លឿននោះលឿន! ​បញ្ច្រាសទិសហើយ​ពន្លះទៀត​ (មានវីដេអូ​)


រាជធានី​ភ្នំពេញ ៖ បុរស​ជនជាតិ​ចិន​ម្នាក់​បាន​បើកបរ​រថយន្ត​មួយ​គ្រឿង​ម៉ាក​រ៉េវ​ហ្វ័​រ (RAV4) ក្នុង​ទិស​ដៅ​បញ្ច្រាសទិស​ចរាចរណ៍​បោះពួយ​ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅ​បុក​ជាមួយ​រថយន្ត​បែន​ដឹក​ខ្សាច់​១​គ្រឿង​ចំ​ពីមុខ​យ៉ាង​ពេញទំហឹង បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​ទាំង​សងខាង ប៉ុន្តែ​មិន​បណ្ដាល​ឲ្យ​នរណា​ម្នាក់​រង​របួស​ឬ​ស្លាប់​នោះ​ឡើយ បន្ទាប់​មក​នគរបាល​ចុះ​ទៅ​ធ្វើការ​វាស់វែង​និង​នាំ​យក​រថយន្ត​ទាំង​២​គ្រឿង​ទៅ​រក្សា​ទុក​រង់ចាំ​ការ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​។

ហេតុ​កាណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០១៩ ស្ថិត​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣ ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ព្រីង​ត្បូង​១ សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

ភាគី​ខាង​រថយន្ត​មួយ​គ្រឿង​ម៉ាក​រ៉េវ​ហ្វ័​រ (RAV4) ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ ភ្នំពេញ ២Y-៨៨៣២​បើកបរ​ដោយ​បុរស​ជនជាតិ​ចិន​ម្នាក់ មិន​ត្រូវ​បាន​ស្គាល់ឈ្មោះ​ឡើយ ។ ចំណែក​ភាគី​រថយន្ត​បែន​ដឹក​ខ្សាច់​មួយ​គ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ៣D-៨១៧៧ បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់ឈ្មោះ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​ជនជាតិ​ចិន​ម្នាក់ បើកបរ​រថយន្ត​មួយ​គ្រឿង​ម៉ាក​រ៉េវ​ហ្វ័​រ ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង បញ្ច្រាសទិស ដោយ​មិន​បាន​បើកបរ​ប្រកាន់​ស្តាំ​ឡើយ ។ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ក៏​បាន​ជ្រុល​ទៅ​បុក​ចំ​ពីមុខ​រថយន្ត​បែន​ដឹក​ខ្សាច់​យ៉ាង​ពេញទំហឹង​តែ​ម្ដង​។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​បន្ត​ថា ក្នុង​ហេតុការណ៍​ខាងលើ​នេះ​បាន​បណ្ដាល​ឲ្យ​រថយន្ត​ទាំង​២​គ្រឿង​រង​ការ​ខូចខាត​ដូច​គ្នា ប៉ុន្តែ​រថយន្ត​ម៉ាក​រ៉េវ​ហ្វ័​រ រង​ការ​ខូចខាត​ខ្លាំង​ជាង​រថយន្ត​បែន​ដឹក​ខ្សាច់ ប៉ុន្តែ​មិន​បាន​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ណា​ម្នាក់​ឡើយ​។

ក្រោយ​ពេល​កើតហេតុ កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​និង​នគរបាល​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ចុះ​ទៅ​ធ្វើការ​វាស់វែង​និង​នាំ​យក​រថយន្ត​ទាំង​២​គ្រឿង​ទៅ​រក្សា​ទុក​រង់ចាំ​ការ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

Facebook Google Twitter Email

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ