ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជណ្ដើរ​បុរាណ​ខាងជើង​ប្រាសាទ​ព្រះ​វិហារ​​រង​ការ​ខូចខាត

4 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ អគ្គនាយក​អាជ្ញាធរ​ជាតិ​ព្រះ​វិហារ​ឲ្យ​ដឹង​ថា ការ​សិក្សា​កំណត់​ពី​ផល​ប៉ះពាល់ និង​ការ​ខូចខាត​ជណ្ដើរ​បុរាណ​ខាង​ជើងគោ​បុ​រៈ​ទី​៥ នៃ​ប្រាសាទព្រះវិហារ ដោយសារ​ទឹកភ្លៀង​ហូរ​ច្រោះ​កន្លង​ទៅ​នឹង​បញ្ចប់​នៅ​ចុងឆ្នាំ​២០១៩​នេះ ខណៈ​បច្ចុប្បន្ន​សម្រេច​បាន​៨០%​ហើយ ។ ការ​ជួសជុល​ជណ្ដើរ​នេះ​នៅ​ខែសីហា​ឆ្នាំ​២០២០…

ខេត្តព្រះវិហារ ៖ អគ្គនាយក​អាជ្ញាធរ​ជាតិ​ព្រះ​វិហារ​ឲ្យ​ដឹង​ថា ការ​សិក្សា​កំណត់​ពី​ផល​ប៉ះពាល់ និង​ការ​ខូចខាត​ជណ្ដើរ​បុរាណ​ខាង​ជើងគោ​បុ​រៈ​ទី​៥ នៃ​ប្រាសាទព្រះវិហារ ដោយសារ​ទឹកភ្លៀង​ហូរ​ច្រោះ​កន្លង​ទៅ​នឹង​បញ្ចប់​នៅ​ចុងឆ្នាំ​២០១៩​នេះ ខណៈ​បច្ចុប្បន្ន​សម្រេច​បាន​៨០%​ហើយ ។ ការ​ជួសជុល​ជណ្ដើរ​នេះ​នៅ​ខែសីហា​ឆ្នាំ​២០២០ ។

ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​លោក​គង់ ពុទ្ធិកា អគ្គនាយក​អាជ្ញាធរ​ជាតិ​ព្រះ​វិហារ​ឲ្យ​ដឹង​ថា ជណ្ដើរ​បុរាណ​មុខ​នាគ​ខាង​ជើងគោ​បុ​រៈ​ទី​៥​នៃ​ប្រាសាទព្រះវិហារ គិត​មក​ដល់​បច្ចុប្បន្ន​នេះ អ្នកជំនាញ​នៃ​អាជ្ញាធរ​ជាតិ​ព្រះ​វិហារ បាន​សិក្សា​លម្អិត​កំណត់​រក​ផល​ប៉ះពាល់ ការ​ខូចខាត​បច្ចេកទេស​សាង​សង់​របស់​បុព្វបុរស​ខ្មែរ​សម័យ​បុរាណ និង​ធ្វើ​ផែនទី​ហានិភ័យ​លើ​ជណ្ដើរ​បុរាណ​មុខ​នាគ​ជិត​រួច​រាល់​ហើយ ។

រយៈពេល​ជាង​១​ឆ្នាំ​កន្លង​ទៅ​នេះ​សម្រេច​បាន​ប្រមាណ​៨០% គិត​ចាប់តាំងពី​ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០១៨ រហូត​មក​ដល់​ខែតុលា ឆ្នាំ​២០១៩​នេះ ។ ការងារ​ដែល​នៅ​សេសសល់​២០%​ទៀត​នឹង​បញ្ចប់​នៅ​ចុងឆ្នាំ​នេះ ។ ក្រោយ​ពេល​បញ្ចប់​ការ​សិក្សា​លើ​ផ្នែក នីមួយ​ៗ​នៃ​ជណ្ដើរ​បុរាណ​នេះ អាជ្ញាធរ​ជាតិ​ព្រះ​វិហារ​នឹង​ធ្វើ​សំណើ​ទៅ​កាន់​សហរដ្ឋអាមេរិក​ដែល​ជា​ម្ចាស់​ជំនួយ ដើម្បី​ឈាន​ទៅ​ដល់​ការ​ជួសជុល​ជណ្ដើរ​នេះ​ជា​ផ្លូវការ​នៅ​ខែសីហា​ឆ្នាំ​២០២០ ។

ការ​ជួសជុល​ជណ្តើរ​នេះ​មិនមែន​ជួសជុល​ទាំង​អស់នោះ​ទេ គឺ​ត្រូវ​ជួសជុល​ចំណុច​ខូចខាត​ណា​ដែល​ចាំបាច់​ងាយ​រង​ផល​ប៉ះពាល់ និង​រក្សា​ឲ្យ​នៅ​ភាព​ដើម​ដដែល​ចំពោះ​ចំណុច​ជណ្តើរ​ណា​ដែល​នៅ​ល្អ ដោយ​តាម​ការ​គោលការណ៍​របស់​អង្គការ​យូ​ណេ​ស្កូ ។ ជណ្តើរ​ដែល​រង​ការ​ខូចខាត​នេះ​ភាគច្រើន​ដោយសារ​តែ​ប្រព័ន្ធ​ហូរ​ច្រោះ​ទឹក​នៃ​ជណ្តើរ​នេះ​ត្រូវ​បាន​លុប​ដោយ​ដី និង​ទឹកភ្លៀង​ហូរ​ច្រោះ​ជា​ច្រើន​ឆ្នាំ ធ្វើ​ឲ្យ​ហូរ​ច្រោះ​ដាច់​បែកបាក់​ថ្ម ។

គង់ ពុទ្ធិកា បញ្ជាក់​ថា នៅ​ពេល​ជណ្តើរ​បុរាណ​ខាង​ជើងគោ​បុ​រៈ​ទី​៥ នៃ​ប្រាសាទព្រះវិហារ បាន​ជួសជុល​ឡើង​វិញ មិន​ត្រឹមតែ​បាន​ធ្វើ​ឲ្យ​តម្លៃ​នៃ​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​មួយ​នេះ​កាន់តែ​មាន​សោភ័ណ​ភាព​ស្រស់​ស្អាត​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បញ្ចៀស​បាន​នូវ​គ្រោះថ្នាក់​ដល់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ឡើង​ចុះ លេង​កម្សាន្ត​នៅ​ក្នុង​តំបន់​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​ប្រាសាទ​ព្រះវិហារ​មួយ​នេះ កាន់តែ​មាន​សុវត្ថិភាព ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ