ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Nokia Lumia ជំនាន់​​ថ្មី​មាន​ទាំង​អក្ស​​រ​ខ្មែរ និង​ម៉ូដែល​សីុម​2

11 ឆ្នាំ មុន

សាន់​ហ្វ្រាន់សីុស្កូ​ ៖​​​ នៅ​មុន​ពេល​សង្ក្រាន្ត​ឆ្នាំ​​ចាស់​ផ្លាស់​ចូល​ឆ្នាំថ្មី ឆ្នាំ​មមី​ឆស័ក​​ពុទ្ធ​សករា​​​ជ​២៥៥៨​ ​ពី​ទី​ក្រុង​សាន់​ហ្រ្វាន់​ស៊ី​ស្កូ​នៃ​សហរ​ដ្ឋ​អាមេរិក​ Nokia បាន​​ធ្វើ​សេច​ក្តី​ប្រកាស​Nokia​ Lumia​ ចំនួន​បី​ម៉ូដែល​គឺ​ Nokia​ Lumia​630​ ស៊ីមពីរ,​ Nokia Lumia635 និង​Nokia​ ​Lumia 930​ ដែល​ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិ​បត្តិ​ការ​​Windows Phoneកំណែទ​ម្រង់​ថ្មី​មាន​ឈ្មោះ​ថា​ Windows Phone 8.1 ។

តាម​ការ​បញ្ជាក់​របស់​ថ្នាក់​​ដឹក​នាំ​កំពូល​នៃ​ក្រុម​ហ៊ុន​Nokia​​បានឱ្យ​ដឹង​ថា​ ប្រព័ន្ធ​ប្រតិ​បត្តិ ​ការ​កំណែ​ទម្រង់​ថ្មី​នេះ​ក៏​នឹង​ត្រូវ​ផ្តល់​ជូន​អ្នក​ប្រើ ​ប្រាស់​Nokia​​ Lumia បច្ចុប្បន្ន​ដែល​កំពុង​ដំណើរ​ការ​ដោយ​Windows Phone​8​​ ដែរ​ តាម​រយៈ​ការ​ដាក់​ឲ្យ​ទាញ​យក​នូវ​កម្ម​វិធី​Lumia​ Cyan នៅក​​្នុ​ង​អំឡុង​រដូវ​វស្សា​នៅ​កម្ពុជា​ ។
លោក​ ព្រំ​ រតនៈ​ ប្រធាន​ផ្នែក​ទី​ផ្សារ​នៃ Nokia​ នៅ​កម្ពុជា-​ឡាវ​ ​បាន​ផ្តល់​ដំណឹងគ​ួរ​ឲ្យ​រីក​រាយ​ថា​ បណ្តា​ទូរស័ព្ទ​ដែល​ដំណើរ​ការ​ដោយ ​Windows​ Phone​8.1​ មានក្តារចុចជាភាសា ខ្មែរ​ស្រាប់​ដោយ​ពុំ​ចាំ​បាច់​Copy​​ ហើយ​Paste ដូច​គ្រា​មុន​ទៀត​ឡើយ​ ។​ ក្រៅ​ពី​នេះ​ Windows Phone​ 8.1​ ណែ​នាំ​ជូន​នូវ​ព័ត៌​មាន​លម្អិត​ជាង​ពេល​​មុន​នៅ​ពេល​យើង​​ចោល​ភ្នែក​ទៅ​លើ​ផ្ទៃ​កម្ម​វិធី​ដែល​មាន​រាង​ក្រឡា​​ការ៉ូ ​ផ្ទាំ​ង​ផ្សាយ​ព័ត៌​មាន​សំខាន់ៗ​ថ្មីៗ​ពី​កម្មវិ​ធី​ទូរ​ស័ព្ទ​​ឲ្យ​ឈ្មោះ​ជា​ភាសា​អង់​គ្លេស​ថា «​Action​ Centre​​​​​​​​​​​​​»​ កម្ម​វិធី​វាយ​អក្សរ​​ដោយ​ពុំ​ចាំ​បាច់​ដក​ម្រា​ម​ដៃ​ចេញ​ពី​អេក្រង់ (Word Flow),​ និង​កម្ម​វិធី​ជំនួយ​ការ​ផ្ទាល់​ ដែល​អាច​បញ្ជា​ដោយ​​សំ​ឡេ​ង​បាន​ឲ្យ​ឈ្មោះ​ថា«​ ​Cortana​» ។​ ជា​មួយ​នឹង​Windows Phone 8.1 សម្រាប់​សហគ្រា​ស​បាន​សេចក្តី​ថា​​​ ស្មាត​ហ្វូ៊ន Lumia Windows Phone​8​​ បច្ចុប្បន្ន​​​​​នឹង​ក្លាយ​ទៅ​ជា​ទូរ​ស័ព្ទ​ធុរ​កិច្ច​កាន់​តែ​ប្រសើរ​ឡើង ។

នៅ​​ពេល​សាក​សួរ​ថា​តើ Nokia Lumia 630 ស៊ីម​ពីរ​នឹង​មាន​ដាក់​លក់​នៅ​កម្ពុជា​នៅ​ពេល​ណា លោក​ប្រធាន​ផ្នែក​Marketing ថាន​ឹង​បញ្ជាក់​ជូន​នៅ​ពេល​ក្រោយ​ ៕