ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់​ខ្លួន​ជន​សង្ស័យ​០៣​នាក់​​និង​ដក​ហូត​ថ្នាំ​ញៀន​៣២​កញ្ចប់​បញ្ជូន​ខ្លួន​ទៅ​កាន់​ការិយា​ល័យ​ប្រ​ឆាំង​គ្រឿង​ញៀន​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ ការិយា​ល័យ​ប្រ​ឆាំង​គ្រឿង​ញៀន​បាន​ចុះ​បង្រ្កាប​​ជន​សង្ស័យ​ជួញ​ដូរ​និង​ប្រើ​ប្រាស់​គ្រឿង​ញៀន​​​ចំណុច​ក្រោយ​​ប៉ុស្តិ៍​ទួល​សង្កែរ​ ដោយ​ឃាត់​ខ្លួន​បាន​ជន​សង្ស័យ​ចំនួន​០៣​នាក់ ដក​ហូត​គ្រឿង​ញៀន​ប្រ​ភេទ​ម៉ាទឹកកក​បាន​ចំនួន​៣២​កញ្ចប់​និង​ជញ្ជីង​ថ្លឹង​គ្រឿង​ញៀន ដាវ​សាំ​ម៉ូរ៉ៃ រួម​និក​ឧបករណ៏​ប្រើ​ប្រាស់​មួយ​ចំនួន​ទៀត​។

រាជ​ធានី​ភ្នំពេញ ៖ ការិយា​ល័យ​ប្រ​ឆាំង​គ្រឿង​ញៀន​បាន​ចុះ​បង្រ្កាប​​ជន​សង្ស័យ​ជួញ​ដូរ​និង​ប្រើ​ប្រាស់​គ្រឿង​ញៀន​​​ចំណុច​ក្រោយ​​ប៉ុស្តិ៍​ទួល​សង្កែ​​ ដោយ​ឃាត់​ខ្លួន​បាន​ជន​សង្ស័យ​ចំនួន​០៣​នាក់ ដក​ហូត​គ្រឿង​ញៀន​ប្រ​ភេទ​ម៉ាទឹកកក​បាន​ចំនួន​៣២​កញ្ចប់​និង​ជញ្ជីង​ថ្លឹង​គ្រឿង​ញៀន ដាវ​សាំ​ម៉ូរ៉ៃ រួម​និង​​ឧបករណ៏​ប្រើ​ប្រាស់​មួយ​ចំនួន​ទៀត​។

ប្រ​តិបត្ត​ការ​ចុះ​បង្រ្កាប​ជន​សង្ស័យ​ប្រើ​ប្រាស់​និង​ជួញ​ដូរ​គ្រឿង​ញៀន​នេះ​បាន​ធ្វើ​ឡើង​កាល​ពី​វេលា​ម៉ោង​៥​​និង​១៥​នាទី​ល្ងាច​ ថ្ងៃ​ទី​៣០​មេសា ២០១៤ នៅ​ចំណុច​ផ្ទះ​លេខ​៦៥ ក្រុម​​១៤​ ភូមិ​ផ្សារ​តូច​នៅ​ក្រោយ​ប៉ុស្តិ៍​ទួល​សង្កែ ដែល​ជា​តំបន់​ស្មុគ​ស្មាញ​ក្រោម​ការ​ដឹក​នាំ​ដោយ​លោក​ កុល​ បុន ព្រះ​រាជ​អា​ជ្ញា​រង​អម​សា​លា​ដំបូង​រាជ​ធា​នី​ភ្នំ​ពេញ​និង​លោក​ ប៊ន សំអាត ប្រ​ធាន​ការិយា​ល័យ​ប្រ​ឆាំង​គ្រឿង​ញៀន ។

ជនសង្ស័យ​ទាំង​បី​មាន​៖ ទី​១.ឈ្មោះ ហៃ​ ឈុន​ហ៊ី ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ,ទី​២​. ឈ្មោះ សុខ​ ពិសិដ្ឋ​ ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ និង​ទី​៣.ឈ្មោះ យ៉ែម ពិ​ទ័ក្ក​វឌ្ឍ​នះ ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ​ជា​មន្រ្តី​យោ​ធា ។តាម​​សមត្ថកិច្ច​ឱ្យ​ដឹង​ថា​​មុន​​និង​ឈាន​ដល់​ការ​​​ចុះ​ប្រតិ​បត្ត​ការ​បង្រ្កាប​នេះ​ គឺ​មាន​ការ​ស្រាវ​ជ្រាវ​ជា​មុន​ដោយ​កម្លាំង​​ជំនាញ​បាន​ចុះ​សហការ​ជា​មួយ​ព្រះ​​រាជ​អា​ជ្ញា​រង​អម​សា​លា​ដំបូង​រា​ជ​ធា​នី​ភ្នំ​ពេញ​ បាន​ធ្វើការ​ចុះ​បង្រ្កា​ប​និង​ឃាត់​​ខ្លួនបាន​ជនសង្ស័យ​០៣​នាក់​​​ជាក់​ស្តែង​​នៅ​និង​កន្លែង​តែ​ម្តង ។

សមត្ថកិច្ច​បាន​បញ្ជូន​ខ្លួន​ជន​សង្ស័យ​ទាំង​០៣​នាក់​ ទៅ​កាន់​ការិយា​ល័យ​ប្រ​ឆាំង​គ្រឿង​ញៀន​ដើម្បី​ធ្វើ​ការ​សាក​សួរ​។