ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរណាស់! មរណភាពនាយឆាង សាច់ញាតិជួបការខ្វះខាត គ្មានលទ្ធភាពធ្វើបុណ្យ

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ នាយឆាង តារាកំប្លែង ដែលមានទម្ងន់​២១០គីឡូក្រាម​ បានទទួលមរណភាពហើយ ក្នុងជន្មាយុ២៥ឆ្នាំ ដោយសារជំងឺគាំងបេះដូង កាលពីវេលាម៉ោង២ឈានចូលព្រឹកថ្ងៃទី៦ មិថុនា…

រាជធានីភ្នំពេញ ៖ នាយឆាង តារាកំប្លែង ដែលមានទម្ងន់​២១០គីឡូក្រាម​ បានទទួលមរណភាពហើយ ក្នុងជន្មាយុ២៥ឆ្នាំ ដោយសារជំងឺគាំងបេះដូង កាលពីវេលាម៉ោង២ឈានចូលព្រឹកថ្ងៃទី៦ មិថុនា ឆ្នាំ២០២៥ ។

តាមប្រភពពីក្រុមគ្រួសារសាច់ញាតិរបស់នាយឆាង បានរៀបរាប់ឱ្យដឹងថា នាយឆាង បានម​ក​សម្រាក​​​ព្យាបាលនៅមន្ទីរពេទ្យរយៈពេល៣ទៅ៤ថ្ងៃហើយ ​ដោយនាយមានទម្ងន់២១០គីឡូក្រាម ។ មុននឹង​​នាយឆាង ផុតដង្ហើម ​នាយមានអាការៈថប់ដង្ហើម ដោយសារជំងឺសួតរើឡើង និងចាប់ផ្តើមធ្វើទុក្ខតាំងពីវេលាម៉ោង៧យប់ថ្ងៃទី៥ មិថុនា ហើយ​នាយបានធ្វើទុក្ខខ្លាំង បណ្តាលឱ្យគាំងបេះដូង ​និងទទួលមរណភាពនៅវេលាម៉ោង២ឈានចូលព្រឹកថ្ងៃទី៦ មិថុនា ឆ្នាំ២០២៥ ។ សពត្រូវបានតម្កល់ទុកនៅ​ម្តុំឈូកវ៉ា១ ភូមិអណ្តូង៦ ខណ្ឌគោករកា រាជធានីភ្នំពេញ។

តាមប្រភពីក្រុមគ្រួសារសាច់ញាតិរបស់នាយឆាង បានរៀបរាប់ឱ្យដឹងបន្តទៀតថា ជុំវិញមរណភាពរបស់នាយឆាង ក្រុមគ្រួសារសាច់ញាតិសូមអំពាវនាវដល់សប្បុរសជនមេត្តាជួយពួកគាត់ផង ព្រោះពួកគាត់​ជួបការខ្វះខាតជាខ្លាំង ដោយសារ​អត់មានលុយសម្រាប់ធ្វើក្តារមឈូស អត់មានលុយសម្រាប់បូជា និងអត់មានលុយសម្រាប់ធ្វើបុណ្យឡើយ ។

គួររំលឹកថា នាយ​ឆាង តារា​កំប្លែង​​ទម្ងន់យក្ស ​ធ្លាប់ឈឺធ្ងន់ និងសម្រាកព្យាបាលនៅ​ក្នុង​បន្ទប់សង្គ្រោះបន្ទាន់​អស់ជាច្រើនថ្ងៃ​កាលពីអំឡុងខែឧសភា កន្លងទៅ ។

សូមរំលឹកឡើងវិញថា តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​កម្មវិធី 60Buzz នៃ​សារព័ត៌មាន​កោះសន្តិភាព ស្រី​ម៉ៅ​ដែល​ជា​បងស្រី​បង្កើត​នាយ​ឆាង​ប្រាប់​ថា បើ​គិត​ថ្ងៃ​ទី ១៧ ​ខែឧសភា​នេះ នាយ​បាន​ចេញពី​បន្ទាប់​សង្គ្រោះ​បន្ទាន់​ហើយ ពោល​នាយ​បាន​ធូរ​ខ្លះ​ៗ និយាយ​បាន​តិច ក្រោយ​ការ​សង្គ្រោះ​និង​ការ​យកចិត្ត​ទុក្ខ​ពី​ក្រុម​គ្រូពេទ្យ​ប្រមាណ​ជា ២០​ថ្ងៃនេះ​។

បងស្រី​នាយ​ឆាង​បាន​បញ្ជាក់​ស្ថានភាព​នាយ​បន្ត​ថា ចាប់តាំងពី​កា​រស​ង្ក្រោះ​ក្នុង​ចន្លោះ​ពី ១០​ថ្ងៃ​ដំបូង នាយ​បាន​ធូរ​ស្បះ​ស្បើយ​បន្តិច លុះ​ក្រោយមក​បន្ថែម​ការ​ព្យាបាល ១០​ថ្ងៃ​បន្ថែម​ទៀត​ឃើញ​ថា ស្ថានភាព​នាយ​បាន​ធូរ​ច្រើន​លើស​ពី​ការ​រំពឹង​ទុក ដោយ​ក្រុម​គ្រូពេទ្យ​បាន​ដក​ទុ​យោ​សុង​នាយ​ឆាង​ហើយ ដោយ​ទុក​អោយ​នាយ​រៀន​ដកដង្ហើម​បាន​ខ្លះ​ៗ​នោះ​។

ពោល​កាល​ចាប់តាំងពី​ដក​ត្រ​យោ​សុង​មក​ឃើញ​ថា នាយ​ទារ​ហូប​បបរ ឬ​ជារ​បស់ទន់​ៗ​ផ្សេង​ៗ​ដែល​នាយ​អាច​នឹង​បរិភោគ​បាន ពោល​បើ​ស្ថានភាព​កាន់តែ​ល្អ​ជាង​នេះ​ទៀត នោះ​នាយ​អាច​នឹង​បរិភោគ​បាយ​បាន​ដែល​នឹង​ធ្វើ​អោយ​ស្ថានភាព​នាយ​កាន់តែ​ប្រសើរ​នោះ​។ បងស្រី​បង្កើត​នាយ​ឆាង​បន្ត​ថា ថ្ងៃនេះ​នាយ​អាច​ធ្វើ​ចលនា​ដៃជើង​បាន​ល្អ ក្រោយ​ដក​ត្រ​យោ​សុង តែ​មាត់​មិន​ទាន់​និយាយ​បាន​នោះ​ឡើយ ដោយនៅ​ដាក់​អុក​ស៊ី​សែន ដូច្នេះ​បាន​ត្រឹម​បង្ហាញ​សញ្ញា​កាយវិការ និង​ចលនា​ផ្សេង​ទៀត​នោះ​។

គួរ​ជម្រាប​ឡើង​វិញ​ថា នាយ​ឆាង​មាន​ទីលំនៅ​បច្ចុប្បន្ន​នៅ​ក្រោយ​វត្ត​ពោធិ៍​ចិន​តុង នៅ​ភូមិ​ដី​ថ្មី នាយ​មាន​ទម្ងន់ ២១០​គីឡូក្រាម មានម្តាយជាអ្នកទិញ និងរើសអេតចាយ មាន​បងប្អូន​ចំនួន​៥​នាក់​។ នាយ​ឆាង តាំងពី​ដឹងក្តី​មក នាយ​មាន​អាយុ​៣​ឆ្នាំ​នាយ​ចាប់ផ្តើម​ធាត់ ដោយ​ចេះ​តែ​ហូប​បាន មូលហេតុ​នេះ​ហើយ​ធ្វើ​អោ​យា​នាយ​មាន​គីឡូ​ច្រើន​ដល់​សព្វ​ថ្ងៃនេះ​។

ហើយ​នេះ​ជា​លើក​ទី​១​ហើយ​ចំពោះ​នាយ​ឆាង​ផ្ទាល់ ដែល​មាន​ជម្ងឺ​ឈឺ​សួត​ធ្ងន់​ដូច្នេះ ព្រោះ​កាលពី​កាលពី​កន្លង​ទៅ ក្រុម​គ្រួសារ​ថា នាយ​ឈឺ​ដែរ តែ​តិចតួច​ប៉ុណ្ណោះ​៕

អត្ថបទពាក់ព័ន្ធ ៖

ត្រឹម​ថ្ងៃនេះ តារា​កំប្លែង​នាយ​ឆាង ផ្តើម​មាន​សង្ឃឹម​វិញ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ