ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​ស្គាល់ប្រមាណ​ក្នុង​ការ​បរិភោគ

4 ឆ្នាំ មុន

ព្រះ​សម្ពុទ្ធ​ត្រាស់​សម្តែង​ថា ការ​បរិភោគ​ល្មម​ប្រមាណសំដៅ​ដល់​ការ​ចេះ​សន្ដោស​ក្នុង​ការ​បរិភោគ មិន​ល្មោភ​តាមតែ​ចំណង់​នោះទេ ព្រោះ​យើង​មិនមែន​បរិភោគ​តែ​មួយ​ពេល​ហើយ​ឈប់​ឯណា ត្រូវ​គិត​ទៅ​ដល់​ថ្ងៃក្រោយ​ផង ក្រែងលោ​រក​មិន​បាន​ដូច​ថ្ងៃនេះ​។ ការ​បរិភោគ​នេះ​ទៀត​សោត ក៏​មិនមែន​បរិភោគ​រហូត​ទាល់តែ​ហល់ ភើ​ចេញ​មក​វិញ​នោះ​ក៏​ទេ​ដែរ គឺ​ត្រូវ​ស្គាល់ប្រមាណ​នៃ​ការ​បរិភោគ​ឱ្យ​ត្រឹមតែ​ល្មម​ដើម្បី​ញុំ​ា​ង​ឥរិយាបថ​ទាំង​៤​ឱ្យ​ប្រព្រឹត្ត​ទៅ​ស្រួល…

ព្រះ​សម្ពុទ្ធ​ត្រាស់​សម្តែង​ថា ការ​បរិភោគ​ល្មម​ប្រមាណសំដៅ​ដល់​ការ​ចេះ​សន្ដោស​ក្នុង​ការ​បរិភោគ មិន​ល្មោភ​តាមតែ​ចំណង់​នោះទេ ព្រោះ​យើង​មិនមែន​បរិភោគ​តែ​មួយ​ពេល​ហើយ​ឈប់​ឯណា ត្រូវ​គិត​ទៅ​ដល់​ថ្ងៃក្រោយ​ផង ក្រែងលោ​រក​មិន​បាន​ដូច​ថ្ងៃនេះ​។

ការ​បរិភោគ​នេះ​ទៀត​សោត ក៏​មិនមែន​បរិភោគ​រហូត​ទាល់តែ​ហល់ ភើ​ចេញ​មក​វិញ​នោះ​ក៏​ទេ​ដែរ គឺ​ត្រូវ​ស្គាល់ប្រមាណ​នៃ​ការ​បរិភោគ​ឱ្យ​ត្រឹមតែ​ល្មម​ដើម្បី​ញុំ​ា​ង​ឥរិយាបថ​ទាំង​៤​ឱ្យ​ប្រព្រឹត្ត​ទៅ​ស្រួល ពិសេស​ពោះវៀន​ក្រពះ​ដំណើរការ​ល្អ​ទៅ​បាន​ហើយ ។

អ្នកខ្លះ​ព្រោះតែ​មិន​ស្គាល់ប្រមាណ​នៃ​ការ​បរិភោគ​ហ្នឹងហើយ​បានជា​ពេល​ខ្លះ​ត្រូវ​រង​ទុក្ខវេទនា​ដេក​ក៏​មិន​សុខ អង្គុយ​ក៏​មិន​ស្រួល ដកដង្ហើម​ចេះ​តែ​ផុត​ៗ នេះ​ជា​ទោស​នៃ​ការ​មិន​ស្គាល់ប្រមាណ​ក្នុង​ការ​បរិភោគ ដែល​ពាក្យចាស់​ពោល​ថា ស៊ី​មិន​ស្គាល់ប្រមាណ ។ (ដោយសាន សារិន)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ