ពលរដ្ឋអុីរ៉ាក់ចាប់ផ្តើមបោះឆ្នោតសភានាថ្ងៃទី៣០ មេសា ដែលនោះជាការបោះឆ្នោតលើកដំបូងក្រោយការដកកងទ័ពអាមេរិកចេញពីប្រទេសនេះ ដែលនាំឱ្យកើតមានអំពើហិង្សាខ្លាំងចាប់តាំងពីច្រើនខែមកហើយ ។ ការិយាល័យបោះឆ្នោតបើកទ្វារពីម៉ោង៧ព្រឹកទៅ ហើយត្រូវបិទនាវេលាម៉ោង១៨ ។
ពលរដ្ឋអុីរ៉ាក់ប្រមាណជា២០លាននាក់ ត្រូវទៅកាន់ហឹបឆ្នោត ។ នាយករដ្ឋមន្ត្រី លោក នូរីអាល់ ម៉ាលីគី ដែលប្រជែងយកអាណត្តិទី៣មួយទៀត អាចជាអ្នកឈ្នះ ទោះបីជាមានការរិះគន់នានា ហើយក្រោមការត្រួតត្រារបស់លោកកើតមានអំពើហិង្សាជាប់ ដែលសម្លាប់មនុស្សគិតជាមធ្យម២៥នាក់ ក្នុង១ថ្ងៃ ចាប់តាំងពីដើមឆ្នាំនេះមកក្តី ។ មនុស្សជិត៩០នាក់បានត្រូវស្លាប់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ដែលនាំឱ្យមានការបារម្ភពីអត្រាចូលរួមបោះឆ្នោតតិច ៕
ចែករំលែកព័តមាននេះ