ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថ​យន្ត​ច្នៃ​បុក​ជាមួយ​ម៉ូតូ​C100 កូរ៉េរបួស​ធ្ងន់​ស្រាល​៣នាក់​លើផ្លូវ​ជាតិ​លេខ​១១០

11 ឆ្នាំ មុន

ខេត្ត​កណ្តាល​ ៖ រថ​យន្ត​ច្នៃ​ និង​ម៉ូតូ​មួយ​គ្រឿង​ជិះ​គ្នា​៣​នាក់​បាន​បុក​គ្នា​ចំ​ពី​មុខ​យ៉ាង​ពេញ​ទំហឹង​បណ្តាល​ឱ្យ​​រង​របួស​ធ្ងន់​ ស្រាល​ទាំង​៣​នាក់​ ចំណែក​អ្នក​បើក​បរ​រថ​យន្ត​ច្នៃ​រត់​គេច​ខ្លួន​បាត់​ស្រមោល​។

ហេតុ​ការណ៍​នេះបាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១២ និង​៣០​នាទី​ថ្ងៃ​ត្រង់ ថ្ងៃ​ទី​២៩ មេសា លើ​ផ្លូវ​ជាតិ​លេខ​១១០ ​ចំណុច​ផ្លូវ​បំបែក​ផ្សារ​កំពង់​កុង ឃុំ​កំពង់​កុង​ ស្រុក​កោះ​ធំ​។

មន្ត្រី​នគរ​បាល​ស្រុក​កោះ​ធំ​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​គេ​ឃើញ​​រថ​យន្ត​ច្នៃ​បើក​តាម​ផ្លូវ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ រួច​បត់​ឡើង​លើ​ផ្លូវ​ជាតិ​ លុះ​ដល់​ចំណុច​ផ្លូវ​បំបែក​ស្រាប់​តែ​មាន​ម៉ូតូ​មួយ​គ្រឿង​ធុន​សេ​១០០កូរ៉េ​ ជិះ​គ្នា​៣​នាក់​បើក​ពី​ត្បូង​ទៅ​ជើងមក​ដល់​​ក៏​បុក​ជាមួយ​រថ​យន្ត​ច្នៃ​ដែល​បើក​ឡើង​លើ​ផ្លូវ​ជាតិ​ចំ​ពី​ចំហៀង​ខាង​មុខ​ពេញ​ទំហឹង​បណ្តាល​ឱ្យ​អ្នក​ជិះ​ម៉ូតូ​ទាំង​៣​នាក់​រង​របួស​ធ្ងន់ និង​ស្រាល​តែ​ម្តង​៕

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព