ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេស​អង់​គ្លេស​ និង​អាល្លឺ​ម៉ង់​សហ​ការ​គ្នា​បង្កើត​ប្រព័ន្ធ​ 5G

11 ឆ្នាំ មុន

យោង​តាម​គេហ​ទំព័រ​បរទេស​ចេញ​ផ្សាយ​កាល​ពី​ពេល ថ្មីៗ​នេះ​ឱ្យ​ដឹង​ថា ចក្រ​ភព​អង់គ្លេស និង​អាល្លឺម៉ង់​បាន​រួម​សហការ​គ្នា​បង្កើត​បណ្តាញ​ទាក់​ទង​ 5G​ លើ​​ទីផ្សារ​បច្ចេក​វិទ្យា​ទូរ​ស័ព្ទ​ក្នុង​ពិភព​លោក​ ។ ចក្រ​ភព​អង់​គ្លេស​ និង​​អាល្លឺ​ម៉ង់​​បាន​​ព្រម​​ព្រៀង​គ្នា​លើ​កិច្ច​សហការ​មួយ​ក្នុង​ការ​បង្កើត​បណ្តាញ​ទាក់​ទង​ 5G ។

ក្រុម​អ្នក​ស្រាវ​ជ្រាវ​ពី​សាកល​វិទ្យា​ល័យ​អាល្លឺម៉ង់​ Dresden University និង​សាកល​វិទ្យា​ល័យ​របស់​ចក្រ​ភព​អង់​គ្លេស King’s College University​ បាន​ចាត់​ទុក​ថា​ នេះ​ជា​ជំហាន​វិជ្ជ​មាន​មួយ​ឆ្ពោះ​ទៅ​រក​ការ​អភិវឌ្ឍលើ​វិស័យ​បច្ចេក​វិទ្យា​ដែល​កំពុង​ទទួល​បាន​ការ​ប្រើ​ប្រាស់​នៅ​ទូទាំង​ពិភព​លោក​ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​វា​ជា​ចំណង​មេ​ត្រី​ភាព​រវាង​បណ្តាប្រទេសទាំង2 ចំពោះ​ការ​ផ្តោត​លើ​ប្រព័ន្ធ​ទាក់​ទង​ទូរ​គមនា​គមន៍​ទៅ​កាន់​សហគមន៍អឺរ៉ុប ក៏​ដូច​ជា​បណ្តា​ប្រទេស​មួយ​ចំនួន​ទៀត​ផង ។ 5Gនឹង​ធ្វើ​ឱ្យ​ពិភព​លោក​ទាំង​មូល​មាន​ការ​ភ្ញាក់​ផ្អើល​ចំពោះ​ល្បឿន​ដ៏​លឿន​ និង​ភ្ជាប់​ការ​ទាក់​ទង​បាន​យ៉ាង​ឆាប់​រហ័ស​ទៅ​កាន់​តំបន់​ណា​មួយ​ដែល​ដាច់​ស្រយាល ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ប្រទេស​ទាំង២​​ត្រូវ​ឆ្លង​កាត់​សហរដ្ឋ​អាមេរិក​ក្នុង​ការ​ដំឡើង​ឧបករណ៍​បច្ចេក​ទេស​អេឡិក​ត្រូនិច​ដើម្បី​ជា​កន្លែង​ទទួល និង​ផ្ទុក​ទិន្នន័យ​ ក្រៅ​ពី​នេះ​ទៀត​បណ្តា​ប្រទេស​ទាំង​២ ត្រូវ​សុំ​សិទ្ធ​ិ​បញ្ជា​ទិញ​ប្រព័ន្ធ​ទាក់​ទង​អាមេ​រិក​​ផង​ដែរ ​។

គម្រោង​មួយ​នេះ​ចំណាយ​ទឹក​ប្រាក់​រហូត​ដល់​១២២​លាន​ដុល្លារ​ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ពុំ​មាន​ព័ត៌មាន​ណា​មួយ​ដែល​លើក​ឡើង​​ពីពេល​វេលា​ច្បាស់​លាស់​ក្នុង​ការ​បញ្ចប់​លើ​គម្រោង​​មួយ​នេះ​ទេ​ តែ​វា​ត្រូវ​គេ​មើល​ឃើញ​ថា​ជា​អាជីវកម្ម​ឥត​ព្រំដែន​រវាង​បណ្តា​ប្រទេស​ទាំង​  ២ ៕