ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុង​ព្យុង​​យ៉ាង​គំរាម​ធ្វើ​ការសាក​ល្បង​នុយ​ក្លេ​អ៊ែរ​ជា​ថ្មី​ទៀត​

11 ឆ្នាំ មុន

ប្រទេស​កូរ៉េខាងជើង​ កាលពី​ថ្ងៃ​ទី​២៩ មេសា​ បាន​គំរាម​ធ្វើ​ការសាក​ល្បង​នុយ​ក្លេអ៊ែរ​ថ្មី​មួយ​ទៀត​ជា​ការ​ឆ្លើយតប​ចំពោះ​ដំណើរ​ទស្សន​កិច្ច​នៅ​អាស៊ី​របស់ប្រធានា​ធិបតី​អាមេរិក​លោក​បារ៉ាក់​ អូបាម៉ា ។​ក្នុង​សេចក្តីប្រកាស​មួយ​ដក​ស្រង់​ផ្សាយ​ដោយ​ទី​ភ្នាក់ងារ​ព័ត៌​មាន​កូរ៉េខាងជើង​ KCNA អ្នក​នាំ​ពាក្យ​ម្នាក់របស់​ក្រសួង​ការ​បរទេស​កូរ៉េ​ខាង​ជើង​ថ្លែងថា​ ក្រុង​ព្យុង​យ៉ាង​នឹង​ជំរុញ​ការ​ពង្រឹង​កម្លាំង​នុយ​ក្លេ​

ប្រទេស​កូរ៉េខាងជើង​ កាលពី​ថ្ងៃ​ទី​២៩ មេសា​ បាន​គំរាម​ធ្វើ​ការសាក​ល្បង​នុយ​ក្លេអ៊ែរ​ថ្មី​មួយ​ទៀត​ជា​ការ​ឆ្លើយតប​ចំពោះ​ដំណើរ​ទស្សន​កិច្ច​នៅ​អាស៊ី​របស់ប្រធានា​ធិបតី​អាមេរិក​លោក​បារ៉ាក់​ អូបាម៉ា ។​ក្នុង​សេចក្តីប្រកាស​មួយ​ដក​ស្រង់​ផ្សាយ​ដោយ​ទី​ភ្នាក់ងារ​ព័ត៌​មាន​កូរ៉េខាងជើង​ KCNA អ្នក​នាំ​ពាក្យ​ម្នាក់របស់​ក្រសួង​ការ​បរទេស​កូរ៉េ​ខាង​ជើង​ថ្លែងថា​ ក្រុង​ព្យុង​យ៉ាង​នឹង​ជំរុញ​ការ​ពង្រឹង​កម្លាំង​នុយ​ក្លេ​អ៊ែរ​ ខណៈ​ពេល​ដែល​សហ​រដ្ឋ​អាមេរិក​មាន​ផែន​ការ​បង្កើត​ពពក​ខ្មៅ​នៃ​សង្គ្រាម​នុយ​ក្លេ​អ៊ែរ​នៅ​លើ​កូរ៉េ​ខាង​ជើង ។​

សេចក្តីប្រកាស​នោះ​គូស​បញ្ជាក់​ថា​ ពុំ​មាន​ការ​បង្គាប់​បញ្ជា​ណា​មួយ​ចំពោះ​សេចក្តី​ថ្លែង​ការណ៍​របស់​កូរ៉េខាង​ជើង​ដែល​និយាយ​ថា ខ្លួន​មិន​បដិសេធ​ការសាក​ល្បង​នុយ​ក្លេ​អ៊ែរ​ថ្មី​ដូច​ដែល​ធ្លាប់​បាន​បំភ្លឺ​ក្នុង​សេចក្តី​ប្រកាស​មួយ​កាលពី​ថ្ងៃទី​៣០ មីនា​កន្លង​ទៅ​នេះ​ឡើយ ។​ នោះ​ជា​ការ​អនុវត្ត​សិទ្ធិ​សម​ស្រប​របស់​ខ្លួន​សម្រាប់​ស្វ័យ​ការ​ពារ ។​ សេចក្តី​ប្រកាស​​បានបរិហារ​ចំពោះ​ដំណើរ​ទស្សន​កិច្ច​របស់​លោក​អូបាម៉ា ក្នុង​ប្រទេស​​៤​នៅ​អាស៊ី​ ដោយវាយ​តម្លៃ​ថា​ ដំណើរទស្សន​កិច្ច​​នេះ​គឺ​គ្រោះ​ថ្នាក់ដែល​សំដៅ​ធ្វើ​ឱ្យ​មាន​ពពក​ខ្មៅ​នៃ​ការ​ប្រឈម​មុខ​ដាក់​គ្នា​កាន់តែ​ខ្លាំង​មួយ ហើយ​ជំរុញ​​ការ​ប្រណាំង​ប្រជែង​ខាង​សព្វា​វុធ​នុយ​ក្លេ​អ៊ែរ​នៅ​អាស៊ី ។​ ច្បាស់​ណាស់​ដំណើរ​ទស្សន​កិច្ច​ធ្វើ​ឡើង​ដើម្បីបង្កើត​ការ​ប្រឈម​មុខ​ដាក់​គ្នា​ជាក់ស្តែង​ ដោយ​ជំរុញ​បណ្តា​សម្ព័ន្ធ​មិត្ត​អាមេរិក​ឱ្យ​ចូលរួម​ដៃ​យ៉ាង​សកម្ម​ រួច​ហើយ​ហ៊ុម​ព័ទ្ធ​ និងគាប​សង្កត់​លើ​បណ្តា​គូ​ប្រជែង​​នៅ​អឺរ៉ាស៊ី EURASIE ។​ ទាំង​នេះ​គឺ​ស្ថិត​ក្នុង​យុទ្ធ​សាស្ត្រ​អាមេរិក​រក្សា​ការ​គ្រប​ដណ្តប់​របស់​ខ្លួន​លើ​តំបន់អាស៊ី-​​ប៉ាស៊ី​ហ្វិក​ រួច​វាស្ថិត​ក្នុង​សេណារី​យ៉ូ​នៃ​ការ​ឈ្លាន​ពាន​ចាប់​ពី​ A ទៅ Z ។​

សេចក្តីប្រកាស​នោះ​ក៏ពន្យល់​ដែរ​ពី​ការ​បដិ​សេធ​របស់​លោកអូបាម៉ា​ បើក​ការ​ចរចា​ជា​មួយ​ក្រុង​ព្យុង​យ៉ាង​ ដែល​បង្ហាញប្រាប់​ពិភព​លោក​ថា​ នយោបាយ​ប្រទូស្ត​រ៉ាយ​របស់​សហ​រដ្ឋ​អាមេរិក​ចំពោះ​កូរ៉េខាង​ជើង​នៅតែ​ពុំ​មាន​​ការ​ផ្លាស់​ប្តូរ ដោយ​អាមេរិក​សាក​ល្បង​ផ្តួល​រំលំ​កូរ៉េខាង​ជើង​ដោយ​ប្រើ​កម្លាំង​ ហើយ​អាមេរិក​កំពុង​​តែ​អនុវត្ត​សេណារីយូ៉​បែប​នោះ ។​សេចក្តី​ប្រកាស​បន្ត​ថា​ លោកអូបាម៉ា​ នឹង​ត្រូវ​បង់​តម្លៃ​ចំពោះ​អំពើ​គ្មាន​ការទទួលខុស​ត្រូវ​ទាំងឡាយ​របស់​លោក ។​

កាលពី​ថ្ងៃទី​៣០ មីនា កន្លង​មក​​នេះ​កូរ៉េ​ខាង​ជើង​​ប្រកាស​ថា ខ្លួន​ពុំ​បដិសេធ​ឡើយ​ចំពោះ​លទ្ធ​ភាព​នៃ​ការ​សាក​ល្បង​នុយ​ក្លេ​អ៊ែរ​ថ្មី ប្រសិន​បើ​សហ​រដ្ឋអាមេរិក​បន្ត​នយោបាយ​ប្រទូស្ត​រ៉ាយ​ចំពោះ​ក្រុង​ព្យុង​យ៉ាង​ ។​កូរ៉េខាងជើង​​ធ្លាប់បាន​សាក​ល្បង​នុយ​ក្លេ​អ៊ែរ​កាលពី​ខែ​តុលា ឆ្នាំ​២០០៦​ ខែ​ឧសភា ឆ្នាំ​២០០៩ និង​ខែ​កុម្ភៈ ឆ្នាំ​២០១៣ ៕​