ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំ ថារ័ត្ន និងពេជ្រ ចរណៃ សម្តែងក្តីក្តុកក្តួលស្ទើរទទួលយកមិនបាន ក្រោយមរណភាពលោកគ្រូ ល្បុក្កតោ សាន គីមស៊ាន

3 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​ក្បាច់គុន​នាង សំ ថា​រ័​ត្ន និង​ពេជ្រ ចរណៃ បាន​សម្តែង​ក្តី​ក្តុកក្តួល​យ៉ាង​ខ្លាំង និង​ស្ទើរ​ទទួលយក​មិន​បាន បន្ទាប់​ពី​ទទួល​ដំណឹង​ពី​មរណ​ភាណ​របស់​លោក​ព្រឹទ្ធាចារ្យ​ល្បុក្កតោ…

រាជធានី​ភ្នំពេញ ៖ តារា​ក្បាច់គុន​នាង សំ ថា​រ័​ត្ន និង​ពេជ្រ ចរណៃ បាន​សម្តែង​ក្តី​ក្តុកក្តួល​យ៉ាង​ខ្លាំង និង​ស្ទើរ​ទទួលយក​មិន​បាន បន្ទាប់​ពី​ទទួល​ដំណឹង​ពី​មរណ​ភាណ​របស់​លោក​ព្រឹទ្ធាចារ្យ​ល្បុក្កតោ សាន គី​ម​ស៊ា​ន នៅ​ថ្ងៃ​ទី​៣ ខែមិថុនា ឆ្នាំ​២០២៥ នេះ ។

ធ្លាប់​ជា​កូនសិស្ស ដែល​ទទួល​ការ​បង្ហាត់បង្រៀន​ក្បាច់គុន​ល្បុក្កតោ ពី​លោក​ព្រឹទ្ធាចារ្យ សាន គី​ម​ស៊ា​ន តារា​ស្រី​ទាំង​ពីរ​បាន​គោរព​ស្រឡាញ់​លោក​ព្រឹទ្ធាចារ្យ​ដូច​ជា ឪពុក​ទី​២ និង​បាន​ចាត់​ទុក​លោក​ជា​វីរៈបុរស​ដែល​បាន​ត្រួសត្រាយ​ក្បាច់គុន​ល្បុក្កតោ​ខ្មែរ​ឲ្យ​រស់​ឡើង​វិញ ។

តារា​សម្តែង​នាង សំ ថា​រ័​ត្ន បាន​បង្ហោះ​សំ​ណេ​រលើ​បណ្តាញ​សង្គម​ថា ៖ ដូច​ពុះ​បេះដូង​ជា​ពីរ ចុក​ណាស់ ! លោកគ្រូ​ដែល​ខ្ញុំ​ស្រលាញ់​គោរព​ដូច​ឪពុក សិស្ស​គុន​ល្បុក្កតោ​អើយ លោកគ្រូ​តា​ល្បុក្កតោ សាន គី​ម​ស៊ា​ន បាន​លា​ពួក​យើង​រហូត​ហើយ ខ្ញុំ​ព្យាយាម​ជិះ​អោយមក​ដល់​ពេទ្យ​អោយទាន់​គាត់ តែ​.. អត់​ទេ​.. គេ​សង្គ្រោះ​អស់ហើយ​…​។

ចំណែក​តារា​សម្តែង​នាង ពេជ្រ ចរណៃ ក៏​បាន​បង្ហោះ​សំ​ណេ​រ​ខ្លី​មួយ​លើ​បណ្តាញ​សង្គម​ដែរ​ថា កើត​ចាស់ ឈឺ​ស្លា​.​ប់​ជា​រឿង​ធម្មតា តែ​ហេតុ​អ្វី​ខ្ញុំ​ពិបាកធ្វើ​ចិត្ត ទទួលយក​ដំណឹង​នេះ​ខ្លាំង​ម្លេះ លោកគ្រូ​តា សាន គី​ម​ស៊ា​ន វីរៈបុរស គុន​ល្បុក្កតោ​ខ្មែរ ។

តារា​រូប​នេះ​ធ្លាប់​បាន​គូសបញ្ជាក់​ថា លោក​ព្រឹទ្ធាចារ្យ សាន គី​ម​ស៊ា​ន គឺជា​អ្នក​ដែល​ធ្វើ​អោយ​ក្បាច់គុន​(​ល្បុក្កតោ​ខ្មែរ​)​រស់​ឡើង​វិញ ។ លោកគ្រូ​តា ព្រឹទ្ធាចារ្យ ក្រមា​មាស សាន គឹ​ម​ស៊ា​ន​) បាន​ចំណាយពេល​ជិត​មួយ​ជីវិត ដើម្បី​ប្រមូល​ឯកសារ​ចងក្រង ហាត់រៀន ល្បុក្កតោ​ខ្មែរ​(​មួយ​ម៉ឺន​ប្រាំមួយ​ពាន់​ក្បាច់​) ធ្វើ​អោយ​ពិភពលោក​ទទួលស្គាល់​គុន​ល្បុក្កតោ​ខ្មែរ ហើយ​ចំនួន​១៣០​ប្រទេស ដែល​បាន​អញ្ជើញ​លោកគ្រូ​តា​អោយទៅ​បង្ហាត់​គុន​ល្បុកតោ​ខ្មែរ ដល់​ប្រទេស​គេ តែ​លោកគ្រូ​មាន​ប្រសា​ស៍​ថា (​ខ្ញុំ​អាយុ​ច្រើន​ហើយ សុំ​ទុក​ពេលវេលា​ដែល​នៅ​សល់​បង្ហាត់​ទៅ​កូនចៅ​ខ្មែរ​ជំនាន់​ក្រោយ ។

បើ​តាម​ពេជ្រ ចរណៃ លោកគ្រូ​តា បាន​លះបង់​ច្រើន​ណាស់ ដើម្បី​ផ្សព្វផ្សាយ​អោយ​ពិភពលោក​បាន​ស្គាល់​នូវ​គុន​ល្បុក្កតោ​ខ្មែរ ដូចនេះ​សូម​យុវជន​ទាំងអស់ ចូលរួម​ហាត់រៀន ក្បាច់គុន​ល្បុកតោ​ខ្មែរ ក្នុង​នាម​ជា អ្នក​បន្តរ​វេន​មរតក​ក្បាច់គុន​ល្បុក្កតោ​ខ្មែរ ដែល​ដូនតា​បាន​បន្សល់​ទុក​ជាង​ពីរ​ពាន់​ឆ្នាំ​មកនេះ ។

នាង​បញ្ជាក់​ថា មរតក​ក្បាច់គុន​ល្បុក្កតោ​ខ្មែរ មិនមែន​ជា​របស់​លោកគ្រូ​តា​តែ​ម្នាក់ឯង​ទេ​! តែ​ជា​កេរ្តិ៍​មរតក​របស់​កូន​ខ្មែរ​មួយ​នគរ មនុស្ស​អាច​ស្លា​.​ប់ តែ​វប្បធម៌ ក្បាច់គុន​ល្បុកតោ​ខ្មែរ មិន​អាច​ស្លា​.​ប់​ទេ បើ​នៅ​តែ​មានកូន​ខ្មែរ​ហាត់រៀន​បន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ