ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Google បង្កើត​​បច្ចេក​វិទ្យា​​សម្រាប់​រថយន្ត​​បើក​បរ​​ដោយ​ខ្លួន​ឯង​

11 ឆ្នាំ មុន

​យោង​តាម​គេ​ហ​ទំព័រ​​បរទេស​ចេញ​ផ្សាយ​​កាលពី​​ពេ​ល ​ថ្មី​ៗ​នេះ​ ឱ្យ​ដឹងថា​ ​ក្រុម​ហ៊ុន​ Google ​បាន​បង្កើត​បច្ចេ​ក​វិទ្យា​​ថ្មី​ ដែល​ឱ្យ​ឈ្មោះ​​ថា Google Driverless Car ឬ​កម្ម​វិធី​រថ​យន្ត​បើក​​បរ​ដោយ​គ្មាន​​មនុស្ស​បើក​ ។ កម្មវិធី​នេះ​​​​ ​ភ្ជាប់​​ដោយ​ប្រព័ន្ធ​​ទាក់​ទង​​ដ៏ឈ្លា​ស​វៃ​​ ដែល​​គេ​ដាក់​​បញ្ចូល​ក្នុង​វីដេ​អូ​​កា​មេរ៉ា​​ ដែ​ល​បំពាក់​​ក្នុង​រថយន្ត​​​ ។ ​បន្ទះ​អេ​ទ្បិច​ត្រូ​និក​​ Sensor ត្រូវ​​​​ភ្ជាប់​លើ​ដំបូល​​រថយន​្ត​ ប្រព័ន្ធ​​តាម​

​យោង​តាម​គេ​ហ​ទំព័រ​​បរទេស​ចេញ​ផ្សាយ​​កាលពី​​ពេ​ល ​ថ្មី​ៗ​នេះ​ ឱ្យ​ដឹងថា​ ​ក្រុម​ហ៊ុន​ Google ​បាន​បង្កើត​បច្ចេ​ក​វិទ្យា​​ថ្មី​ ដែល​ឱ្យ​ឈ្មោះ​​ថា Google Driverless Car ឬ​កម្ម​វិធី​រថ​យន្ត​បើក​​បរ​ដោយ​គ្មាន​​មនុស្ស​បើក​ ។ កម្មវិធី​នេះ​​​​ ​ភ្ជាប់​​ដោយ​ប្រព័ន្ធ​​ទាក់​ទង​​ដ៏ឈ្លា​ស​វៃ​​ ដែល​​គេ​ដាក់​​បញ្ចូល​ក្នុង​វីដេ​អូ​​កា​មេរ៉ា​​ ដែ​ល​បំពាក់​​ក្នុង​រថយន្ត​​​ ។ ​បន្ទះ​អេ​ទ្បិច​ត្រូ​និក​​ Sensor ត្រូវ​​​​ភ្ជាប់​លើ​ដំបូល​​រថយន​្ត​ ប្រព័ន្ធ​​តាម​ដាន​ Rader ព្រម​ទាំង​​បន្ទះ​ Sensor ​ផ្សេង​ទៀត​ ត្រូវ​​ភ្ជាប់​​នៅ​កន្លែង​​ ផ្សេង​ៗ​ទៀត​នៃ​តួ​រថយន្ត​ ។ វា​ហាក់​​បី​ដូច​ជា​​មាន​មនុស្ស​​កំពុង​​តែ​បើក​បរ​​ក្នុង​រថយន្ត​​ តែ​ផ្ទុយ​​ទៅវិញ​ប្រព័ន្ធ​​អេទ្បិច​​ត្រូ​និក​​ជា​អ្នក​ដំណើរ​​ការ​ជំនួស​ទៅ​វិញ​​ពិត​ជា​អស្ចារ្យ​​មែន។​​

លោក​ Sergey Brin ស្ថាប​និក​ប្រចាំ​​ក្រុម​ហ៊ុន​ Google និយាយ​ថា ​បច្ចេក​វិទ្យា​​ថ្មី​នេះ​នឹង​​ធ្វើ​​ឱ្យ​​ពិភព​លោក​​មើល​ឃើញ​​ពីដំណើរ​​វិវឌ្ឍ​​ដ៏​លឿន​​នៃ​សម័យ​​បច្ចេក​វិទ្យា​​ទំនើប​ ​។ ម៉្យាង​វិញ​​ទៀត​ក្រុម​ហ៊ុន​​ Google ​ព្យា​យាម​​ស្រាវ​ជ្រាវ​​ អ្វី​ៗ​ដែល​​ថ្មី​ ដើ​ម្បី​​ផ្គត់ផ្គង់​​រាល​់​សេចក្តី​​ត្រូវ​​ការ​របស់​អតិថិ​ជន​​របស់​ខ្លួន ។ ​​បច្ចេក​វិទ្យា​​មួយ​នេះ​ ​​គេ​សាក​ល្បង​​បញ្ជា​ក្នុង​រយៈចម្ងាយ​​១៦០៩​គីទ្បូ​ម៉ែត្រ​ ដោយ​គ្មាន​​មនុស្ស​​បើក​បរ​​ក្នុង​រថយន្ត​នោះ​ទេ ៕