អ្នកទោសប្រហារជីវិតម្នាក់ពេលគេនាំទៅសម្លាប់នៅរដ្ឋអូក្លា ហូមា៉ កាលពីយប់ថ្ងៃទី២៩ មេសា បានប្រកាច់យា៉ងយូរហូតដល់ទៅ៤០នាទី មុននឹងដាច់ខ្យល់ក្រោយការចាក់បញ្ចូលថ្នាំមរណៈថ្មីទើបពិសោធន៍ ។ ប្រការនេះញាំុងឱ្យមានការពន្យារពេលប្រហារជីវិតអ្នកទោសម្នាក់ទៀត ដែលគ្រោងធ្វើបន្ទាប់ពីនេះ ។
ប៉ុន្មាននាទីក្រោយចាក់បញ្ចូលថ្នាំមរណៈដែលពុំធ្លាប់សាកល្បង នាយកពន្ធនាគារនៃរដ្ឋអូក្លាហូមា៉ លោក ROBERT PATION បានចេញបញ្ជាឱ្យបញ្ឈប់ការប្រហារជីវិតបុរសឈ្មោះ CLAYTON LOCKETT តែជននេះត្រូវស្លាប់៤០នាទី ក្រោយមកដោយសារបេះដូងគាំង ។ នាយកពន្ធនាគាររូបនេះកត់សម្គាល់ឃើញការគ្មានប្រសិទ្ធភាពនៃថ្នាំមរណៈនោះ ក៏ប៉ុន្តែអ្នកទោស CLAYTON LOCKET បានស្លាប់ដោយសារជំងឺបេះដូងវាយប្រហារភ្លាមៗនាវេលាម៉ោង១៩និង៦នាទី ម៉ោងក្នុងស្រុក គឺ៤០នាទីក្រោយចាប់ផ្តើមចាក់បញ្ចូលថ្នាំមរណៈ ថ្មី ។
យោងតាមសារព័ត៌មានក្នុងស្រុកថា ប៉ុន្មាននាទីក្រោយការចាក់ថ្នាំប្រហារអ្នកទោសហាក់មានការឈឺចាប់ខ្លាំងបំផុតហើយប្រកាច់ខ្លាំង និងស្រែករោហ៍ដោយពាក្យផ្សេងៗ ។ នាយកពន្ធនាគារបញ្ជាភ្លាមៗឱ្យពន្យារពេល១៤ថ្ងៃ សម្រាប់ការប្រហារជីវិតអ្នកទោសទី២ឈ្មោះ CHARLES WARNER ដែលដំបូងគ្រោងធ្វើនាវេលាម៉ោង២០ម៉ោងក្នុងស្រុក ថ្ងៃទី២៩ មេសា ៕
ចែករំលែកព័តមាននេះ