ការវាយប្រហារភេរវកម្មនានា និងការបាញ់គ្រាប់កាំភ្លើងត្បាល់បណ្ដាលឱ្យមនុស្សស្លាប់៥១នាក់ កាលពីថ្ងៃទី២៩ មេសា នៅស៊ីរី ក្រោយការដាក់បេក្ខភាពរបស់លោកបាចា អាល់អាសាដ សម្រាប់ការបោះឆ្នោតប្រធានាធិបតីនាខែមិថុនា ខាងមុខនេះ ។
យោងតាមអង្គការសិទ្ធិមនុស្សស៊ីរី OSDH ថា មនុស្ស៣៧នាក់ក្នុងនោះមាននារីនិងកុមារបានត្រូវស្លាប់ក្នុងការផ្ទុះរថយន្ដផ្ទុកគ្រឿងផ្ទុះ២នៅទីក្រុងហូម ភាគកណ្ដាលប្រទេស ។ ចំណែកប្រភពព័ត៌មានជិតដិតនឹងសន្ដិសុខមូលដ្ឋាននិយាយពីមនុស្សស្លាប់ដល់ទៅ៤២នាក់ ។ ការផ្ទុះរថយន្ដទាំង២នោះ កើតមាននៅច្រកចូលរង្វង់មូលមួយ ដែលតែងមានមនុស្សច្រើនកុះករនៃសង្កាត់ហ្សាហ៍រ៉ា ។
ចំណែកគ្រាប់កាំភ្លើងត្បាល់២គ្រាប់បានសម្លាប់មនុស្ស១៤នាក់ និងធ្វើឱ្យរបួស៨៦នាក់ ក្នុងសង្កាត់ស៊ីអីុត មួយនាភាគកណ្ដាលទីក្រុងដាម៉ាស់ ។ នេះជាសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានផ្លូវការស៊ីរី SANA ។ អង្គការ OSDH រៀបរាប់ពីមនុស្សស្លាប់ដល់ទៅ១៧នាក់ ៕
ចែករំលែកព័តមាននេះ