រើន​ត្រ​ឡប់​​បណ្តាល​ឱ្យ​បែក​ក្បាល​ ផុង​លលាដ៍​ បាក់​ធ្មេញ​របួសខ្លួន​​ដៃ​ជើងសន្លប់​ស្តូក​ស្តឹង​ ​ពីរ​​នាក់​បង​ប្អូន​គួរ​ឱ្យ​សង្វេក​ខណះ​រថ​យន្ត​បាន​បន្ថែម​ល្បឿន​ជិះ​គេច​ខ្លួន​បាត់​។ ហេតុ​ការណ៏​ដ៏​រន្ធត់​នេះ​កើត​ឡើង​​កាល​ពី​វេ​លា​ម៉ោង​២​និង​១៥​នាទី រសៀល ថ្ងៃ​ទី ៣០ មេសា

ខេត្ត​ស្វាយ​រៀង​ ៖ និស្សិត​ប្រុស​ម្នាក់​រួម​និង​បង​ស្រី​ត្រូវ​បាន​រថយន្ត​កៀ​រ​​ម៉ូតូ​ដួល​​បោក​ក្បាល​ទៅ​និង​ថ្នល់​​រមៀល​ជា​ច្រើន​ត្រ​ឡប់​​បណ្តាល​ឱ្យ​បែក​ក្បាល​ ផុង​លលាដ៍​ បាក់​ធ្មេញ​របួសខ្លួន​​ដៃ​ជើងសន្លប់​ស្តូក​ស្តឹង​ ​ពីរ​​នាក់​បង​ប្អូន​គួរ​ឱ្យ​សង្វេក​ខណះ​រថ​យន្ត​បាន​បន្ថែម​ល្បឿន​ជិះ​គេច​ខ្លួន​បាត់​។ ហេតុ​ការណ៏​ដ៏​រន្ធត់​នេះ​កើត​ឡើង​​កាល​ពី​វេ​លា​ម៉ោង​២​និង​១៥​នាទី រសៀល ថ្ងៃ​ទី ៣០ មេសា ២០១៤​នៅ​តាម​ផ្លូវ​ជាតិ​លេខ​១ ​ចំណុច​​ភូមិ​ឃោ​សាង សង្កាត់​ស្វាយ​តឿ​ ក្រុង​ស្វាយ​រៀង ។

បើ​តា​ម​នគ​រ​បាល​​ក្រុង​ស្វាយ​​រៀង​បាន​​ឱ្យ​ដឹង​ថា​ ​ជនរង​គ្រោះ​ទី១.មាន​ឈ្មោះ មាស ​ប៊ុន​ធឿន ​ភេទ​ប្រុស ​អាយុ​២២​​ឆ្នាំជា​​និស្សិត​ ​ឆ្នាំ​ទី​៣  របួស​ក្បាល​ពី​ក្រោយ​ផុង​លលាដ៍​ដាច់​ជង្គង់ឆ្វេង រលាត់​ម្រាម​ជើង​និង​ខ្នង​ឆ្វេងធ្ងន់​ធ្ងសន្លប់​នៅ​និង​កន្លែង ។ជនរងគ្រោះ​ទី២.មាន​ឈ្មោះ មាស​ សា​វន​ ភេទ​ស្រី អាយុ​២៣​ឆ្នាំ ជា​កម្មការនី​រោង​ចក្រនៅ​ក្រុង​បាវិត​​ របួស​ក្បាល​ធ្ងន់​ធ្ង​​បាក់​ធ្មេញ​មុខ​លើ​ក្រោម​​ដាច់លើ​​សៀត​ផ្កា​ រលាត់​ចង្កេះ​ខាង​ឆ្វេង​ សន្លប់​ស្តូក​ស្តឹង ។ពីរ​នាក់​បង​ប្ងូន​រស់​នៅ​ក្នុង​ភូមិ​ផ្នៀដួត ឃុំ​​ឡី ស្រុក​កំពង់​រោទ៍។​

បើតាម​ស្រ្តី​ម្នាក់​ឱ្យ​ដឹង​ថា​ប្អូនពៅ​​របស់​គាត់​មាន​ឈ្មោះ មាស​ ប៊ុន​ធឿន ​ទៅ​រៀន​នៅមហា​វិទ្យា​ល័យ​​ឯ​រាជ​ធានី​ភ្នំ​ពេញ ឆ្នាំ​ទី​៣ ត្រូវ​ម្តាយ​ហៅ​ឱ្យ​មក​ដាក់​ពាក្យ​ធ្វើ​មន្រ្តី​កង​រាជ​អា​វុធ​ហត្ថ​ ក្រោយ​ពី​ដាក់​ពាក្យ​រួច​ហើយ​ក៏​ឌុប​បង​ស្រី​ទៅ​លេង​ផ្ទះ​របស់​គាត់ជា​បង​ស្រី​បង្កើត​នៅ​សង្កាត់​ចេក​ ក្រុង​បាវិត​រហូត​ដល់​ម៉ោង​១និង​៥០​នាទី​រសៀល​ក៏​ត្រឡប់ទៅ​ផ្ទះ​វិញ​ជួប​គ្រោះ​ថ្នាក់តែ​ម្តង​។

ព័ត៌មាន​លម្អិត​និង​មាន​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​​កាសែត​កោះ​សន្តិភាព​