ខេត្តកំពង់ចាម ៖ នៅព្រឹកថ្ងៃទី៣០ មេសា នេះ គេសង្កេតឃើញកម្មករ-កម្មការិនីប្រហែលជា៧០ភាគរយបាននាំគ្នាចូលធ្វើការជាធម្មតាវិញហើយនៅរោងចក្រស្បែកជើងជូហួយ ស្ថិតនៅឃុំខ្នុរដំបង ស្រុកជើងព្រៃ។
ក្រោយពីបានទាមទារលក្ខខណ្ឌការងារចំនួន៣ចំណុចរហូតឈានដល់បិទផ្លូវជាតិលេខ៦មិនឱ្យធ្វើចរាចរទៅវិញទៅមកនាពេលថ្មីៗនេះមិនមានហិង្សាណាមួយកើតឡើងឡើយ។
លោកខ្យង ស្រេង តំណាងឱ្យកម្មករ កម្មការិនីជាង៣.០០០នាក់បានប្រាប់តាមទូរស័ព្ទឱ្យដឹងថា នៅវេលាម៉ោង៧ព្រឹក ថ្ងៃទី៣០ មេសា នេះកម្មករ កម្មការិនីរាប់ពាន់នាក់មកដល់មុខរោងចក្រនាំគ្នាចូលធ្វើការជាធម្មតាវិញហើយ ដែលអ្នកខ្លះបានមក និងខ្លះទៀតមកហើយមិនចូលធ្វើការត្រឡប់ទៅផ្ទះវិញ៕
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ