ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹមថ្ងៃនេះ តារា​កំប្លែង​នាយ​ឆាង ផ្តើម​មាន​សង្ឃឹមវិញ​

7 ខែ មុន
  • ភ្នំពេញ

ដូច​រស់​ឡើង​វិញ នាយ​ឆាងតារា​កំប្លែង​ទើប​រះ បន្ទាប់​ពី​ដេក​លើ​គ្រែពេទ្យ​ក្នុង​បន្ទប់សង្គ្រោះបន្ទាន់​ជាច្រើនថ្ងៃនោះ ចាប់ផ្តើម​មាន​សុខភាពល្អ​ប្រសើរ​ឡើង​វិញ​ហើយ ។ ពាក្យចាស់​ពោល​ថា « អាយុ​មិនអស់ ​មិន​ស្លាប់ »…

ដូច​រស់​ឡើង​វិញ នាយ​ឆាងតារា​កំប្លែង​ទើប​រះ បន្ទាប់​ពី​ដេក​លើ​គ្រែពេទ្យ​ក្នុង​បន្ទប់សង្គ្រោះបន្ទាន់​ជាច្រើនថ្ងៃនោះ ចាប់ផ្តើម​មាន​សុខភាពល្អ​ប្រសើរ​ឡើង​វិញ​ហើយ ។

ពាក្យចាស់​ពោល​ថា « អាយុ​មិនអស់ ​មិន​ស្លាប់ » ជា​ការ​ពិត​កាលពី​ពេល​ថ្មី​ៗ មាន​ប្អូន​អ្នក​ប្រើ​បណ្តាញ​សង្គម បាន​សម្តែង​ក្តី​អាណិត​ដល់​តារា​កំប្លែង​នាយ​ឆាង​និង​បួង​សូ​ង​សុំ​ក្តី​សុខ​សប្បាយ​ដល់​នាយ​យើង ក្រោយ​ពី​ដៃគូ​កំប្លែង គឺ​តារា​កំប្លែង​នាយ​ធុង បាន​មរណភាព ស្រាប់តែ​នាយ​ឆាង​ក៏​ចាប់ផ្តើម​ឈឺ​ធ្ងន់​នោះ​។


​ជា​ការ​ពិត ក្នុង​បន្ទប់សង្គ្រោះបន្ទាន់ ICU ដូច​មានជីវិត​រស់​ឡើង​វិញ ​ឃើញ​ព្រះអាទិត្យ​រះ​ម្តងទៀត ដោយ​នាយ​ឆាង​ពុំដែល​ឈឺ​ធ្ងន់​ដូច្នេះ​នោះ​ទេ តែ​ដល់​ពេល​ឈឺ​ម្តង​ធ្វើ​អោយ​ម្តាយ​បុណ្យ​ព្រះ​សំពះ​ទេវតា​បាយ​មិន​នឹក​ទឹក​មិន​ស្រេក ក្រោយ​ស្ថានភាព​គ្រួសារ​ជួប​ទុក្ខ​លំបាក ម្តាយ​ដើរ​ទិញ ឬ​រើស​អេ​ត​ចាយ​។

គួរ​ជម្រាប​ដែរ​ថា មក​ដល់​ថ្ងៃ​ទី​១៧ ខែឧសភា ​ នាយ​ឆាង​មាន​ស្ថាន​ភាពល្អ​ប្រ​ឡើង​ហើយ ដោយ​នាយ​បាន​ចាក​ចេញពី​បន្ទាប់​ស​ង្ក្រោះ​បន្ទាន់​នា​ព្រឹក​មិ​ញ បើសិន​ស្ថានភាព​កាន់តែ​ប្រសើរ​នោះ អាច​ថា​ជា​សញ្ញា​វិជ្ជា​មាន​មួយ​សម្រាប់​នាយ ដែល​ធូរ​ស្បះ​ស្បើយ​បាន​មួយ​កម្រិត​មក​សម្រាក់​ព្យាបាល​បន្ត​នៅ​បន្ទាន់​ធម្មតា​វិញ​។

តើ​បងប្អូន​ដឹង​ទេ ២០​ថ្ងៃ​ក្នុង​បន្ទាប់​សង្គ្រោះ​បន្ទាន់ នាយ​ឆាង​ជួប​រឿង​អ្វីខ្លះ?តើ​២០​ថ្ងៃ នាយ​រស់នៅ​ក្នុង​ស្ថានភាព​សុខទុក្ខ​យ៉ាងណា​នោះ?

តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​កម្មវិធី 60Buzz នៃ​សារព័ត៌មាន​កោះសន្តិភាព ស្រី​ម៉ៅ​ដែល​ជា​បង​ស្រី​បង្កើត​នាយ​ឆាង​ប្រាប់​ថា បើ​គិត​ថ្ងៃ​ទី ១៧​ខែឧសភា​នេះ នាយ​បាន​ចេញពី​បន្ទាប់​សង្គ្រោះ​បន្ទាន់​ហើយ ពោល​នាយ​បាន​ធូរ​ខ្លះ​ៗ និយាយ​បាន​តិច ក្រោយ​ការ​សង្គ្រោះ​និង​ការ​យកចិត្ត​ទុក្ខ​ពី​ក្រុម​គ្រូពេទ្យ​ប្រមាណ​ជា ២០​ថ្ងៃនេះ​។

បងស្រី​នាយ​ឆាង​បាន​បញ្ជាក់​ស្ថានភាព​នាយ​បន្ត​ថា ចាប់​តាំងពី​កា​រស​ង្ក្រោះ​ក្នុង​ចន្លោះ​ពី ១០​ថ្ងៃ​ដំបូង នាយ​បាន​ធូរ​ស្បះ​ស្បើយ​បន្តិច លុះ​ក្រោយមក​បន្ថែម​ការ​ព្យាបាល ១០​ថ្ងៃ​បន្ថែម​ទៀត​ឃើញ​ថា ស្ថានភាព​នាយ​បាន​ធូរ​ច្រើន​លើស​ពី​ការ​រំពឹង​ទុក ដោយ​ក្រុម​គ្រូពេទ្យ​បាន​ដក​ត្រ​យោ​សុង​នាយ​ឆាង​ហើយ ដោយ​ទុក​អោយ​នាយ​រៀន​ដកដង្ហើម​បាន​ខ្លះ​ៗ​នោះ​។

ពោល​កាល​ចាប់តាំងពី​ដក​ត្រ​យោ​សុង​មក​ឃើញ​ថា នាយ​ទារ​ហូប​បបរ ឬ​ជារ​បស់ទន់​ៗ​ផ្សេង​ៗ​ដែល​នាយ​អាច​នឹង​បរិភោគ​បាន ពោល​បើ​ស្ថានភាព​កាន់តែ​ល្អ​ជាង​នេះ​ទៀត នោះ​នាយ​អាច​នឹង​បរិភោគ​បាយ​បាន​ដែល​នឹង​ធ្វើ​អោយ​ស្ថានភាព​នាយ​កាន់តែ​ប្រសើរ​នោះ​។ បងស្រី​បង្កើត​នាយ​ឆាង​បន្ត​ថា ថ្ងៃនេះ​នាយ​អាច​ធ្វើ​ចលនា​ដៃជើង​បាន​ល្អ ក្រោយ​ដក​ត្រ​យោ​សុង តែ​មាត់​មិន​ទាន់​និយាយ​បាន​នោះ​ឡើយ ដោយនៅ​ដាក់​អុក​ស៊ី​សែន ដូច្នេះ​បាន​ត្រឹម​បង្ហាញ​សញ្ញា​កាយវិការ និង​ចលនា​ផ្សេង​ទៀត​នោះ​។

គួរ​ជម្រាប​ឡើង​វិញ​ថា នាយ​ឆាង​មាន​ទីលំនៅ​បច្ចុប្បន្ន​នៅ​ក្រោយ​វត្ត​ពោធិ៍​ចិន​តុង នៅ​ភូមិ​ដី​ថ្មី នាយ​មាន​ទម្ងន់ ២១០​គីឡូក្រាម មាន​បងប្អូន​ចំនួន​៥​នាក់​។ នាយ​ឆាង តាំងពី​ដឹងក្តី​មក នាយ​មាន​អាយុ​៣​ឆ្នាំ​នាយ​ចាប់ផ្តើម​ធាត់ ដោយ​ចេះ​តែ​ហូប​បាន មូលហេតុ​នេះ​ហើយ​ធ្វើ​អោ​យា​នាយ​មាន​គីឡូ​ច្រើន​ដល់​សព្វ​ថ្ងៃនេះ​។

ហើយ​នេះ​ជា​លើក​ទី​១​ហើយ​ចំពោះ​នាយ​ឆាង​ផ្ទាល់ ដែល​មាន​ជម្ងឺ​ឈឺ​សួត​ធ្ងន់​ដូច្នេះ ព្រោះ​កាលពី​កាលពី​កន្លង​ទៅ ក្រុម​គ្រួសារ​ថា នាយ​ឈឺ​ដែរ តែ​តិចតួច​ប៉ុណ្ណោះ​៕ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ