ដំណឹងដ៏សោកសៅ ! ព្រឹទ្ធាចារ្យក្រមាមាសក្បាច់គុនល្បុក្កតោ សាន គឹមស៊ាន ទទួលមរណភាពហើយ
រាជាធានីភ្នំពេញ ៖ លោកគ្រូ ក្រមាមាស ក្បាច់គុណល្បុក្កតោ លោក សាន គឹមស៊ាន បានទទួលមរណភាពហើយ នៅថ្ងៃទី៣…
រាជាធានីភ្នំពេញ ៖ លោកគ្រូ ក្រមាមាស ក្បាច់គុណល្បុក្កតោ លោក សាន គឹមស៊ាន បានទទួលមរណភាពហើយ នៅថ្ងៃទី៣…
រាជាធានីភ្នំពេញ ៖ លោកគ្រូ ក្រមាមាស ក្បាច់គុណល្បុក្កតោ លោក សាន គឹមស៊ាន បានទទួលមរណភាពហើយ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ នេះ ដោយសារជំងឺគាំងបេះដូង ក្នុងជន្មាយុ៨០ឆ្នាំ បន្ទាប់ពីលោកត្រូវបានក្រុមគ្រួសារយកមកសង្គ្រោះបន្ទាន់ នៅក្នុងមន្ទីរកាល់ម៉ែត្រ ។
នៅមុនពេលទទួលមរណភាព របស់លោកព្រឹទ្ធាចារ្យ នាពេលនេះ កាលពីម្សិលមិញ ក្រុមគ្រួសាររបស់លោកក៏បានផ្តល់ដំណឹងពីការចូលសង្គ្រោះបន្ទាន់របស់លោកផងដែរ ខណៈពេលដែលស្ថានភាពជំងឺរបស់លោកក៏ត្រូវទាមទារឲ្យមានការវះកាត់ជាបន្ទាន់ផងដែរ ។
បើយោងតាមការអះអាងពីក្រុមគ្រួសាររបស់លោកគ្រូ សាន គឹមស៊ាន បានឲ្យដឹងថា លោកត្រូវបានបញ្ជូនតាមឡានសង្គ្រោះបន្ទាន់មករាជធានីភ្នំពេញ និងចូលទៅមន្ទីរពេទ្យកាលម៉ែត ផ្នែកឯកទេសបេះដូង បន្ទាប់ពីលោកមានអាការៈមិនស្រួល ។
ក្រុមគ្រួសារបញ្ជាក់ថា អំឡុងពេលនេះ លោកកំពុងស្ថិតក្នុងការជួយសង្គ្រោះបន្ទាន់នឹងតម្រូវអោយធ្វើការវះកាត់បេះដូង ដោយសារបញ្ហាត្បៀតសរសៃបេះដូង និងកំបោរក្នុងបេះដូង ហើយពេលនេះ លោកកំពុងសង្គ្រោះនៅក្នុងមន្ទីរពេទ្យកាល់ម៉ែត្រ ខណៈពេលដែលក្រុមគ្រួសាររបស់លោក ក៏បានស្នើសូមពុកម៉ែបងប្អូនជួយបរិចា្ចគឈា.មជួយលោកគ្រូតាផងដែរ ។
យ៉ាងណា ដោយសារស្ថានភាពជំងឺរបស់លោកព្រឹទ្ធាចារ្យ មានសភាពធ្ងន់ធ្ងរ រួមផ្សំនឹងភាពចាស់ជរាផងនោះ ក្រុមគ្រូពេទ្យមិនអាចជួយសង្គ្រោះអាយុជីវិតរបស់លោកបានឡើយ ដោយលោកបានទទួលមរណភាព នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ ។
ដំណឹងមរណភាពរបស់លោកព្រឹទ្ធាចារ្យ នាពេលនេះ ក៏បានក្លាយជាដំណឹងដ៏ក្តុកក្តួល និងសោកស្តាយបំផុតសម្រាប់មហាជន ជាពិសេសបណ្តាសិស្សដែលធ្លាប់ហាត់រៀនចំណេះពីលោកគ្រូ ខណៈពេលដែលគេចាត់ទុកថា មរណភាពរបស់លោកគ្រូ គឺជាការបាត់បង់ធនធានមនុស្សដ៏ល្អម្នាក់ផ្នែកគុនល្បុក្កតោ ។
គួរបញ្ជាក់ថា បើយោងតាមការឯកសារលោកព្រឹទ្ធាចារ្យ សាន គឹមស៊ាន កើតថ្ងៃទី២៤ ខែមីនា ឆ្នាំ ១៩៤៥ ហើយលោក គឺជាមេក្បាច់គុន ល្បុក្កតោ ទំនើប ហើយត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយជាមួយនឹងសិល្បៈក្បាច់គុនខ្មែរដែលរស់ឡើងវិញ ។
លោក សាន គឹមស៊ាន ជាស្ថាបនិកសហព័ន្ធក្បាច់គុនល្បុក្កតោកម្ពុជា និងសាលាល្បុក្កតោកម្ពុជា ។ ក្នុងរបប ប៉ុល ពត (១៩៧៥ – ១៩៧៩) អ្នកដែលហាត់ក្បាច់គុនបុរាណនឹងត្រូវខ្មែរក្រហមសម្លា.ប់ចោល ភៀសខ្លួនរស់នៅនិរទេសខ្លួនជាជនភៀសខ្លួន ឬឈប់បង្រៀន ។ បន្ទាប់ពីរបបខ្មែរក្រហម យោធភូមិភាគយោធាវៀតណាម បានចាប់ផ្តើមនៅក្នុងប្រទេសកម្ពុជា ហើយសិល្បៈក្បាច់គុនបុរាណត្រូវបានហាមឃាត់ទាំងស្រុងពីការអនុវត្ត ។
ក្រោយរបប ប៉ុល ពត លោកគ្រូ សាន គឹមស៊ាន ត្រូវភៀសខ្លួនពីប្រទេសកម្ពុជាទៅសហរដ្ឋអាមេរិក ក្រោមការចោទប្រកាន់របស់ជនជាតិវៀតណាមថា បង្រៀនហាប់គីដូ និងល្បុក្កតោ ។ កាលនៅសហរដ្ឋអាមេរិក លោក សាន គឹមស៊ាន បានចាប់ផ្តើមបង្រៀនហាប់គីដូនៅ YMCA ក្នុងស្រុកមួយ ក្នុងទីក្រុងហ៊ូស្តុន រដ្ឋតិចសាស់ ហើយក្រោយមកបានផ្លាស់ទៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា។
បន្ទាប់ពីរស់នៅសហរដ្ឋអាមេរិក និងបង្រៀន និងផ្សព្វផ្សាយកីឡាហាប់គីដូ លោក សាន គឹមស៊ាន បានសម្រេចចិត្តត្រឡប់មកកម្ពុជាវិញ ដើម្បីស្តាក្បាច់គុនល្បុក្កតោ ។ លោក សាន គឹមស៊ាន បានចាកចេញពីសហរដ្ឋអាមេរិកក្នុងឆ្នាំ ១៩៩២ ហើយបានវិលត្រឡប់មកប្រទេសកំណើតវិញ ដើម្បីយកក្បាច់គុនល្បុក្កតោជូនប្រជាពលរដ្ឋ ។
នៅឆ្នាំ ២០០១ លោក សាន គឹមស៊ាន បានផ្លាស់ទៅរស់នៅទីក្រុងភ្នំពេញ ហើយបានការឱ្យចាប់ផ្តើមបង្រៀនយុវជនក្នុងស្រុក ។ នៅឆ្នាំដដែលនោះ ក្នុងក្តីសង្ឃឹមនៃការនាំយកគ្រូដែលនៅរស់ទាំងអស់រួមគ្នា ដើម្បីស្តារក្បាច់គុន លោក សាន គឹមស៊ាន បានចាប់ផ្តើមធ្វើដំណើរទូទាំងប្រទេស ដើម្បីស្វែងរកក្បាច់គុនល្បុក្កតោ ឬគ្រូបង្ហាត់ ដែលធ្លាប់រស់នៅក្រោយរបបខ្មែរក្រហម ។
ចាស់ទុំមួយចំនួនដែលលោក សាន គឹមស៊ាន រកឃើញមានវ័យចំណាស់ចាប់ពីហុកសិបដល់កៅសិបឆ្នាំ ។ មនុស្សជាច្រើនភ័យខ្លាច ក្នុងការបង្រៀនក្បាច់គុនល្បុក្កតោដោយបើកចំហ ។ បន្ទាប់ពីការបញ្ចុះបញ្ចូលជាច្រើន និងការយល់ព្រមពីរដ្ឋាភិបាល លោក សាន គឹមស៊ាន បានស្តាឡើងវិញនូវក្បាច់គុនល្បុក្កតោដល់ប្រជាជនកម្ពុជា៕
ចែករំលែកព័តមាននេះ