កុំ​ធ្វើ​ជា​មនុស្ស​ដែល​អន់​ជាង​សាកសព


នៅ​ក្នុង​គម្ពីរ​ធម្មបទ​មានគាថាមួយ​កន្លែង ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​សម្តែង​ថា អ​ចី​រំ វត្ត​យំ កា​យោ ប​ថ​វឹ ។​បេ​។ កាយ​នេះ​មិន​នៅ​យូរ​ប៉ុន្មាន​ឡើយ មាន​វិញ្ញាណ​ទៅ​ប្រាស​ហើយ ជា​កាយ​គឺ​គេ​បោះបង់​ចោល​ក៏​នឹង​ដេក​សង្កត់​នៅ​លើ​ផែនដី​ដូច​ជា​អង្កត់​អ​ឧស​រក​ប្រយោជន៍​គ្មាន​ឡើយ ។

ព្រះពុទ្ធ​បាន​ប្រៀបធៀប​សាកសព​ទៅ​នឹង​អង្កត់ឧស​ដែល​នៅ​ក្នុង​ព្រៃ ដោយ​សេចក្ដី​ថា ថ្វីបើ​អង្កត់ឧស​ជា​វត្ថុ​មិន​មាន​ប្រយោជន៍ តែបើ​គេ​ត្រូវការ​ដោយ​ប្រការ​ណាមួយ គង់​អាចយ​កមក​ប្រើ​ឲ្យ​បាន​សម្រេចប្រយោជន៍​ខ្លះ​មិន​ខាន ។ រីឯ​សាកសព​មនុស្ស​យើង មិន​ត្រឹមតែ​មិន​មាន​ប្រយោជន៍​ប៉ុណ្ណោះ​ទេ ថែម​ទាំង​មាន​ក្លិនស្អុយ​អសោចិ៍​ទៀត​ផង​ពិតជា​អាក្រក់​ខ្លាំង​ណាស់ ។

ទោះជា​សាកសព​អាក្រក់​យ៉ាងនេះ​ក្តី តែ​មិនអាក្រក់​ដូច​មនុស្ស​រស់ ដែល​ប្រព្រឹត្ត​អាក្រក់​នោះ​ទេ ព្រោះ​សាកសព​អាក្រក់​តែ​រូប​និង​ក្លិន​មិនល្អ​ប៉ុណ្ណោះ បើ​គេ​យក​ទៅ​កប់​ឬ​ដុត​កម្ទេច​ចោល​ហើយ​ភាពអាក្រក់​និង​ក្លិន​មិនល្អ​ក៏​លែង​មាន​ដែរ ចំណែក​មនុស្ស​រស់​ដែល​ប្រព្រឹត្ត​អាក្រក់ គឺ​អាក្រក់​ជាង​សាកសព​ដោយ​ពិត ព្រោះ​បៀតបៀន​ទាំង​ខ្លួនឯង​និង​អ្នក​ដទៃ​ឱ្យ​ចាក​ផលប្រយោជន៍​ផ្សេង​ៗ ។ (ដោយសាន សារិន)

Facebook Google Twitter Email

ជ្រុង​មួយ​នៃ​សាសនា

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

០៨:៥០ | ក្នុងស្រុក

តើ​នឹង​មាន​អ្វី​កើតឡើង នៅ​ពេល​តារា​សម្តែង​ភាពយន្ត​ដ៏​ល្បី ទេព រិ​ន​ដា​រ៉ូ និង​តារា​ល្បី​ក្នុង​បណ្តាញ​សង្គម ហេង វិសាល ប្រឈម​មុខ​នឹង​សត្វព្រៃ​នៅ​ខេត្តបាត់ដំបង?

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ