លោក Zhongkai Xiang វ័យ២០ឆ្នាំ ជាវិចិត្រករតៃវ៉ាន់ បានប្រើប្រាស់ក្រដាសឡាំងច្នៃជារូបផ្សេងៗ ។ លោក Zhongkai និយាយថា «ការច្នៃប្រឌិតគឺជាចំណង់ចំណូលចិត្តរបស់ខ្ញុំតាំងពីតូចមកម្លេ៉ះ ពោលគឺការប្រមូលរបស់របរដែលអាចកែច្នៃជាឧបករណ៍ ឬរូបរាង ផ្សេងៗទៀត ។
ដំបូងខ្ញុំត្រូវប្រមូលក្រដាសឡាំងដែលមាននៅក្នុងតំបន់ បន្ទាប់មកទៀតខ្ញុំរៀបចំវាដោយគូរជារូបរាង ផ្សេងៗ ដែលខ្ញុំចង់បាន ។ ជាចុងក្រោយខ្ញុំត្រូវយកផ្ទាំងគំនូរអស់ទាំងនោះកាត់តម្រៀបផ្តុំគ្នាដោយប្រើប្រាស់ជ័រកាវបិទ ទៅតាមផ្នែក នីមួយៗនៃរូបរាងជាការស្រេច» ។ស្នាដៃរបស់លោក Zhongkai ដែលបានច្នៃប្រឌិតក្រដាសឡាំងរួមមាន សត្វនាគ សម្លៀកបំពាក់ មនុស្សយន្ត Iron Man សត្វសេះ មនុស្សក្រៅភព Alien និងបក្សីជាដើម ៕
ចែករំលែកព័តមាននេះ