ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​ចង់​ធ្វើ​ជា​មនុស្ស​គ្រាន់តែ​រស់នៅ​ចង្អៀត​លោក

4 ឆ្នាំ មុន

បើ​ទោះជា​អ្នកមាន​រូបសម្បត្តិ​ស្អាត​ល្អ​ដូច​ទេវតា​យ៉ាងណា​ក៏​ដោយ តែបើ​ដាច់ខ្យល់​ក្លាយជា​សាកសព​ភ្លាម​នឹង​ក្លាយជា​របស់​គ្មាន​ប្រយោជន៍​អ្វី​ទាំងអស់ ព្រោះ​មិន​អាច​បំពេញ​កិច្ច​ការងារ​ផ្សេង​ៗ​ឱ្យ​ជា​ប្រយោជន៍​បាន ។ ដោយហេតុ​ថា សាកសព​មិន​អាច​បំពេញ​កិច្ចការ​ដូច​ជា ធ្វើ​ការងារ​អាជីវកម្ម ការងារ​សង្គ្រោះ​អ្នក​ដទៃ ការ​ធ្វើ​ទាន ការ​រក្សាសីល…

បើ​ទោះជា​អ្នកមាន​រូបសម្បត្តិ​ស្អាត​ល្អ​ដូច​ទេវតា​យ៉ាងណា​ក៏​ដោយ តែបើ​ដាច់ខ្យល់​ក្លាយជា​សាកសព​ភ្លាម​នឹង​ក្លាយជា​របស់​គ្មាន​ប្រយោជន៍​អ្វី​ទាំងអស់ ព្រោះ​មិន​អាច​បំពេញ​កិច្ច​ការងារ​ផ្សេង​ៗ​ឱ្យ​ជា​ប្រយោជន៍​បាន ។

ដោយហេតុ​ថា សាកសព​មិន​អាច​បំពេញ​កិច្ចការ​ដូច​ជា ធ្វើ​ការងារ​អាជីវកម្ម ការងារ​សង្គ្រោះ​អ្នក​ដទៃ ការ​ធ្វើ​ទាន ការ​រក្សាសីល ការ​ទូន្មាន​អប់រំ​ចិត្ត​សន្ដាន ដោយ​ការ​ស្ដាប់ធម៌​ជាដើម​គឺ​រក​ប្រយោជន៍​អ្វី​សូ​ម្បី​តែ​បន្តិចបន្តួច​ក៏​មិន​បាន​ឡើយ ។

ចំណែក​មនុស្ស​ដែល​រស់នៅ តែ​មិន​បាន​ប្រើប្រាស់​ជីវិត​ប្រព្រឹត្ត​ធ្វើ​នូវ​ប្រយោជន៍​ដល់​ខ្លួនឯង​និង​អ្នក​ដទៃ ដោយ​ផ្ដើម​សាង​គុណធម៌​ប្រចាំចិត្ត​សន្ដាន​ទេ ពិតជា​បាន​ឈ្មោះ​ថា ជា​មនុស្ស​ដែល​កើតមក​ដើម្បី​ចង្អៀត​លោក​មិន​ខាន ត្បិត​គ្មាន​បាន​នាំ​មក​នូវ​ប្រយោជន៍​ដល់​ពិភពលោក​នេះ​សោះ ព្រោះ​ហេតុ​ដូច្នោះ ទើប​ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​ក្នុង​បាទ​នៃ​ព្រះ​គាថា​ធម្មបទ​យ៉ាងនេះ​ថា ជន​គ្រប់​រូប​មិន​គប្បី​ធ្វើ​ជា​មនុស្ស​គ្រាន់តែ​ចង្អៀត​លោក​ឡើយ ។

ដូច​នៅ​ក្នុង​ភាសិត​លោក​បាន​បញ្ជាក់​ថា សាកសព​អាក្រក់​ៗ​មែនហើយ នៅឡើយ​គង់​ចាញ់​ជន​ទ្រុស្ត​សីលា ។ សាកសព​គេ​ខ្លាច​តែព្រៃ​ប៉ាឆា ឯ​មនុស្ស​ឫស្យា​គួរ​ខ្លាច​ទាំង​រាជធានី ។ (ដោយសាន សារិន)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ