ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហព័ន្ធ​កីឡាហែលទឹក​បង្ហាញ​ឈ្មោះ​អត្ត​ព​លិ​ក​ត្រូវ​ចេញ​ទៅ​ប្រកួត​កីឡា​​សុ​ី​ហ្គេ​ម​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​សៅរ៍ ទី​១៩ ខែតុលា នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា សហព័ន្ធ​កីឡាហែលទឹក​កម្ពុជា​បាន​ធ្វើពិធី​ជួបជុំ​និង​សំណេះសំណាល ក៏​ដូច​ជា​បង្ហាញ​ឈ្មោះ​កីឡាករ​កីឡាការិនី​ដែល​ត្រូវ​ត្រៀម​ចេញ​ទៅ​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍​លើក​ទី​៣០​នៅ​ប្រ​ទេសហ្វ៊ី​លី​ពី​ន ។ លោក…

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​សៅរ៍ ទី​១៩ ខែតុលា នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា សហព័ន្ធ​កីឡាហែលទឹក​កម្ពុជា​បាន​ធ្វើពិធី​ជួបជុំ​និង​សំណេះសំណាល ក៏​ដូច​ជា​បង្ហាញ​ឈ្មោះ​កីឡាករ​កីឡាការិនី​ដែល​ត្រូវ​ត្រៀម​ចេញ​ទៅ​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍​លើក​ទី​៣០​នៅ​ប្រ​ទេសហ្វ៊ី​លី​ពី​ន ។

លោក ហែម គី​រី អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ហែល​ទឹក​កម្ពុជា បានឱ្យ​ដឹង​ថា រហូត​មក​ដល់ ពេល​នេះ​បញ្ជី​ឈ្មោះ​ប្រតិភូ​កីឡា និង​កីឡាករ​កីឡា​ការិនី ដែល​ត្រូវ​ចេញ​ទៅ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម
នៅ​ប្រទេស​ហ្វ៊ី​លី​ពី​ន​បាន​រៀបចំ​រួចរាល់​អស់ហើយ​ ក្នុង​នោះ​ប្រតិភូ​ដឹកនាំ​មាន​ចំនួន​៣​រូប​គឺ រូប​លោក​ផ្ទាល់​ជា​ប្រធាន​ដឹកនាំ និង​ប្រតិភូ​អម​ចំនួន​២​រូប​គឺ​លោក ហែម ថុ​ន​ពន្លឺ និង​លោក ចេ​ង ពិ​រោទ ។ ចំពោះ​កីឡាករ​វិញ​មាន​ចំនួន​៤​រូប គឺ​កីឡាករ លឹ​ម កែវ​ឧត្តម កីឡាករ អួ​ង លី​ហេង កីឡា​ករ ហែម ប៉ុ​ច និង​កីឡាករ ឌឿ​ន វ៉ា​ត់​ឌី​ឌុន ។

កីឡាការិនី​មាន​៤​រូប​គឺ កីឡាការិនី សុខ វរ​ល័​ក្ខ កីឡាការិនី កាំ​ង មុ​យ​នី​ន កីឡាការិនី ឃី​ន ប៊ុ​ន ពេជ្រ​មរកត និង​កីឡាការិនី ឆោម ស្រី​វ​ល័ក្ខណ៍​។

លោក​បានឱ្យ​ដឹង​ទៀត​ថា ចំពោះ​វិញ្ញាសា​ដែល​ក្រុម​កម្ពុជា​ត្រូវ​ចូលរួម​ប្រកួត​រួម​មាន ហែល​របៀប​មេអំបៅ ហែល​របៀប​កង្កែប ហែល​របៀប​ផ្ងារ និង​ហែល​របៀប​សេរី និង​វិញ្ញាសា​ហែល​បណ្ដាក់​១០០​ម៉ែត្រ​គុណ​៤​ដង​បុរសនារី ។

ចំពោះ​កីឡាករ​កីឡាការិនី​ដែល​ត្រូវ​បញ្ជូនឱ្យទៅ​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​នេះ ភាគ​ច្រើន​សុទ្ធសឹងតែ​ជា​កីឡាករ​កីឡាការិនី​ដែល​មាន​វ័យក្មេង ព្រោះ​ពួក​គេ​ទាំង​អស់នេះ​គឺជា​កីឡាករ​ថ្នាល​ដែល​បាន​ប្រមូលផ្ដុំ​ក្នុង​ជំរំ​ហ្វឹកហាត់ សម្រាប់ ត្រៀម​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ