បង្ក្រាបករណីជួញដូរគ្រឿងញៀននៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនអ្នកជួញដូរ និងប្រើប្រាស់២០នាក់
ខេត្តបន្ទាយមានជ័យ ៖ ដើម្បីអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពកាន់តែស៊ីជម្រៅ កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរគ្រឿងញៀនសហការជាមួយកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណបានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនស្ត្រីជាអ្នកជួញដូរ និងអ្នកប្រើប្រាស់ចំនួន២០នាក់ កាលពីវេលាម៉ោង១១ និង១៥នាទីព្រឹក ថ្ងៃទី២៩ មេសា ២០១៤ នៅលើផ្លូវលំចំណុចមុខផ្ទះសំណាក់ផ្កាយពេជ្រ ស្ថិតក្នុងភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។
ចែករំលែកព័តមាននេះ