ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​ទាល់​ឡាន​ធ្លាក់​ផ្លូវ​…​សម​មុខ​ក្រុម​ចោរ​​ហើយ

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ រឿង​នឹក​ស្មាន​មិន​ដល់ ​ចោរ​មួយ​ក្រុម​លួច​គោ​របស់​អ្នក​ភូមិ​ជនជាតិ​ព្នង បានជា​ច្រើន​ក្បាល ដោយ​ដឹក​តាម​រថយន្ត​កូរ៉េមួយ​គ្រឿង​បោះពួយ​ដឹក​ទៅ​ស្រុក​យួន តែ​ព្រះ​មិន​ជួយបាន​បើក​ធ្លាក់​ផ្លូវ​ទៅ​មុខ​មិន​រួច ក៏​នាំ​គ្នា​រត់គេច​ខ្លួន​បាត់​ស្រមោលចោល​រថយន្ត និង​គោ​នៅ​លើ​រថយន្ត ។…

ខេត្តមណ្ឌលគិរី ៖ រឿង​នឹក​ស្មាន​មិន​ដល់ ​ចោរ​មួយ​ក្រុម​លួច​គោ​របស់​អ្នក​ភូមិ​ជនជាតិ​ព្នង បានជា​ច្រើន​ក្បាល ដោយ​ដឹក​តាម​រថយន្ត​កូរ៉េមួយ​គ្រឿង​បោះពួយ​ដឹក​ទៅ​ស្រុក​យួន តែ​ព្រះ​មិន​ជួយបាន​បើក​ធ្លាក់​ផ្លូវ​ទៅ​មុខ​មិន​រួច ក៏​នាំ​គ្នា​រត់គេច​ខ្លួន​បាត់​ស្រមោលចោល​រថយន្ត និង​គោ​នៅ​លើ​រថយន្ត ។

ប្រភព​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​១​ និង​១០​នាទី​យប់ ថ្ងៃ​ទី​១៩ តុលា មាន​ករណី​បាត់គោ​របស់​ប្រជា​ពល​រដ្ឋចំនួន​៤​ក្បាល ស្ថិត​នៅ​ចំណុច​ចក់​ចារ ភូមិ​ព្រះ ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សីមា ។ ម្ចាស់​គោ​មានឈ្មោះ ១-​ឈ្មោះ លេង ទយ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិ​ភ្ន​ង មុខរបរ​កសិករ បាត់​ចំនួន​២​ក្បាល ។ ២-​ឈ្មោះ គី ប៉ោង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​ភ្ន​ង មុខ​របប​កសិករ បាត់គោ​ចំនួន​២​ក្បាល ។ ម្ចាស់​គោ​ទាំង​២​នាក់ ជា​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ ឃុំ ខាងលើ ។

ប្រភព​បាន​ឲ្យ​ដឹង​ថា កម្លាំង​នគរបាល​ប៉ុស្តិ៍​ស្រែ​ឈូក និង​កម្លាំង​ប្រជា​ការពារ រួម​ទាំង​ម្ចាស់​គោ ក្រោយ​ពី​បាន​ទទួល​ពាក្យបណ្ដឹង បាន​ធ្វើការ​ស្វែងរក​រហូត​ដល់​ម៉ោង​១១​និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​១៩ តុលា ទើប​រក​ឃើញ​នៅ​ចំណុច​អូរ​បោះ​របង ឃុំ​ស្វា​ជ្រះ ស្រុក​ស្នួល ខេត្តក្រចេះ ដោយសារ​តែ​រថយន្ត​ដឹកគោ​នោះ​ធ្លាក់​ពីលើ​ផ្លូវ​ទៅ​មុខ​លែង​រួច ​។

តាម​ព័ត៌មាន​ថា នៅ​ពេល​ទៅ​ដល់ គោ​ទាំង​៤​ក្បាល បាន​ស្ថិត​នៅ​លើ​រថយន្ត​មួយ​គ្រឿង ម៉ាក Hyundai​ចំណុះ​២​តោន​កន្លះ គ្មាន​ស្លាក​លេខ ក្បាល​ព​ណ៍​ស ទ្រុង​ព​ណ៍​ខៀវ បើក​ធ្លាក់​ផ្លូវ ដោយ​ម្ចាស់​រថយន្ត​បាន​រត់​គេច​ខ្លួន​បាត់​ស្រមោល​ភ្លាម​ៗ នៅ​ពេល​ដែល​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ស្វាយ​ជ្រះ ស្រុក​ស្នួល ខេត្តក្រចេះ កំពុង​ឃាត់​រថយន្ត​នោះ​ដើម្បី​ត្រួតពិនិត្យ ។ កម្លាំង​នគរបាល​ប៉ុស្តិ៍​ស្វាយ​ជ្រះ​របស់​ខេត្ត ក្រចេះ​​​បាន​ប្រគល់​វត្ថុ​តាង​មាន រថយន្ត និង​គោ​៤​ក្បាល ជូន​កម្លាំង​ប៉ុស្តិ៍​ស្រែ​ឈូក ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​ ដើម្បី​បន្ត​នីតិវិធី ៕​​

អត្ថបទសរសេរ ដោយ