ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​បំណែក​នានា​របស់​យន្ត​ហោះ​នៅ​ឈូង​សមុទ្រ​បឹង​ហ្គាល់​

11 ឆ្នាំ មុន

ទូរទស្សន៍​អាមេរិក CNN រាយ​ការណ៍​កាល​ពី​ថ្ងៃទី​២៩​ មេសា​ថា ក្រុម​ហ៊ុន​ឯក​ជន​អូស្ត្រាលី​មួយ​អះ​អាង​ថា បាន​រក​ឃើញ​ក្នុង​ដែន​ទឹក​នៃ​ឈូង​សមុទ្រ​បឹង​ហ្គាល់​នូវ​បំណែក​នានា​ ដែល​អាច​ជា​បំណែក​នៃ​យន្ត​ហោះ​ប៊ូអុីង​ម៉ាឡេស៊ី​បាត់​ដាន​ចាប់​​តាំង​ពី​ថ្ងៃទី​៨ មីនា​ មក​ពេល​ហោះ​ហើរ​ចេញ​ពី​ទីក្រុង​គូឡា​ឡាំពួរ​ទៅ​កាន់​ក្រុង​ប៉េ​កាំង ។​

ឈូង​សមុទ្របឹង​ហ្គាល់​ចន្លោះ​ប្រទេស​ឥណ្ឌា និង​ភូមា ស្ថិត​នៅ​ចម្ងាយ​ជា​ច្រើន​ពាន់​គីឡូ​ម៉ែត្រ​ពី​តំបន់​ដែល​គេ​កំពុង​ប្រមូល​ផ្តុំ​​ការ​តាម​រុក​រក​យន្ត​ហោះ​ជើង​ហោះ​ហើរ​ MH 370 នោះ​នៅ​ភាគ​ខាង​ត្បូង​នៃ​មហា​សមុទ្រ​ឥណ្ឌា ។​ការ​ប្រកាសពី​ការ​រក​ឃើញ​នេះ​ធ្វើ​ឡើង​ដោយ​ក្រុម​ហ៊ុន​ GEORESONANCE ជា​ក្រុម​ហ៊ុន​អូស្ត្រាលី​​សិក្សាពី​ភូមិ​សាស្ត្រ ។ CNN បញ្ជាក់​ថា​ ក្រុម​ហ៊ុន​នេះ​ពុំ​បាន​អះ​អាង​​ថា បំណែក​ទាំង​នោះ​ពិត​ជា​បំណែក​យន្ត​ហោះ​ប៊ូអុីង​​៧៧៧​ នោះ​នៅ​ឡើយ​ ដែល​គេត្រូវ​ធ្វើ​ការ​ត្រួត​ពិនិត្យ​សិន ។​

មជ្ឈ​មណ្ឌល​សម្របសម្រួល​កិច្ចការសង្គ្រោះ​របស់​អូស្ត្រាលី​គូស​បញ្ជាក់​ថា ខ្លួន​បន្ត​ការរុក​រក​នៅ​ក្នុង​តំបន់​រុក​រក​បច្ចុប្បន្ន​នៅភាគ​ខាង​ត្បូង​មហា​សមុទ្រ​ឥណ្ឌា​ចម្ងាយ​ប្រមាណ​ជា​២.០០០​គីឡូ​ម៉ែត្រ​​ខាង​លិច​ទីក្រុង​ PERTH ។​ការ​តាម​រុក​រក​បំណែក​យន្ត​ហោះ​នោះ​​ឈាន​ចូល​ក្នុង​ដំណាក់​កាល​ថ្មី​មួយ ។​ នាយក​រដ្ឋ​មន្ត្រី​អូស្ត្រាលី​លោក​ TONY ABBOTT ក្នុង​ឱកាស​នៃ​សន្និសីទ​សារ​ព័ត៌​មាន​មួយ​នៅទីក្រុង​ស៊ីដ​នី​ថ្លែង​ថា​ មកដល់​ដំណាក់​កាល​នេះ​យើង​មាន​សង្ឃឹម​តិច​បំផុត​ដែល​យើង​អាច​រក​ឃើញ​បំណែក​មួ​យចំនួន​របស់​យន្ត​ហោះ​ ទោះ​ជា​នៅ​លើ​ផ្ទៃ​ទឹក​សមុទ្រ​ ។​

ជាង​៥០​ថ្ងៃ​ក្រោយ​ការបាត់​ដាន​យន្ត​ហោះ​នេះ​ សមាសភាព​ភាគច្រើន​របស់​យន្ត​ហោះ​ បើ​វា​អណ្តែត​អាច​លិច​ទៅ​វិញ ។​លោក ANGUS HOUSTON អ្នក​ទទួល​ខុស​ត្រូវ​ខាង​ការ​រុក​រក​ជន​ជាតិ​អូស្ត្រាលី​ ទទួល​ស្គាល់​ថា​ យើង​នៅ​ពុំ​ទាន់​រកឃើញ​អ្វី​សោះ​ដែល​ទាក់ទិន​នឹង​​យន្ត​ហោះ​ជើង​​ហោះ​ហើរ​ MH 370៕​