ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

iPhone 5S គឺ​ជា​​ Smartphone ​​​លក់​ដាច់​​ជាង​គេ​​បំផុ​ត​​ប្រចាំ​​ឆ្នាំ​2014

11 ឆ្នាំ មុន

ស្មាត​​ហ្វូន​​នា​ពេល​បច្ចុប្បន្ន​​មាន​​​អ្នក​ប្រើ​ប្រាស់​កើន​ទ្បើង​​ខ្លាំង​ ស្រប​ពេល​ដែល​​ក្រុម​ហ៊ុន​​ទូរស័ព្ទ​​កំពុងដំណើរ​ការ​​ផលិត​​ជា​ទ្រង់ទ្រាយ​​ធំ ដើ​ម្បី​ប្រកួត​​ប្រជែង​​ទី​ផ្សារ​​​ភាគ​ហ៊ុន​​លើ​ពិភព​លោក​ ។ ​ការ​ប្រើ​ប្រាស់​​ស្មាត​ហ្វូន​​មាន​ការ​ពេញ​និយម​​ច្រើ​ន​ជាង​​គេ​បំផុត​​ គឺ​បណ្តា​​ប្រទេស​ស្ថិត​​​នៅ​ទ្វី​ប​អឺ​រ៉ុប​​ ព្រោះ​ជា​​ប្រទេស​​មាន​លំហូរ​​សេដ្ឋ​កិច្ច​​យ៉ាង​សម្បើម​ ។ ​

ប​ន្ទាប់​ពី​​ព្រឹត្តិ​​ការណ៍​​តាំង​ពិព័រណ៍​​បច្ចេក​វិទ្យា​​ពិភព​លោក​​កន្លង​ផុត​​ទៅ​ មាន​​ការ​ដាក់​​លក់​ទូរស័ព្ទ​​ស្មាត​​ហ្វូន​ស៊េរី​ទំនើប​​រាប់​​លាន​​គ្រឿង​​លើ​ទី​​ផ្សារ​ ។ ​​​លក្ខណៈ​ ងាយ​ៗ​​ដើ​ម្បី​ទិញ​​ទូរ​ស័ព្ទ​​​ស្មាត​ហ្វូន​​ប្រកប​ដោយ​​គុណភាព​ និង​ទាន់​សម័យ​​ស្ថិត​​​លើក​ត្តា​ សំខាន់ៗ​​មួយ​ចំនួន​ដូច​ជា​ ម៉ាស៊ីន​​ទូរស័ព្ទ​ ​ម៉ូឌែន​​ប្រើ​ប្រាស់​ ល្បឿន​ កាមេរ៉ា ​និង​រូ​​ប​រាង​​ខាង​ក្រៅ​របស់​វា ​ដែល​ធ្វើ​​ឱ្យ​លោក​អ្នក​​ចាប់​អារម្មណ៍​​ ។ ខាង​ក្រោ​​នេះ​​ គឺ​ជា​ស្មាត​​ហ្វូន​ស៊េរី​​​ចុង​ក្រោយ​​ ដែល​លក់​ដាច់​​ជាង​គេ​បំផុត​ប្រចាំ​​ឆ្នាំ​២០១៤​ ​ចេញ​ផ្សាយ​ និងវាយ​តម្លៃ​​ដោយ​ទី​ភ្នាក់​ងារ​​ Gartner ក៏​ប៉ុន្តែ​​គេ​មិន​បាន​បង្ហាញ​​​​​តួ​លេខ​ឱ្យ​ដឹង​​ច្បាស់​លាស់​​​​ទេ ដោយ​​គ្រាន់តែ​ដាក់​ចំណាត់​​ថ្នាក់​ប៉ុណ្ណោះ​ ។ ​

១- iPhone 5S ត្រូវ​បាន​​គេ​ឱ្យ​ឈ្មោះ​ថា ​ជា​ស្មាត​​ហ្វូន​ដែល​មាន​គុណភាព​ និង​ភាព​ទាក់​ទាញ​ពី​​​​​អតិថិជន​​ច្រើន​ជា​ង​គេ​បំផុត​ ។ ​
២- Samsung Galaxy S5 បង្ហាញ​​ពី​ភាព​​រស់​រវើក​ និងច្នៃ​​ប្រឌិត​​ខ្ពស់ ។
៣- HTC One ​ស្មាត​ហ្វូន​​ដែល​មាន​រូ​ប​រាង​​ស្តើង​ និង​ទាក់​ទាញ​​ ។ ​
៤- Motor X បង្ហាញ​​ពី​ភាព​រឹង​មាំ​ ។
៥- Nokia Lumia 1020 ជា​​ស្មាត​ហ្វូន​​ដែល​មាន​​​កាមេរ៉ា​ធំជាង​គេ​បំផុត​​ រហូត​​ទៅ​ដល់​​​៤១​មេហ្គា​ភិច​ស៊ែល​ ។ ​
៦- Google Nexus 5 ភាព​​ទាន់​សម័យ​​ និង​ការ​​ត្រួត​ពិនិត្យ​​ខ្ពស់​ ។ ​
៧- LG G Flex ស្មាត​ហ្វូន​​បង្ហាញ​​​ពី​​ភាព​ច្នៃ​ប្រឌិត​​ និង​ស៊ី​វីល័យ​ ៕