ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ខេត្តក្រចេះ​ធ្វើស្រែ​​​ប្រាំង​…ប្រឈម​និង​បាត់​​​ទិន្នផល​ស្រូវ​​

4 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ​៖ កសិករ​ធ្វើស្រែ​ប្រាំង​នៅ​ស្រុក​ចិត្រ​បុរី និង​នៅ​ស្រុក​សំបូរ ព្រួយបារម្ភ​ពី​ការបាត់បង់​ទិន្នផល​ស្រូវប្រាំង​ ដោយសារ​តែ​ជួប​បញ្ហា​កង្វះ​ទឹក ខ​ណៈ​ការ​ការ​បង្កបង្កើន​ផល​ជិតបាន​ល​ទ្ឋ​ផល​ពាក់កណ្តាល​សម្រេចតែ​ក៏​អាច​ស្កក​វិញ​ បណ្តាល​មក​ពី​គ្មាន​ទឹក​ស្រោចស្រព​គ្រប់គ្រាន់​ ហើយ​មេឃ​ក៏​មិន​មាន​ភ្លៀង​ដូច​កាលពី​ឆ្នាំ​មុន​ៗ​។ កសិករ​រស់នៅ​ស្រុក​សំបូរបាន​អំពាវនាវ​ម្តង​ជា​ពីរ​ដង​…

ខេត្តក្រចេះ ​៖ កសិករ​ធ្វើស្រែ​ប្រាំង​នៅ​ស្រុក​ចិត្រ​បុរី និង​នៅ​ស្រុក​សំបូរ ព្រួយបារម្ភ​ពី​ការបាត់បង់​ទិន្នផល​ស្រូវប្រាំង​ ដោយសារ​តែ​ជួប​បញ្ហា​កង្វះ​ទឹក ខ​ណៈ​ការ​ការ​បង្កបង្កើន​ផល​ជិតបាន​ល​ទ្ឋ​ផល​ពាក់កណ្តាល​សម្រេចតែ​ក៏​អាច​ស្កក​វិញ​ បណ្តាល​មក​ពី​គ្មាន​ទឹក​ស្រោចស្រព​គ្រប់គ្រាន់​ ហើយ​មេឃ​ក៏​មិន​មាន​ភ្លៀង​ដូច​កាលពី​ឆ្នាំ​មុន​ៗ​។

កសិករ​រស់នៅ​ស្រុក​សំបូរបាន​អំពាវនាវ​ម្តង​ជា​ពីរ​ដង​ តាម​រយៈ​ការ​ធ្វើ​វេទិការ​សាធារណៈ ពី​សំណាក់​អាជ្ញាធរ​​ខេត្ត​និង​ស្រុក​ដែល​ប្រព្រឹត្ត​ទៅ​កាលពី​ថ្ងៃ​ចុង​ស​ប្តា​ហ៍ ឲ្យ​ជួយ​ផ្តល់​ប្រ​ព័​ន្ឋ ធារាសាស្ត្រ សម្រាប់​ផ្តល់​ទឹក​ស្រោចស្រព​លើ​ដីស្រែ​ប្រាំង ​ដែល​ពួក​គាត់​កំពុង​តែ​បង្កបង្កើន​ផល​មាន​ខ្លះ​ជិត​និង​ទទួល​បាន​ផល​តែ​ក៏​អាច​ប្រឈម​និង​បាត់បង់​ទិ​ន្ន​ផល ​ដោយសារ​គ្មាន​ទឹក ​។

កសិករ​ទាំងនោះ​បាន​លើក​ឡើង​ថា ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ មានការ​ប្រែប្រួល​អាកាសធាតុ​ខ្លាំង ជួន​រាំង​ ជួន​ភ្លៀង ដែល​ធ្វើ​ឲ្យ​មានការ​រាំងស្ទះ​ដល់​ដំណើរការ​បង្កបង្កើន​ផល​ស្រូវ ។ បច្ចុប្បន្ន ​កសិករ​ធ្វើស្រែ​ប្រវាស់​មេឃ ប្រសិនបើ​គ្មាន​ភ្លៀង​ធ្លាក់​ជោគ​ជាំ និង​គ្មាន​ប្រ​ព័​ន្ឋ​ធា​រា សាស្ត្រ​សម្រាប់​ផ្គត់ផ្គង់​ទឹក កិ​សករ​អាច​ប្រឈម​និង​ក​ខាតបង់​ទិន្នផល​ខ្ពស់​។

លើក​ឡើង​ឲ្យ​ដឹង​ស្រ​ដៀង​គ្នា​ កសិករ​រស់នៅ​ក្នុង​ឃុំ​បុស​លាវ​ស្រុក​ចិត្រ​បុរី បាន​និយាយ​ថា ក្រោយ​ស្ថាន​ភាព​ទឹកជំនន់​បាន​ស្រក​ចុះ​ ពួក​គាត់​បាន​សម្រុក​បង្កបង្កើន​ផល​ស្រូវប្រាំង និង​ស្រូវ ប្រដេញទឹក​ដូច​តាម​ទម្លាប់​រាល់​ឆ្នាំ​។ តែ​ដោយសារ​ឆ្នាំ​នេះ​ស្ថានភាព​ទឹក​ស្រក​លឿន ធ្វើ​ឲ្យ​ពួក គាត់​ភ្ជួ​រាស់​បង្កបង្កើន​ផល​យឺតយ៉ាវ​។ ការ​ដាំ​ដុះ​យឺត​ហើយ​មេឃ​ក៏​គ្មាន​ភ្លៀង​ទើប ស្រូវ​ដែល​ពួក គាត់​កំពុង​តែ​ដាំ​ដុះ​មាន​ខ្លះ​កំពុង​ផើម​ខ្លះ​ជិត​ទុំ ផល​បាន​ពាក់កណ្តាល​សម្រេច​កំពុង​តែ​ប្រឈម និង​ការ​ស្កក​ដោយសារ​គ្មាន​ទឹក​។

យោង​តាម​របាយការណ៍​មួយ​របស់​មន្ទីរ​កសិកម្ម​ខេត្ត​បាន​បង្ហាញ​ឲ្យ​ដឹង​ថា ការ​បង្កបង្កើន ផល​ស្រូវ​របស់​ពលរដ្ឋ​ក្នុង​អំឡុង​រយះ​ពេល​៩​ខែ​ដើមឆ្នាំ​២០១៩​នេះ ការ​ភ្ជួ​រាស់​បាន​ស​ម្រ​ច​លើ ផ្ទៃ​ដៃ​ជាង​៣​ម៉ឺន​ហិ​កតា​។ និង​សម្រេចការ​ដាំ​ដុះ​លើ​ផ្ទៃដី​ភ្ជួ​រាស់​ជា​រួម​សម្រេច​១០០%​។ ចំណែកឯការ​ប្រមូល​ផល​ស្រូវ​រដូវវស្សា​សរុប​លើ​ផ្ទៃដី​បាន​ជាង​១​ពាន់​៥​រយ​ហិ​កតា លើ​ប្រភេទ​ស្រូវស្រាល និង​ស្រូវធ្ងន់ ។

អត្ថបទសរសេរ ដោយ